CAMBO REPORT

Popup Advertising5 seconds

Spider-Man: Far From Home ជាខ្សែភាពយន្តចុងក្រោយគេ​របស់ MCU ដែល​រក​ចំណូល​បាន 1 ពាន់លានដុល្លារក្នុង Box Office

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Spider-Man: Far From Home (មនុស្សពីងពាង: ឆ្ងាយពីផ្ទះ) គឺជារឿងភាគថ្មី ដែលបានកើតឡើង ក្រោយពីសង្គ្រាមរវាង Avengers និង Thanos ត្រូវបានបញ្ចប់ នៅក្នុងរឿង Avengers: Endgame និងកំពុងចាក់ផ្សាយ ក្នុងពេលបច្ចុប្បន្ននេះ តាមបណ្តារោងកុនជាច្រើន ទូទាំងពិភពលោក។ សម្រាប់រឿងមនុស្សពីងពាង វគ្គ 2 នេះ ជាខ្សែភាពយន្តទី 23 របស់ផលិតកម្ម Marvel Studio និងជាភាគមួយ ដែលចូលមកបញ្ចប់ Phase 3 ផងដែរ មុនពេលបន្តចូលទៅ Phase 4 ក្នុងឆ្នាំ 2020 ខាងមុខ។

 

 

មួយរយៈពេល នៃការចាក់បញ្ជាំងរឿង Spider-Man: Far From Home នេះ យើងបានឃើញថា មានមតិជាច្រើន ពីសំណាក់អ្នកដែលបានទស្សនារួច លើកឡើងថា រឿងវគ្គ 2 ហ្នឹង គឺពិតជាល្អមើល មិនចាញ់វគ្គ Homecoming ឡើយ និងមានមតិខ្លះ បង្ហាញថាល្អមើលជាង ផងដែរ។ ចំពោះតួអង្គសំខាន់ៗ ក្នុងរឿងនេះ រួមមាន លោក Tom Holland សម្តែងជាតួ Spider Man, កញ្ញា Zendaya សម្តែងជាតួ Michelle (M.J), លោក Samuel L.Jackson សម្តែងជាតួ Nick Fury, លោក Jake Gyllenhaal សម្តែងជាតួ Mysterio និងតួអង្គមានឈ្មោះបោះសម្លេង ជាច្រើនរូបទៀត។ ចំណែកអ្នកដឹកនាំរឿង Spider-Man: Far From Home នេះវិញ គឺលោក Jon Watts។

 

Spider-Man: Far From Home ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការ នៅតាមបណ្តារោងកុន នៅថ្ងៃទី 05 ខែកក្កដា កន្លងទៅ ដែលបើគិតមកត្រឹមថ្ងៃនេះ វាបានជិតពេញមួយខែហើយ។ អ្វីដែលកាន់តែពិសេសនោះ គឺថា Spider-Man: Far From Home ជាខ្សែភាពយន្តចុងក្រោយរបស់ MCU ដែលរកចំណូលពីការទស្សនាបាន 1 ពាន់លានដុល្លារ នៅក្នុង Box Office។ នេះអាចថា វាជាចំណូលមួយ ដែលកើនបានរហ័សគ្រាន់បើដែរ មិនចាញ់រឿងមុនៗ របស់ Marvel ឡើយ និងជាពិសេស លឿនជាង Spider-Man: Homecoming ហ្នឹងតែម្តង។

 

 

សូមបញ្ជាក់ថា៖ ចំពោះរឿង Spider-Man: Far From Home នេះ គឺមិនទាន់ឈប់ចាក់បញ្ចាំង នៅតាមបណ្តារោងកុន នៅឡើយទេ រួមទាំងក្នុងប្រទេសយើង។ អញ្ចឹងហើយ ចំណូលរបស់វា អាចនឹងកើនឡើងបន្ថែម នៅសប្តាហ៍បន្តបន្ទាប់ និងមួយវិញទៀត សម្រាប់អ្នកជាហ្វេនរបស់ Marvel និង Spider-Man ដែលមិនទាន់បានមើលនោះ គួរតែទៅមើលទៅ អោយដឹងសាច់រឿង ថាវាយ៉ាងណា។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle