CAMBO REPORT

Popup Advertising5 seconds

Galaxy Book S អាច​បំពាក់​ឈីប Snapdragon 855 និង​ដើរ​ដោយ Windows 10 បាន​ទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

គួររំលឹកថា ប៉ុន្មានសប្ដាហ៍កន្លងមកនេះ មានប្រភពព័ត៌មាន បែកធ្លាយជាច្រើន បានបង្ហាញថា Samsung គ្រោងនឹងបញ្ចេញ Galaxy Tab S6 ជាថេប្លេតជំនាន់ថ្មី ដែលស្ថិតក្នុងខ្សែស្រឡាយ Tab S របស់ខ្លួន ក្នុងពេលឆាប់ខាងមុខ។ ប៉ុន្ដែថ្មីៗនេះ មានរបាយការណ៍មួយពី Gizchina បានបង្ហាញអោយដឹងថា Samsung អាចនឹង បញ្ចេញ ថេប្លេតកូនកាត់ Laptop គឺ Galaxy Book S មួយម៉ូឌែលទៀត ដែលវាអាចដំណើរការដោយ Windows 10 បានថែមទៀតផង។

ពិតណាស់ នៅក្នុងថ្ងៃនេះដែរ មានគេបានប្រទះឃើញពិន្ទុ ធ្វើតេស្ដរបស់ Galaxy Book S នៅលើ Geekbench ជាមួយនឹងការប្រើ បន្ទះឈីប Snapdragon 855 របស់ក្រុមហ៊ុន Qualcomm ដោយទទួលបានពិន្ទុ Single-Core មានចំនួន 2011 និងពិន្ទុ Multi-Core មានចំនួនដល់ទៅ 6047 ពិន្ទុ។ ជាក់ស្ដែងក្នុងនោះ យើងមើលឃើញថា វាបានប្រើប្រាស់ឈីបត្រឹម Snapdragon 855 ប៉ុណ្ណោះ មិនមែន Snapdragon 855+ នោះទេ ដោយ CPU ជាប្រភេទ Octa-core ទំហំ 2.84GHz និងមានរ៉េមទំហំ 8GB។ បន្ទាប់មក Galaxy Book S ជំនាន់ថ្មីមួយមួយនេះ បានទទួលការបញ្ជាក់ពី Bluetooth SIG ដែលអាច Supports Bluetooth 5.0 ឯណោះ ដោយមានលេខសម្គាល់ SM-W767 និងវាត្រូវបាន ដំណើរការ លើ Windows 10 ជាប្រភេទម៉ាស៊ីន 32bit ផងដែរ។ 

សរុបមក ពេលនេះយើងមិនអាច ប៉ាន់ស្មានបាននៅឡើយទេថា ក្រុមហ៊ុន Samsung អាចនឹងបង្ហាញ ថេប្លេតកូនកាត់កុំព្យូទ័រថ្មីនេះ នៅពេលណា អោយប្រាកដ។ ប៉ុន្តែគួរអោយ កត់សម្គាល់ថា ចំពោះម៉ូឌែលកាលពីឆ្នាំមុន វាត្រូវបានបង្ហាញខ្លួន នៅក្នុងខែតុលា ឆ្នាំ 2018 ដែលអាចថា ក្រុមហ៊ុន Samsung នឹងធ្វើតាមកាលវិភាគ ដូចគ្នា ជាមួយឆ្នាំមុនអញ្ចឹង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ថេប្លេត