CAMBO REPORT

Popup Advertising5 seconds

ពេល​នេះ​ Aladdin​ រក​ចំណូល​បាន​ 1​ ពាន់​លាន​ដុល្លារ​ហើយ​ ខណៈ The​ Lion​ King​ កំពុង​តាម​ប្រកៀក​ពី​ក្រោយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានថ្ងៃមុននេះ យើងទើបនឹងបានចុះផ្សាយព័ត៌មានមួយ ដែលបង្ហាញពីរឿង Spider-Man: Far From Home ជាខ្សែភាពយន្តមួយ ចុងក្រោយគេរបស់ MCU រកបានចំណូលពីការទស្សនា នៅជុំវិញពិភពលោក បានលើស 1 ពាន់លានដុល្លារ នៅក្នុង Box Office។ នេះអាចនិយាយបានថា វាជាចំណូលមួយ ដែលកើនបានរហ័សគ្រាន់បើដែរ និងលឿនជាងវគ្គ Spider-Man: Homecoming ទៀតផង បើគិតចំនួនរយៈពេល នៃថ្ងៃចាក់បញ្ចាំងដូចគ្នា។

 

 

ក្រៅពី Spider-Man: Far From Home ហើយ គឺស្រាប់តែថ្មីៗនេះ វត្តមាននៃខ្សែភាពយន្តល្បីមួយទៀត ដែលបានទើបរកបាន ចំណូលទឹកប្រាក់ ខ្ទង់ពាន់លានដុល្លារ ហ្នឹងគេដែរ នោះគឺរឿង Aladdin។ ជាការពិតណាស់ បើយើងតាមការបង្ហាញ ចេញពីក្នុង Box Office បានបញ្ជាក់ថា គិតត្រឹមពេលនេះ រឿង Aladdin រកបានចំណូលពីការទស្សនា នៅជុំវិញពិភពលោក បានទឹកប្រាក់សរុបចំនួន 1,009 លានដុល្លារហើយ ខណៈដែល Spider-Man: Far From Home គឺកំពុងស្ថិតក្នុងចំណូល 1,036 លានដុល្លារ។ អ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើល បន្ថែមមួយទៀតនោះ រឿង The Lion King ដែលទើបនឹងចាក់បញ្ចាំង បានប៉ុន្មានសប្តាហ៍នេះ ក៏កំពុងតាមប្រកៀកពីក្រោយរឿង Aladdin ផងដែរ ខណៈដែលឥលូវ The Lion King រកបាន ចំណូលពីការទស្សនា នៅជុំវិញពិភពលោក ជាមួយចំនួនទឹកលុយសរុប 962 លានដុល្លារហើយ។ 

 

 

យ៉ាងណា ទាំងរឿង Aladdin និងរឿង The Lion King គឺមិនទាន់ឈប់ចាក់បញ្ចាំង នៅតាមបណ្តារោងកុន នៅឡើយទេ អញ្ចឹងហើយ ចំណូលពីការទស្សនា នៅជុំវិញពិភពលោក អាចនឹងកើនឡើងបន្ថែមទៀត នៅសប្តាហ៍បន្តបន្ទាប់។ ចុះប្រិយមិត្តអ្នកអានវិញ គិតថា The Lion King អាចនឹងវ៉ាដាច់ចំណូល Aladdin ក្នុងសប្តាហ៍ខាងមុខទៀត បានដែរឬទេ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Cnet Tag: Lifestyle