CAMBO REPORT

Popup Advertising5 seconds

ASUS ROG បាន​រៀប​ចំ​នូវ​កម្មវិធីប្រកួតហ្គេម LAN PARTY នៅ​ក្នុង​កម្មវិធី​​សម្ភោធ​ហាង Internet Café The Forest Entertainment

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៩ មានការបើកសម្ភោធហាង Internet Café The Forest Entertainment ដែលមានទីតាំងនៅក្បែរគិរីរម្យ ដោយក្រុមហ៊ុន ASUS ROG ក៏បានរៀបចំធ្វើឡើងនូវកម្មវិធី LAN PARTY ដែលជាការប្រកួតហ្គេម២ថ្ងៃ គឺចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី២៧ខែកក្ដដា រហូតដល់ម៉ោង៨យប់ ថ្ងៃទី២៨ខែកក្កដាផងដែរ។

 

 

យ៉ាងណាមិញ ក្នុងនោះយើងសង្កេតឃើញថា មានការប្រកួតហ្គេមចំនួន៣រួមមាន៖ PUBG, CS:GO, និង DOTA2 ដែលហ្គេមទាំងនេះសុទ្ធសឹងជាហ្គេមល្បី និងកំពុងពេញនិយមខ្លាំង សម្រាប់អ្នកលេងហ្គេមទាំងឡាយ។ លើសពីនេះទៅទៀត ក្រុមហ៊ុនASUS ប្រចាំប្រទេសកម្ពុជាបាន ត្រៀមទឹកប្រាក់សរុបចំនួន ១៨៥០ដុល្លាសំរាប់អ្នកឈ្នះ និងមានកាដូស្អាតៗជាច្រើនទៀតផងដែរ។

 

 

មិនត្រឹមតែប៉ុណ្ណោះ ក៏មានវត្តមានអញ្ជើញចូលរួម ពីសំណាក់ YouTuber ល្បីៗមួយចំនួន ដើម្បីមកលេងហ្គេម និងចួលរួមសប្បាយជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ ដោយក្នុងនោះមានដូចជា Sdach Game, Raven Blaze, Rean Thort (ពួជ្រួញ) និងតារាកិត្តិយសជាច្រើនរូបទៀត។ ទាំងនេះអាចបញ្ជាក់ថា វិស័យកីឡាអេឡិចត្រូនិចកម្ពុជា កាន់តែទទួលបាន ការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។

 

 

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទីពីរហើយ ដែលប្រទេសកម្ពុជាបង្កើតនូវ ព្រឹត្តិការណ៍លេងហ្គេមប្រគួតនេះ (ROG LAN PARTY)។
តួយ៉ាង តាមប្រសាសន៍របស់លោក Ryan ដែលជាអ្នកដំណាងទីផ្សារ ROG Component ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា លោកពិតជាមានសេចក្តីរីករាយយ៉ាងក្រៃលែង ដែលប្រទេសកម្ពុជានេះមានទីផ្សារ ដែលមានសក្តានុពល និងមានការគាំទ្រជាច្រើន ទៅលើផលិតផល ROG កន្លងមក។

 

 

លោកនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ក្នុងការដឹកនាំក្រុម ដើម្បីបំពេញនូវតម្រូវការប្រទេសកម្ពុជា អោយកាន់តែមានការអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិចនេះ អោយមានភាពជឿនលឿន ព្រមទាំងដើរទាន់ទីផ្សារពិភពលោកខាងក្រៅ ដោយនាំចូលនូវផលិតផល ដែលមានគុណភាពល្អៗ រួមទាំងបច្ចេកវិទ្យាទំនើប ដែលមានតម្លៃសមរម្យផងដែរ៕

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: ASUS ROG Cambodia Tag: កុំព្យូទ័រ