CAMBO REPORT

Popup Advertising5 seconds

MSI​ PS42​ Modern​ 8MO​ កុំព្យូទ័រ​យួរ​ដៃ​ស៊េរី​ថ្មី​ សម្រាប់​អ្នក​បង្កើត​ Content​ និង​លេង​ហ្គេម​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការវិវត្តខ្លួននៃវិស័យកុំព្យូទ័រ បានបោះជំហ៊ានកាន់តែខ្លាំងឡើងៗហើយ ដែលក្នុងនាមជាអ្នកប្រើប្រាស់ យើងត្រូវបានបើកសិទ្ធិ កាន់តែទូលំទូលាយ អាចធ្វើការជ្រើសរើសម៉ាក ម៉ូឌែល ក៏ដូចជារូបរាង រចនាបថ ទៅតាមការចង់បាន អាស្រ័យទៅលើការងារ ឬការបំពេញបន្ថែម ទៅលើតម្រូវការជាក់ស្ដែង របស់បុគ្គលម្នាក់ៗ។ ក្នុងនោះ បើប្រិយមិត្តជាអ្នកបង្កើតជា Content មិនថាខាងឌីហ្សាញតាមកម្មវិធីក្រាហ្វិច ធ្វើការ Render ឬនិយាយជារួមទៅការងារ ដែលតម្រូវអោយមានក្រាហ្វិចខ្លាំង អាចពិចារណាបាន ទៅលើផលិតផលចេញថ្មី ទើបនឹងមកដល់ទីផ្សារស្រុកខ្មែរយើងថ្មីៗ កន្លងទៅនេះ របស់ក្រុមហ៊ុន MSI មានម៉ូឌែលសម្គាល់ហៅថា MSI PS42 Modern 8MO ។

 

 

MSI PS42 Modern 8MO ជាម៉ាស៊ីនកុំព្យូទ័រយួរដៃ ស៊េរីឆ្នាំ 2019 ដែលត្រូវបានផលិតឡើងយ៉ាងពិសេស លេងស្ទាយពណ៌ទឹកប្រាក់ស្រអាប់ មើលទៅប្រណិត ថែមទាំងស្រស់ស្អាត និងទាក់ទាញ ដែលមានគោលដៅ សម្រាប់ទីផ្សារអ្នកឌីហ្សាញ និងធ្វើការច្រើនទៅលើការងារក្រាហ្វិច ហើយក៏អាចលេងហ្គេមបាន ផងដែរ។ MSI PS42 Modern 8MO នេះ ការពារខ្លួនដោយលោហៈនៅខាងលើ និងខាងក្រោម ជាមួយនឹងកម្រាស់ស្តើង 15.9mm និងទម្ងន់ត្រឹម 1.19 គីឡូក្រាមប៉ុណ្ណោះ ថែមទាំងមានការវិចខ្ចប់ជំនាន់ថ្មីជាមួយគែមអេក្រង់ស្ដើង នៅលើតួម៉ាស៊ីនតូច ដែលអំណោយផល ទៅដល់ការប្រើប្រាស់ និងមានសេនស័រស្កេនម្រាមដៃនៅលើបន្ទះ Trackpad ធានាទៅដល់សុវត្ថិភាព របស់ម៉ាស៊ីន ផងដែរ។

 

 

ចំពោះ MSI PS42 Modern 8MO ប្រើប្រាស់អេក្រង់ IPS មានកម្រិត sRGB 100% ដែលអាចចាក់ពណ៌បានច្បាស់ល្អ ជាមួយនឹងការមើលបានគ្រប់ទិសទី មិនធ្វើអោយបាត់បង់គុណភាព ថែមទាំងមានល្បឿន Refresh Rate 60Hz មានសមត្ថភាពបង្ហាញរូបភាពកម្រិត Full HD ឬ 1080p x 1920 ក្នុងទំហំ 14 អ៊ីញ។ សម្រាប់កម្លាំងម៉ាស៊ីនវិញ MSI វេចខ្ចប់មកជាមួយនឹងជម្រើសច្រើន ដែលយើងអាចជ្រើសរើស ទៅតាមកម្លាំងជាក់ស្ដែង ខណៈផ្នែករឹងសំខាន់ៗមានដូចជា៖ 

 

• ប្រើប្រាស់ CPU Intel Core i5 ជំនាន់ទី 8 លេខ 8265U

• RAM ទំហំ 8GB ឬឡើងទៅ 16GB ក៏បាន

• ក្រាហ្វិចកាត 14B3 UMA, DDR4-2400

• Wi-Fi 5 (802.11ac) និង Bluetooth 5.0

• ថ្មប្រភេទ Li-Ion 4-Cell / (50WHR)

• ដុំសាកថ្មកម្លាំង 40W

• ដំណើរការដោយ Windows 10 Home / Pro

 

 

អញ្ចឹង ម៉ាស៊ីនប្រភេទនេះ គឺមានគោលដៅសម្រាប់ប្រិយមិត្តដែលជាអ្នក Content Creator ឬអាចជានិស្សិតកំពុងរៀនឌីហ្សាញ គូរប្លង់ កាត់តវីដេអូ កាត់ត 3D Animation ជាដើម ឬបងប្អូន ដែលកំពុងបម្រើការងារតាមស្ថាប័នរដ្ឋ ឬឯកជនជាអាទិ៍ ដែលចង់បានម៉ាស៊ីនសម្រាប់ការងារក្រាហ្វ្រិច ជាមួយគុណភាពផលិតប្រណិត និងមានពណ៌សទាក់ទាញ។ បើប្រិយមិត្តដែលមានចំណាប់អារម្មណ៍ គឺអាចស្វែងរកទិញបាន នៅតាមហាងលក់ផលិតផលកុំព្យូទ័របាន ចាប់ពីថ្ងៃនេះតទៅហើយ នៅក្នុងតម្លៃចាប់ផ្ដើម 769 ដុល្លារ ឡើងទៅតាមការជ្រើសរើស Specs បន្ថែមដូចជាឡើង RAM និង SSD ជាដើម ហើយថែមទាំងទទួលបាននូវការបន្ថែមជូនការដូរជាច្រើនផ្សេងទៀត ផងដែរ អមជាមួយនឹងការធានា 2ឆ្នាំពេញ ពីក្រុមហ៊ុន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ