CAMBO REPORT

Popup Advertising5 seconds

អ្នកវិទ្យាសាស្ត្រទើប​រក​ឃើញ​វិធី​យក​កាបូន​ឌីអុកស៊ីត​ពី​បរិយាកាស មក​បង្កើត​ជា​​ប្រេង​ឥន្ធនៈ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើមានគេប្រាប់ថា ពេលនេះអ្នកអាចចាក់ ប្រេងឥន្ធនៈដែលចម្រាញ់ ពីឧស្ម័នផ្ទះកញ្ចក់ឫ កាបូនឌីអុកស៊ីតនោះ តើអ្នកជឿទេ? តាមពិតទៅវាមិនអាស្រ័យ លើអ្នកជឿឫមិន​ជឿ​នោះទេ ព្រោះថាពេលនេះអ្នកវិទ្យាសាស្ត្រ នៅអូស្ត្រាលីបាន រកឃើញវិធី ធ្វើសម្រេចនូវ ការចម្រាញ់នេះទៅហើយ។ អញ្ចឹងតើគេធ្វើបានដោយ របៀបណា? ហើយ សមាសធាតុដែលចម្រាញ់ ចេញមកនោះពិតជាអាចយកមកប្រើបានដូច ប្រេងឥន្ធនៈដែរ ឫក៏អត់នោះមានតែ ធ្វើការស្វែងយល់ជាមួយអត្ថបទនេះ បន្តទៀត។

 

 

តាមប្រភពពត៌មានក្រៅស្រុក បានអោយដឹងថាក្រុមហ៊ុន Canadian clean-energy បានសម្រេចនូវគម្រោងសម្អាតបរិយាកាសមួយ ជាមួយនឹងការចាប់យក កាបូនឌីអុកស៊ីតពីបរិយាកាស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ គឺពួកគេអះអាងថាកាបូនឌីអុកស៊ីតនេះ អាចធ្វើការសំយោគ ដើម្បីចម្រាញ់ជា អ៊ីដ្រូកាបូនរាវ ដែលអាចប្រើជាប្រេងឥន្ធនៈ សម្រាប់ប្រភេទគ្រឿងម៉ាស៊ីនបាន។ តាមការលើកឡើង របស់ CE (Carbon Engineering) ពួកគេធ្វើការចម្រាញ់នេះដោយ ធ្វើការចាប់យកកាបូនឌីអុកស៊ីត ពីក្នុងបរិយាកាស បន្ទាប់មកធ្វើការសំយោគ ចេញជាអ៊ីដ្រូកាបូនរាវ។ ពួកគេបន្តថា ដំណើរការសំយោគនេះ គឺគេត្រូវធ្វើការបញ្ចូលគ្នានូវ កាបូនម៉ូណូអុកស៊ីត ជាមួយនឹងអ៊ីដ្រូសែន នៅក្រោមសម្ពាធ ដើម្បីយោគជា អ៊ីដ្រូកាបូនរាវបាន។ ចុះអ្វីទៅជាអ៊ីដ្រូកាបូនរាវ? អ៊ីដ្រូកាបូនរាវ ជាសមាសធាតុដែល អាចប្រើជាប្រេងឥន្ធនៈបាន ដែលវាស្រដៀងនឹងឧស្ម័នធម្មជាតិ ដែលមានប្រើសព្វថ្ងៃនេះដែរ។ បច្ចប្បន្ននេះប្រភេទហ្គាស់ ដែលយើងប្រើជាប្រភេទ HGL (Hydrocarbons Gas Liquids) ក៏ជាអ៊ីដ្រូកាបូនដូចគ្នាដែរ។ 

 

 

ជាច្រើនឆ្នាំមកហើយដែល បញ្ហាបំពុលបរិយាស បានក្លាយជាបញ្ហាធំ ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រមាន ការឈឺក្បាល យ៉ាងខ្លាំង។ ដំណោះ​ស្រាយ​មាន​ច្រើន តែថាតើវាអាចនឹង ប្រើការបានឫក៏អត់នោះគឺជារឿងដែលកំពុង ចោទជាបញ្ហា។ ប្រាកដណាស់ការកាត់បន្ថយ នូវបម្រើបម្រាស់ប្រភេទ ប្រេងឥន្ធនៈផូស៊ីល (ប្រភេទប្រេងឥន្ធនៈ ដែលចម្រាញ់ចេញ ពីរ៉ែប្រេងកាត) ជាមួយនឹងយាន្តយន្ត និងគ្រឿងម៉ាស៊ីន គឺជាវិធីដ៏មានប្រសិទ្ធិភាព ជាងគេតែថាបច្ចុប្បន្ន ប្រភពថាមពលមួយនេះ គឺជាប្រភពថាមពល ចាំបាច់បំផុតសម្រាប់ ជីវិតរស់​នៅ​របស់​មនុស្​សជាតិ។ អញ្ចឹងដើម្បីឈានទៅបញ្ចប់ ការប្រើប្រាស់នូវប្រភេទ ប្រេងឥន្ធនៈប្រភេទនេះបាន គឺយើងត្រូវស្វែងរកប្រភពថាមពលថ្មីមកជំនួស។ យ៉ាងណាមធ្យោបាយខាងលើ គឺនៅមិនទាន់អាចឈានដល់នៅឡើយ អញ្ចឹងបច្ចុប្បន្ននេះយើង អាចធ្វើបានត្រឹមតែសំអាត និងកាត់បន្ថយខ្លះៗប៉ុណ្ណោះ។ ដូច្នេះប្រសិនបើសង្វាក់ ផលិតកម្មខាងលើ អាចដំណើរការបាននោះជឿថាប៉ុន្មានឆ្នាំខាងមុខ ឧស្ម័នផ្ទះកញ្ចក់ទាំងនេះ នឹងត្រូវសម្អាតពីបរិយាសផែនដីបាន ហើយឈានដល់ការបញ្ចប់ការបំភាយវា ថែមទៀតផង។ 

 

 

សរុបមកនៅពេលនេះគេ អាចធ្វើការសំយោគ កាបូនឌីអុកស៊ីតទៅជា អ៊ីដ្រូកាបូនរាវដែលអាច យកមកប្រើជាប្រេងឥន្ធនៈបាន។ ប៉ុន្តែបច្ចុប្បន្ន សង្វាក់ផលិតកម្មគឺអាច នឹងមានបញ្ហាព្រោះថា តម្លៃរបស់ប្រេងឥន្ធនៈ ថ្មីនេះគឺថ្លៃជាង ប្រេងឥន្ធនៈផូស៊ីល។ ជាក់ស្តែងបច្ចុប្បន្ន ប្រេងស៊ាំងមួយលីត្រ លក់ក្នុងតម្លៃ $0.58 នៅសហរដ្ឋអាមេរិច ឯប្រេងឥន្ធនៈថ្មីនេះ អាចមានតម្លៃរហូតដល់ $1 នៅក្នុងមួយលីត្រឯណោះ គឺរាងថ្ងៃជាងបន្តិច។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Car And Driver Tag: វិទ្យាសាស្ត្រ