CAMBO REPORT

Popup Advertising5 seconds

Samsung នឹងបញ្ចេញ Galaxy Buds ពណ៌ Aura Glow ថ្មី សម្រាប់​ស្វាគមន៍​កំពូល​ស្មាតហ្វូន Galaxy Note 10

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គិតមកដល់ត្រឹមថ្ងៃនេះ សល់តែមួយសប្តាហ៍ជាងទៀតប៉ុណ្ណោះ Samsung នឹងប្រកាសនូវកំពូលស្មាតហ្វូនស៊េរី ត្រកូល Note ជំនាន់ទី 10 របស់ខ្លួន ជាផ្លូវហើយ។ យើងឃើញថា មានប្រជាប្រិយមិត្តមួយចំនួន ជាពិសេសហ្វេន Samsung នេះតែម្តង កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាពីវា។ ទោះបីជាយ៉ាងណា ក្នុងថ្ងៃនេះដែរ មានប្រភពមួយ បានរាយការណ៍ថា Samsung នឹងប្រកាសជម្រើសពណ៌កាស ឥតខ្សែ Galaxy Buds ថ្មីមួយទៀត ដែលគេអាចរំពឹងទុកថា វានឹងត្រូវបង្ហាញវត្តមាន ជាផ្លូវការតំណាលគ្នាជាមួយ Galaxy Note 10 ទាំងពីរម៉ូឌែល នៅថ្ងៃទី07 ខែសីហា ឆាប់ៗខាងមុខ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់កាសឥតខ្សែ Galaxy Buds នេះ មានជម្រើសចំនួន 3 ពណ៌ រួចមកហើយ រួមមាន ពណ៌ស, ពណ៌ខ្មៅ និងពណ៌លឿងជាដើម។ ឥឡូវនេះ វានឹងទទួលបានជម្រើស ពណ៌ថ្មីមួយទៀតគឺ ពណ៌ “Aura Glow” ជាមួយសំបក Case ការពារ ពណ៌ទឹកប្រាក់ ដែលគេជឿថា កាសឌីហ្សាញពណ៌ថ្មីប្លែកមួយនេះ អាចជាគូស្នេហ៍ ដ៏សាកសមបំផុតជាមួយ ស្មាតហ្វូនជំនាន់ថ្មី Galaxy Note 10/10+។ សម្រាប់ពណ៌ថ្មីហ្នឹង គឺកែប្រែតែផ្នែកពណ៌ ខាងលើប៉ុណ្ណោះ ដើម្បីបង្កើននូវភាពឆើតឆាយ ស៊ីជម្ពូរ មួយកម្រិតទៀត ខណៈផ្នែកលក្ខណៈសម្បតិ្ត ខាងក្នុងកាស គឺនៅតែរក្សាដដែល។ ដោយវាភ្ជាប់មកជាមួយបច្ចេកវិទ្យារបស់ AKG ដែលគេបានហៅថា Enhanced Ambient Sound ដែលនឹងផ្តល់អោយអ្នក ទទួលបានការស្តាប់ កាន់តែច្បាស់ រងំក្នុងត្រចៀក និងកាត់បន្ថយសំលេងជុំវិញ មិនអោយរំខានចូល ពេលពាក់កាសនេះ និងអាចធ្វើការសាកថ្ម បានតាមរយៈរន្ធ USB Type-C ទៀតផង។ ម្យ៉ាងវិញទៀត អំពីមុខងារពិសេស និងបច្ចេកវិទ្យាដែលមាន នៅក្នុងកាសឥតខ្សែថ្មីនេះ យើងនៅមិនទាន់មានដំណឹង លេចចេញមកនៅឡើយ ក្រៅពីរូបរាងតែប៉ុណ្ណោះ។

ដូច្នេះ បើយោងតាម Winfuture បានឲ្យដឹងថា កាសនេះអាចនឹងដាក់លក់ក្នុងតម្លៃ ទីផ្សារអន្តរជាតិ ជាង 166$។ ហើយបើសិនជា Samsung ផ្តល់ជូនបន្ថែម ដោយឥតគិតថ្លៃពីក្រៅ នូវកាសឥតខ្សែនេះ មកជាមួយ Galaxy Note 10 ទាំងពីរស៊េរីទៀត វាអាចនឹងជារឿងមួយ ធ្វើឲ្យអតិថិជន កាន់តែពេញចិត្តស្ដូក ក្នុងការទិញយកវាមកប្រើ ស្ទើរតែគ្រប់ៗគ្នា ក៏ថាបានដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ