CAMBO REPORT

Popup Advertising5 seconds

Nvidia Shield TV ស៊េរី​ថ្មី​ប្រទះ​ឃើញ​ចុះ​បញ្ជី FCC និង​អាច​ប្រកាស​ចេញ​ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានសប្ដាហ៍មុន មានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងទៅនឹងម៉ាស៊ីន Nvidia Shield TV ជំនាន់ថ្មីផ្សេងមួយទៀត ហើយមកដល់ពេលថ្មីៗនេះ យើងក៏បានប្រទះឃើញ ចុះបញ្ជីដោយគេហទំព័រ FCC រួចជាស្រេចតែម្ដង។ ទោះបីជាយ៉ាងណាក្ដី ក្រៅពីលេខតួខ្លួនម៉ូឌែល P3430 និងអាចតភ្ជាប់ដោយ Bluetooth/Wi-Fi គឺមិនមានអ្វីផ្សេងទៀតឡើយ ដែលមានដាក់បង្ហាញ នៅក្នុងការចុះបញ្ជី FCC នេះផងដែរ។

ចំណែកឯការលេចធ្លាយពីមុន បានផ្សព្វផ្សាយឲ្យដឹងថា Nvidia Shield TV ជំនាន់ចុងក្រោយនេះ នឹងអាចទទួលបានឈីប Tegra X1 ដដែល ប៉ុន្ដែនឹងមានទំហំតូច បើប្រៀបធៀបទៅនឹងទំហំ 20nm កាលពីជំនាន់មុនៗមក ដូច្នេះវាអាចមានន័យថា ជាបន្ទះឈីប Tegra X1 ដំឡើងទៅជំនាន់ថ្មី។ លើសពីនេះទៅទៀត បន្ទះឈីបទំហំតូចជាងមុន គឺចង់បានន័យថា នឹងបញ្ចេញកម្ដៅតិច និងមានកម្លាំងម៉ាស៊ីន ខ្លាំងជាងមុនថែមទៀតផង។ ទោះបីជាយ៉ាងណា នេះក៏អាចជាការខកចិត្ត ដោយជំនាន់ថ្មីនៃម៉ាស៊ីន Nvidia Shield TV នៅតែប្រើឈីបដដែល និងមិនព្រមផ្លាស់ប្ដូរ បន្ទះឈីបថ្មីផ្សេងវិញ ដោយសារតែឈីប Tegra X1 គឺជាប្រភេទឈីប Cortex-A57 ដែលចេញតាំងពីឆ្នាំ 2015 មកម្ល៉េះ។ ហេតុដូច្នេះហើយ បើទោះជាឈីបថ្មីនេះ មានទំហំតូចជាងមុនមែន ប៉ុន្ដែសមត្ថភាពរបស់វា មិនអាចលឿន ជាងជំនាន់មុន ច្រើនណាស់ណានោះទេ។

យ៉ាងណាក៏ដោយ Nvidia Shield TV គឺអាចចាត់ទុកបានថា ជាឧបករណ៍ស្រ្ទីមដ៏ល្អមួយ ក្នុងចំណោមក្រុមហ៊ុនដទៃទៀត ហើយក៏តែងតែអាប់ដេត បានជាប់ជារៀងរហូត និងសម្រាប់ការលេងហ្គេម ថែមទៀតផង។ បើយោងតាមចំនួនភាគច្រើន ឧបករណ៍ថ្មីៗណាមួយ ដែលត្រូវបានចុះបញ្ជី FCC គឺមានន័យថា អាចនឹងចេញឆាប់ៗនេះ ក៏ប៉ុន្ដែក្រុមហ៊ុន Nvidia មិនទាន់បានប្រកាស ដោយផ្ទាល់នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ