CAMBO REPORT

Popup Advertising5 seconds

Pixel 4 អាច​គ្មាន​ថ្ងាស​ឆក​ទៀត​នោះ​ទេ ប៉ុន្ដែ​ជំនួស​ដោយ​ថ្ងាស​ដ៏​ធំ​ទូលាយ​វិញ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

រូបភាពលេចធ្លាយ អំពីស្រ្គីនការពាររបស់ ស្មាតហ្វូនម៉ូឌែល Google Pixel 4/4 XL ត្រូវបានប្រទះឃើញបង្ហោះ តាមប្រព័ន្ធអ៊ីនធឺណិត នាពេលថ្មីៗនេះ។ តាមរយៈការឌីហ្សាញនៃ ស្រ្គីនការពារទាំងអស់នោះ គឺបានបង្ហាញឲ្យឃើញថា នឹងអាចមានថ្ងាសដ៏ធំទូលាយ ដោយលែងមានថ្ងាសឆក តទៅទៀតហើយ បន្ទាប់ពីទទួលបានមតិថា អ្នកគំាំទ្រជាច្រើននាក់ បានបង្ហាញអារម្មណ៍ មិនសូវពេញចិត្តសោះឡើយ។

រូបភាពបែកធ្លាយទាំងអស់នេះ គឺត្រូវបានចែករំលែកដោយ Ice Universe តាមរយៈពេលគណនី Twitter របស់គាត់ផ្ទាល់តែម្ដង និងបានដាក់បង្ហាញអំពី ផ្ទៃអេក្រង់ខាងមុខរបស់ ស្មាតហ្វូនទាំងពីរម៉ូឌែលនេះ។ ការឌីហ្សាញនៃស្រ្គីនការពារនេះ គឺហាក់បីដូចជា ត្រូវគ្នាច្រើនទៅនឹង ការលេចធ្លាយពីមុនៗមក ដោយមានការរចនាបែប រក្សាទុកថ្ងាសធំទូលាយ និងមានទំហំគែមចង្កា ប្រហាក់ប្រហែលទៅនឹង Samsung Galaxy S10 Plus ហើយនិង OnePlus 7 Pro ផងដែរ។ ចំណែកឯថ្ងាសដ៏ធំទូលាយនេះ គឺទុកសម្រាប់ដាក់ សេនស័រ, កាមេរ៉ាភ្លោះ និងរន្ធបញ្ចេញសម្លេង ដែលត្រូវការកន្លែងច្រើនជាង ថ្ងាសឆកថែមទៀតផង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺ ត្រូវបានគេរំពឹងទុកថា Google Pixel 4/4XL នឹងអាចមានបំពាក់នូវ សេនស័រពិសេសម្យ៉ាង ដែលជាបច្ចេកវិទ្យាថ្មីចុងក្រោយ និងមានឈ្មោះហៅថា Project Soli ផងដែរ។ សេនស័រពិសេសនេះ គឺមានសមត្ថភាពទទួល ចាប់យកចលនាផ្សេងៗ ដោយអាចប្រើកាយវិការ ដើម្បីធ្វើការបញ្ជាលើ មុខងារអ្វីមួយបាន។ មូលហេតុដែល Google បានរក្សាទុកនូវថ្ងាស ដែលមានទំហំធំទូលាយនេះ គឺអាចបណ្ដាលមកពី ដើម្បីបំពាក់សេនស័រនេះ ក៏អាចថាបានដែរ។

កាលពីខែមិថុនាកន្លងទៅនេះ Google បានបង្ហើបនូវរូបរាង Pixel 4 ចេញជាផ្លូវការតែម្ដង បន្ទាប់ពីទទួលបាន ពត៌មានលេចធ្លាយច្រើនពេក ដោយដាក់បង្ហាញត្រឹមតែ សន្ទះខាងក្រោយប៉ុណ្ណោះ។ រូបភាពដែលបានបង្ហើបនោះ គឺប្រទះឃើញមាន កាមេរ៉ារាងបួនជ្រុង សម្រាប់ផ្នែកខាងក្រោយ និងត្រូវបានគេលួចថត នៅខាងក្រៅ ប៉ុន្មានដងមក ដែលស្រដៀងគ្នាទៅនឹង ការឌីហ្សាញលេចធ្លាយអំពី iPhone 11 ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ