CAMBO REPORT

Popup Advertising5 seconds

មុខងារ Heart Rate Monitoring នៅ​លើ​ Apple Watch បាន​ជួយ​សង្គ្រោះ​ជីវិត​បុរស​ម្នាក់​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

តាមពិតទៅ នាឡិកាវៃឆ្លាត Apple Watch បានជួយសង្គ្រោះអាយុជីវិត មនុស្សជាច្រើននាក់រួចមកហើយ ដោយវាមានមុខងារពិសេសៗ ដូចជាមុខងារ Heart Rate Monitoring។ មុខងារនេះ អាចត្រួតពិនិត្យអត្រាចង្វាក់បេះដូង របស់អ្នកប្រើប្រាស់ ជាពិសេស វានឹងផ្តល់ដំណឹង ដល់លោកអ្នកភ្លាមៗ នៅពេលដែលចង្វាក់បេះដូង របស់លោកអ្នកបានឡើងខ្ពស់ ខុសពីធម្មតា។ បញ្ហានេះហើយ ទើបបណ្តាលឲ្យដុកទ័រ ផ្នែកបេះដូងមួយចំនួន ព្យាយាមធ្វើការវិនិច្ឆ័យ និងស្វះស្វែងរកវិធី ព្យាបាលសមសម្របមួយ អោយបានទាន់ពេលវេលា។ យ៉ាងណាមិញ បើយោងទៅតាម ប្រភពសារពត៌មានមួយ បានចុះផ្សាយឲ្យដឹងថា មិនត្រឹមតែអត្រាចង្វាក់បេះដូង ឡើងខ្ពស់ អាចគ្រោះថ្នាក់ ដល់ជីវិតនោះទេ ប៉ុន្តែខណៈពេល ដែលវាធ្លាក់ចុះ ក៏ជាបញ្ហាចំបងមួយដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ មានបុរសម្នាក់ ឈ្មោះ Paul Hutton មានអាយុ 48 ឆ្នាំ ជាអ្នកសរសេរព័ត៌មាន ផ្នែកបច្ចេកវិទ្យា នៅប្រទេសអង់គ្លេស បានជួបហេតុការណ៍នេះផ្ទាល់តែម្តង។ ដោយជាធម្មតា ចង្វាក់បេះដូងរបស់គាត់ ស្ថិតក្នុងបរិមាណ ចន្លោះពី 60bpm ទៅ 100bpm ក្នុងមួយនាទី ផ្ទុយមកវិញ វាស្រាប់តែ ធ្លាក់មកដល់ 40bpm គួរឲ្យគត់សម្គាល់ ប៉ុន្តែសំណាងល្អ មុខងារ Heart Rate នៅលើ Apple Watch ដែលគាត់កំពុងពាក់លើដៃ បានផ្តល់ដំណឹងឲ្យគាត់បានដឹង ភ្លាមៗតែម្តង។

គួររំលឹកផងដែរថា មានតែនាឡិកាឆ្លាតវៃ Apple Watch Series 4 ទេ ទើបមានបច្ចេកវិទ្យា ECG មកជាមួយ ដោយអាចធ្វើការតាមដាន សុខភាពបេះដូងរបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព ជាងនាឡិកាជំនាន់មុនៗ និងជាពិសេស វាអាចផ្តល់ដំណឹងភ្លាមៗ ខណៈពេល ដែលចង្វាក់បេះដូង របស់លោកអ្នក ឡើងខ្ពស់ ឬ ធ្លាក់ចុះ មិនប្រក្រតី។

សរុបមកវិញ វាមិនមែនជាលើកដំបូងទេ ដែលនាឡិកាឆ្លាតវៃតូចមូយនេះ អាចជួយសង្គ្រោះជីវិត យើងបានបែបនេះ។ ដូចច្នេះខ្ញុំគិតថា សម្រាប់ប្រិយមិត្តណា ដែលមានបញ្ហាបេះដូងមិនសូវល្អ ឬក៏កំពុងមានជម្ងឺបែបនេះប្រចាំកាយ គួរតែជាវ វាមួយពាក់តាមខ្លួនទៅ ព្រោះវាអាចធ្វើការត្រួតពិនិត្យ អត្រាចង្វាក់បេះដូង របស់លោកអ្នក នៅគ្រប់ពេលវេលា និងទីកន្លែងទាំងអស់។ ទោះតម្លៃវាថ្លៃបនិ្តចក៏ពិតមែន ប៉ុន្តែគ្មានអ្វីអាចកាត់ថ្លៃ ដល់សុខភាពល្អ របស់លោកអ្នកបានទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត