CAMBO REPORT

Popup Advertising5 seconds

ទី​បំផុត​ Honda​ Click​ 125i​ STRIKING​ ARRIVAL​ ស៊េរី​ថ្មី​ ត្រូវ​បាន​ចេញ​លក់​ផ្លូវ​ការ​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការទន្ទឹងរង់ចាំក៏បានមកដល់ ព្រោះថានៅទីបំផុត Honda Click 125i STRIKING ARRIVAL ស៊េរីថ្មី ត្រូវបានក្រុមហ៊ុន N.C.X ដែលទទួលបានសិទ្ធិ ក្នុងការតំឡើង និងចែកចាយនូវ ម៉ូតូម៉ាក ហុងដា ប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវកាហើយ សម្រាប់អ្នកគាំទ្រ យានជំនិះរបស់ខ្លួន។

 

 

ចំពោះ HONDA CLICK125i ស៊េរីថ្មីនេះ ត្រូវបានបំពាក់ដោយ FRONT COVER បែប V-ARMOR ឡូយជាងមុន ព្រមទាំង STICKER អមសងខាងថ្មី ដែលសាកសម សម្រាប់យុវជនសម័យថ្មី។ វាជាប្រភេទម៉ាស៊ីន 4 តង់, បញ្ចុះកម្ដៅដោយទឹក, ប្រព័ន្ធបាញ់ប្រេង ( PGM-FI ), អង្កត់ផ្ចិត និងចំងាយចរពិស្តុង 52.4 x 57.9 ម.ម, ទំហំមាឌស៊ីឡាំង 124.88 cc, ប្រភេទប្រេងឥន្ធនៈ ណែនាំប្រើប្រេងសាំងគ្នានជាតិសំណ និងកម្រិតអុកតាន 90 ឫខ្ពស់ជាង, ប្រព័ន្ធចំហេះគ្រប់គ្រងដោយ ប្រព័ន្ធត្រង់ស៊ីស័្ទរ ទាំងស្រុង, ប្រព័ន្ធលេខ អូតូម៉ាទិច ប្រភេទស្ងួត និងកម្រិតបង្ហាប់ 11.0:1។ រូបរាងបណ្តោយ 679 ម.ម / ទទឹង 1,919 ម.ម / កំពស់ 1,062 ម.ម, ប្រវែងពីកង់មុខ ទៅកង់ក្រោយ 1,280 ម.ម, ទម្ងន់ 112 គីឡូក្រាម, គំលាតពីដី 132 ម.ម, កម្ពស់កែប 769 ម.ម, ចំណុះធុងសាំង 5.5 លីត្រ, មុំទម្រេតជំពាស់មុខ 26゜30' / 83 ម.ម និងតួម៉ូតូ ប្រភេទ Under Born ។

 

*** ដើម្បីអោយដឹងកាន់តែច្បាស់បន្ថែម សូម ចុចត្រង់នេះ

 

 

ជាចុងក្រោយ សម្រាប់ CLICK125i #STRIKING_ARRIVAL នឹងត្រូវដាក់លក់ ជាមួយតម្លៃពិសេស 2,5XX ដុល្លារ ហើយដើម្បីអោយកាន់តែច្បាស់ សូមលោកអ្នកធ្វើការសាកសួរ នៅតាមសាខា និងតំណាងចែកចាយ ហុងដា ទូទាំប្រទេស ដែលនៅជិតលោកអ្នកបំផុត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Honda Cambodia - NCX Tag: យានយន្ត