CAMBO REPORT

Popup Advertising5 seconds

Asus ROG Phone 2 ប្រកាស​ចេញ​ជាមួយ​អេក្រង់ 120Hz ប្រើ​ឈីប Snapdragon 855+ និង​មាន​ថាមពល​ថ្ម 6000mAh

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីឆ្នាំមុន Asus បានបញ្ចេញស្មាតហ្វូនហ្គេមលើកដំបូងរបស់ខ្លួន ដែលវាមានឈ្មោះផ្លូវការថា Asus ROG Phone ដោយបង្កើតឡើង ផ្តោតសំខាន់ទៅលើ អ្នកដែលនិយមចូលចិត្ត លេងហ្គេមផងដែរ។ ជាក់ស្ដែង ក្នុងឆ្នាំនេះវិញ Asus ក៏បានបញ្ចេញ Gaming Phone ជំនាន់ទី 2 របស់ខ្លួនមួយម៉ូឌែលទៀត គឺ ROG Phone 2 ដែល ទើបបានបង្ហាញខ្លួន ជាមួយសមត្ថភាព កាន់តែខ្លាំងជាងមុនថែមមួយ កម្រិតទៀត។

ពិតណាស់ Asus ROG Phone 2 បានផ្ដល់បទពិសោធន៍ថ្មី ក្នុងការលេងហ្គេម ជាមួយកម្រិតល្បឿន Refresh Rate 120Hz លើសពី ROG Phone ជំនាន់មុន ដែលមានត្រឹម 90Hz ប៉ុណ្ណោះ និងថែមទាំងមាន HDR 10 ទៀតផង។ សម្រាប់ Asus ROG Phone 2 មានអេក្រង់ធំជាងជំនាន់មុន ដែលមានទំហំដល់ទៅ 6.59 អ៊ីញ ជាប្រភេទបន្ទះបង្ហាញ OLED ដែលមានកម្រិតបង្ហាញរូបភាព Full HD+ 1080 x 2340 ភិចសែល ជាមួយបច្ចេកវិទ្យា ស្កេនស្នាមម្រាមដៃ ក្រោមអេក្រង់ផងដែរ។ 

លើសពីនេះ វាត្រូវបានបំពាក់មកជាមួយឈីប ជំនាន់ថ្មី Snapdragon 855+ ដែលបានផ្ដល់កម្លាំង ទៅលើ GPU Performances មានសមត្ថភាពខ្លាំង ជាងមុនចំនួន 15% និងអាចធ្វើអោយល្បឿន រត់បានលឿនបំផុត ទៅលើ CPU ជាមួយនឹងប្រព័ន្ធ បន្ថយកម្ដៅ Cooling System។ ជាងនេះទៅទៀត Asus ROG Phone 2 ថ្មីនេះ មានរ៉េមទំហំ 12GB ជាមួយអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីនទំហំ 512GB និងមានថាមពល់ថ្មធំលោតដល់ទៅ 6000mAh ឯណោះ ដែលអាច Support បច្ចេកវិទ្យាសាកថ្មលឿន Quick Charge 4.0 ទំហំ 30W។ 

បន្ថែមពីនេះ ROG Phone 2 មានកាមេរ៉ាខាងក្រោយចំនួន 2 ដូចសិស្សច្បងរបស់វាដែរ ដោយមួយគ្រាប់ជាកាមេរ៉ាគោល មានទំហំ 48 មេហ្គាភិចសែល ចំណែកមួយគ្រាប់ទៀត ទំហំ 13 មេហ្គាភិចសែល ជាលេនទូលាយ និងមានកាមេរ៉ាមុខទំហំ 24 មេហ្គាភិចសែល។ មិនតែប៉ុណ្ណោះ វាក៏បានបន្ថែម ជាមួយដៃហ្គេម ងាយស្រួលក្នុងការបញ្ជាលេង ជាងជំនាន់មុនទៀតផង ដែលស្មាតហ្វូនហ្គេម ស៊េរីមួយនេះ វាអាចមានតម្លៃចាប់ពី 899 ដុល្លារឡើងទៅ។ 

អញ្ចឹងជំនាន់ថ្មីរបស់ ROG Phone នេះ ឃើញថាមានលក្ខណៈពិសេសៗច្រើន ជាពិសេសនោះ វាមានកម្រិតអេក្រង់ដល់ទៅ 120Hz ឯណោះ។ ដូចនេះតើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះ ROG Phone 2 នេះ? អាចរង់ចាំវីដេអូ Review របស់ក្រុមការងារ ខេមបូរីផត បាន នៅពេលដែលវា មកដល់ស្រុកយើង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ