CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​ថ្មី​៖ Apple​ កំពុង​គិត​គូរ​ដាក់ល្បឿន​ Refresh​ Rate​ ខ្ពស់លើ iPhone ជំនាន់​ក្រោយ​ៗ​ដូច​ iPad​ Pro​ ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តបានដឹងហើយថា ល្បឿន Refresh Rate ដល់ 120Hz យើងមិនងាយរកបាន នៅលើស្មាតហ្វូន ឬថេប្លេតធម្មតាឡើយ ពោលវាមានសម្រាប់តែ ស្មាតហ្វូនដែលជាប្រភេទ Gaming ខណៈដែលស្មាតហ្វូនទូទៅ មានល្បឿន Refresh Rate ត្រឹម 60Hz។ ចំណែកលើថេប្លេតវិញ គឺ iPad Pro ដែលមានមុនគេបង្អស់ ជាមួយល្បឿនអេក្រង់ 120Hz Pro Motion រីឯកុំព្យូទ័រវិញ យើងឃើញមានតែ នៅលើ Monitor ដែលមានតម្លៃថ្លៃៗ ប៉ុណ្ណោះ។

 

 

វាជាការពិតណាស់ សម្រាប់ទូរសព្ទ iPhone គឺមានល្បឿន Refresh Rate នៅលើអេក្រង់ត្រឹម 60Hz ប៉ុណ្ណោះ មិនទាន់ទទួលបាន ការតម្លើងខ្ពស់ មកដល់ 120Hz ទេ តួយ៉ាង ដូចយើងបានឃើញ នៅលើ iPhone XS Max ជំនាន់ចុងក្រោយស្រាប់។ យ៉ាងណា អតិថិជនរបស់ Apple ជាច្រើន ពិតជាសំណូមពរ និងចង់បានការបំពាក់ Refresh Rate ធំ ដូចទៅនឹង iPad Pro ដែរ ជាមួយល្បឿនរលូនល្អ ដូចលាបប័រ អញ្ចឹង។ 

 

ដោយឡែក នៅក្នុងពេលថ្មីៗនេះ ស្រាប់តែមានដំណឹងពិសេសមួយ ដែលយើងទទួលបាន តាមរយៈរបាយការណ៍ពីបរទេស ដោយបញ្ជាក់ថា ក្រុមហ៊ុនផ្លែប៉ោមឆែប កំពុងគិតគូរទៅលើល្បឿន Refresh Rate សម្រាប់ដាក់លើ iPhone ជំនាន់ថ្មី។ បើយោងតាមប្រភពមួយនេះ បានបញ្ជាក់បន្ថែមថា ការគិតគូររបស់ Apple នេះ គឺអាចមិនមែនតម្លើង Refresh Rate ត្រឹម 90Hz ឡើយ ប៉ុន្តែអាចនឹងដាក់ Refresh Rate លោតដល់ 120Hz ដូចទៅនឹង iPad Pro ដែរ។ មិនបានចាំរៀបរាប់ច្រើន ក៏ប្រិយមិត្តអាចគិតដឹងដែរថា Refresh Rate 120Hz មានល្បឿនយ៉ាងណា តែបើមិនទាន់ដឹងនោះ អាចចូលទៅមើលវីដេអូ Review ពី ខេមបូ រីផត របស់យើងបាន។

 

 

សរុបមក បើទោះបីនេះ គ្រាន់តែជាដំណឹងលេចធ្លាយ ក៏ពិតមែន ប៉ុន្តែប្រិយមិត្ត និងជាពិសេសហ្វេន iOS អាចធ្វើការកត់ចំណាំទុក ឬជឿ 50/50 សិនបាន។ យ៉ាងណា គេមិនទាន់បញ្ជាក់ទេថា តើការគិតគូរពី Apple មកនេះ នឹងធ្លាក់នៅលើ iPhone ឆ្នាំណាឡើយ តែអាចសម្រាប់ iPhone ឆ្នាំក្រោយ ក្នុងភាគរយច្រើន។ ចុះអ្នកគិតយ៉ាងណាដែរ បើសិនជា iPhone ទទួលបានល្បឿន Refresh Rate 120Hz ពិតមែននោះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ