CAMBO REPORT

Popup Advertising5 seconds

Sony RX100 VII បានចេញជាផ្លូវការ មានសមត្ថភាពកាន់តែខ្លាំង ខាង YouTuber ឬ Vlogger ដឹងតែពេញចិត្តហ្មង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពាក់កណ្តាលឆ្នាំ 2019 នេះ គឺដល់ពេល Sony មានផលិតផលជំនាន់ថ្មី សម្រាប់ YouTuber ឬ Vlogger ទៀតហើយ ជាមួយផលិតផល ម៉ាស៊ីនកាមេរ៉ា ពពួក Mirrorless ស៊េរីចុងក្រោយគេបំផុតរបស់ខ្លួន ដែលត្រូវបានបន្ថែមមក ជាមួយនឹងមុខងារពិសេសៗ ដើម្បីបង្កើនសមត្ថភាពក្នុងការផលិតរូបភាព និងវីដេអូ អោយបានកាន់តែល្អឡើង ថែមមួយកម្រិតទៀត។ សម្រាប់កាមេរ៉ាដែល Sony បញ្ចេញមកនេះ មានឈ្មោះហៅថា RX100 VII ឬជំនាន់ទី 7 ដែលវាចូលមកស្នងតំណែតបន្តពី RX100 VI ដែលបានចេញ កាលពីឆ្នាំទៅ។ 

 

 

សម្រាប់កាមេរ៉ា Sony RX100 VII នេះ មានឈ្មោះអាចហៅ ផ្សេងមួយទៀត គឺ Cyber-shot DSC-RX100 VII គ្រាន់តែមិនមាននរណាម្នាក់ ធ្លាប់បានប្រើឈ្មោះហ្នឹង សម្រាប់ហៅឡើយ។ ម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មីនេះ ជាប្រភេទកាមេរ៉ា ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការថតវីដេអូ ដែលសាកសមជាងគេ សម្រាប់ YouTuber ឬ Vlogger ព្រោះវាមានរូបរាងតូចល្មម ងាយស្រួលកាន់ យកតាមខ្លួន ហើយថតបានកាន់តែរហ័ស ជាមួយនឹងប្រព័ន្ធ Fast Hybrid AF លឿនបំផុត ក្នុង 0.002s AF Speed។ លក្ខណៈពិសេសថ្មី នៅលើ RX100 VII គឺត្រូវបានបំពាក់ស៊េនស័រទំហំ 1 អ៊ីញ អាចចាប់រូបភាព ក្នុងទំហំ 20 មេហ្គាភិចស៊ែល (ជាសេនស័រ Exmor RS ប្រភេទ CMOS) ធ្វើការជាមួយឈីប Processor ប្រភេទ BIONZ X ជំនាន់ចុងក្រោយ។

 

 

ចំពោះលេនដែលកាមេរ៉ាថ្មីនេះមាន ក៏អត់មានអីខុសគ្នា ពីឆ្នាំមុនដែរ គឺនៅតែជាផលិតផលរបស់ Zeiss ជាលេនប្រភេទ 24 - 700 មីលីម៉ែត្រ និងមាន Aperture ចាប់ពី f/2.8 ទៅដល់ f/6.5 ថែមទាំងជាលេន អាចពង្រីកចូលបានដល់ 8.3 ដង ដោយមិនអោយបាត់គុណភាព ផងដែរ។ ចំនុចដែលពិសេស លើ RX100 VII នោះ គឺអាចភ្ជាប់ Micro Phone ទៅកាមេរ៉ា បានភ្លាមៗ តែម្តង ដូច្នេះហើយ សម្រាប់អ្នកដែលជា Content Creator ទាំងអស់ លែងព្រួយបារម្ភ រឿងសំលេង មិនប្រក្រតីទៀតហើយ។ យ៉ាងណា ទៅចំនុចផ្សេងៗ វាក៏មិនជាខុសគ្នាពីបងរបស់វាម៉ូឌែល RX100 VI ដែរ។

 

 

Sony នឹងចេញលក់ម៉ាស៊ីនកាមេរ៉ាពពួក Mirrorless ស៊េរី RX100 VII នេះ នៅខែសីហា ខាងមុខនេះហើយ ដែលវាមានតម្លៃប្រមាណ 1200 ដុល្លារ សម្រាប់កាមេរ៉ា មួយមុខតែឯង ដោយុមិនរាប់បញ្ជូលគ្រឿងបន្ថែមក្រៅ ដូចជាជើង Grip Kit ឬ Case LCJ-RXK ឬក៏ Mic ស្រូបសំលេងឡើយ។ ត្រៀមលុយទុក អោយហើយទៅ មិនយូរទេ វានឹងហោះមកដល់ស្រុកខ្មែរយើងហើយ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា