CAMBO REPORT

Popup Advertising5 seconds

Apple ទើបគ្រោងបញ្ចេញ MacBook Pro អេក្រង់ 16 អ៊ីញ ឥឡូវ Huawei បញ្ចេញបានមុនបាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលកន្លងមក លឺថាមានពាក្យចចាមអារ៉ាមមួយចំនួន បានបង្ហាញថាក្រុមហ៊ុន Apple កំពុងមានគម្រោងបញ្ចេញ MacBook Pro ស៊េរីថ្មី ជាមួយអេក្រង់ទំហំ 16 អ៊ីញ លើកដំបូងរបស់ខ្លួន ប៉ុន្ដែពេលនេះ បែរជាក្រុមហ៊ុន Huawei ជាអ្នកធ្វើបានមុនទៅវិញ។ ជាមួយការប្រកាសចេញ ក្នុងពេលថ្មីៗនេះដែរ គឺស្ថិតនៅក្រោយផ្លាកសញ្ញា Honor ដែលវាមានទំហំអេក្រង់ 16.1 អ៊ីញ និងមានឈ្មោះហៅផ្លូវការថា Honor MagicBook Pro គឺស្រដៀងទៅនឹងឈ្មោះ MacBook Pro របស់ Apple ទៀតផង។

 

 

សម្រាប់ Honor MagicBook Pro ថ្មីនេះ មានអេក្រង់ទំហំ 16.1 អ៊ីញ Full-screen Display ជាមួយកម្រិតនៃពណ៌ sRGB ដល់ទៅ 100% ឯណោះ និងមានគម្លាតគែមអេក្រង់ខាងឆ្វេង និងខាងស្ដាំត្រឹម 4.9 មីលីម៉ែត្រ ប៉ុណ្ណោះ។ ដូច្នេះ វាមានទំហំតូចជាងកុំព្យូទ័រ Notebook ដែលមានអេក្រង់ 15.6 អ៊ីញទៅទៀត និងមានទម្ងន់ត្រឹមតែ 1.7 គីឡូក្រាម ដោយទម្ងន់នេះ ស្រាលជាង MacBook Pro ចំនួន 130 ក្រាម។ ចំណែកឯផ្នែកកម្លាំងម៉ាស៊ីន MagicBook Pro ត្រូវបានបំពាក់ CPU Intel Core i7-8565U ជំនាន់ទី 8 ដែលខ្លាំងជាងជំនាន់ទី 7 ដល់ទៅ 40% ជាមួយរ៉េមទំហំ 8GB, អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន ជាប្រភេទ SSD ទំហំ 512GB និងប្រើប្រាស់ Graphics Card NVIDIA GeForce MX250។ 

 

 

លើសពីនេះ វាត្រូវបានបំពាក់ថាមពលថ្មទំហំ 56Wh ដែលមានសមត្ថភាព អាចស៊ូបានរហូតដល់ 14 ម៉ោង និងមាន Dual-antenna ភ្ជាប់បណ្តាញ WLAN មកជាមួយល្បឿនអ៊ីនធឺណេត អតិបរមា 1733Mbps។ ជាងនេះទៅទៀត Honor MagicBook Pro ក៏មានលក្ខណៈពិសេសមួយចំនួន ដូចជា មានក្តារចុចជាប្រភេទ Full-size Backlit និងមានបច្ចេកវិទ្យាលាក់កាមេរ៉ា ទៀតផង ដែលកុំព្យូទ័រយួរដៃនេះ អាចបញ្ជាប៉ះលើអេក្រង់បាន (Touch Screen) និងមានមុខងារ ជាច្រើនផ្សេងទៀត ផងដែរ។

 

 

 

សរុបមក ចំពោះ Honor MagicBook Pro ម៉ូឌែលប្រើប្រាស់ CPU Core i5 គឺមានតម្លៃប្រហែល 799 ដុល្លារ និងសម្រាប់ ម៉ូឌែលប្រើ CPU Core i7 មានតម្លៃប្រមាណជា 901 ដុល្លារ ដែលពួកវានឹងត្រូវបាន ដាក់លក់ជាផ្លូវការ នៅថ្ងៃទី 29 ខែកក្កដាខាងមុខនេះ ដែលសល់ពេលត្រឹមតែ 4 ថ្ងៃទៀតទេ និងសង្ឃឹមថាកុំព្យូទ័រយួរដៃជំនាន់ថ្មីនេះ អាចមានលក់ក្នុងស្រុកយើងដែរទៅចុះ ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Authority Tag: កុំព្យូទ័រ