CAMBO REPORT

Popup Advertising5 seconds

ទោះ​មាន​ការ​រឹត​បណ្តឹង​អាជីវកម្ម​ពី​សហរដ្ឋ​អាមេរិក Huawei នៅ​តែ​កើន​ប្រាក់​ចំណូល​បាន​ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នេះបើយោងទៅតាម របាយការណ៍ថ្មីបង្ហាញថា Huawei នៅតែអាចបន្ដកើនឡើង នៃប្រាក់ចំណូលរបស់ខ្លួន បើទោះបីជាមានបញ្ហា លើផ្នែកអាជីវកម្មជាមួយ ក្រុមហ៊ុនរបស់អាមេរិក យ៉ាងណាក៏ដោយ។ នារយៈពេល 6 ខែដំបូងនៃឆ្នាំ 2019 នេះ Huawei អាចរកប្រាក់ចំណូលបាន សរុបរហូតដល់ទៅចំនួន $58 ពាន់លានដុល្លារឯណោះ ដែលត្រូវគេប្រទះឃើញថា អាចបណ្ដាលមកពី មានក្រុមហ៊ុនចិនជាច្រើន បានជាវយកបណ្ដាញប្រព័ន្ធ 5G ពីក្រុមហ៊ុន Huawei ទៅប្រើប្រាស់ផងដែរ។

ទិន្នន័យទាំងអស់នេះ គឺត្រូវបានដកស្រង់ដោយ ក្រុមហ៊ុនវិភាគជំនាញ មានប្រភពមកពី ទីក្រុងសិនជិន ប្រទេសចិន ដោយដាក់បង្ហាញថា ប្រាក់ចំណូលរបស់ Huawei សម្រាប់ឆមាសទីមួយនៃឆ្នាំ 2019 បានកើនឡើងប្រមាណ 23% បើប្រៀបធៀបនឹង កាលពីឆ្នាំមុនមក។ ចំពោះផ្នែកឧបករណ៍ ទូរគមនាគមន៍វិញ Huawei អាចលក់បានច្រើនជាងគេ លើទូទាំងពិភពលោក និងថែមទាំងឈានមុខ ក្រុមហ៊ុនប្រកួតប្រជែង ដោយរួមមានដូចជា Samsung និង Apple ថែមទៀតផង។ ប្រធានក្រុមហ៊ុន Huawei លោក Liang Hua បាននិយាយប្រាប់ថា ផ្នែកប្រតិបត្តិការនៅតែ មានភាពរលូនដដែល ទោះបីជាមានការរឹតបណ្តឹង ពីសហរដ្ឋអាមេរិកក៏ដោយ ហើយគាត់បានបន្ថែមទៀតថា ផលិតផលស្នូលរបស់ខ្លួន មិនត្រូវបានប៉ះពាល់ ខ្លាំងណាស់ណានោះទេ។ 

 

ពិតប្រាកដណាស់ ការចុះក្នុងបញ្ជីខ្មៅ គឺមានផលប៉ះពាល់ខ្លះ ដល់ការអភិវឌ្ឍរបស់ Huawei ក៏ប៉ុន្ដែលោក Liang Hua បានបង្ហើបឲ្យដឹងថា វិសាលភាព និងទំហំនៃផលប៉ះពាល់ នៅតែអាចគ្រប់គ្រងបាន ហើយប្រាក់ចំណូលកើនឡើង ក្នុងមួយត្រីមាសដំបូងនេះ នឹងអាចយកទៅទ្រទ្រង់ ការអភិវឌ្ឃរបស់ខ្លួន។ ទោះបីជាយ៉ាងណា គាត់ក៏បានដឹងដែរថា ក្នុងរយៈពេលត្រីមាសទី 2 នៃឆ្នាំ 2019 និងព្រមទាំងឆ្នាំក្រោយ Huawei នៅតែអាចប្រឈមនឹង ការរឹតបណ្តឹងទាំងនេះដដែល។ 

ចំពោះចំនួនលក់ស្មាតហ្វូនរបស់ Huawei ក៏បានកើនឡើងដូចគ្នា ដោយរហូតទៅដល់ 24% ស្មើនឹងទឹកប្រាក់ចំនួន $32 ពាន់លានដុល្លារ សម្រាប់ពាក់កណ្ដាលឆ្នាំ 2019 ប៉ុន្ដែក៏បានបាត់បង់ទីផ្សារ នៅក្រៅប្រទេសចិន ដូចគ្នាផងដែរ។ បន្ទាប់ពីមានការហាមឃាត់ Huawei ក៏បានព្យាយាមបញ្ចេញ ប្រព័ន្ធប្រតិបត្តិការ OS របស់ខ្លួនផ្ទាល់តែម្ដង ប៉ុន្ដែនៅតែចង់ប្រើប្រាស់ Android ប្រសិនបើអាច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: CNN Tag: Lifestyle