CAMBO REPORT

Popup Advertising5 seconds

vivo ផ្តល់​ភាព​សប្បាយ​រីក​រាយ និង​រំភើប ជា​មួយ​នឹងព្រឹត្តិការណ៍​នៃ​ការ​សម្ភោធ vivo S1 ជា​ផ្លូវ​ការ កាល​ពី​យប់​ម្សិល​មិញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងស្ទូឌីយ៉ូទូរទស្សន៍ហង្សមាស HDTV ផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ក្រុមហ៊ុន vivo បានធ្វើកម្មវិធីសម្ភោធ ជាផ្លូវការទៅលើម៉ូឌែល vivo S1 ដែលជាម៉ូឌែលថ្មីរបស់ខ្លួន នៃស្មាតហ្វូនត្រកូល S ដំបូងគេបង្អស់ដែលមាន វត្តមាននៅលើទីផ្សារប្រទេសកម្ពុជាផងដែរ ជាមួយនឹងព្រឹត្តិការនៃការប្រគំតន្ត្រី vivo S1 Concert។

 

 

សម្រាប់ព្រឹត្តិការ vivo S1 Concert នេះដែរមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់មហាជន និងជាពិសេសក៏មានការ ចូលរួមពីតារាតំណាង របស់ក្រុមហ៊ុន vivo គឺកញ្ញា សុខ ពិសី កញ្ញា ឡូរ៉ា ម៉ម តែមិនមានវត្តមានរបស់លោក ព្រាប សុវត្ថិ នោះទេព្រោះតែ គាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែ លោក ព្រាប សុវត្ថិ ក៏បានចេញវីឌីអូ សូមអភ័យទោស សម្រាប់ការខកខានមិនបាន ចូលរួមនិងសូមអបអរសាទរ ដល់ការសម្ពោធម៉ូឌែល vivo S1 ឲ្យមានជោគជ័យក្នុងការលក់ផងដែរ។

 

 

មិនតែប៉ុណ្ណោះក៏បានឃើញមានវត្តមាន ចូលរូមដោយតារាល្បីមួយចំនួនទៀត ចូលរួមផងដែរគឺលោក ខេមរៈ សិរីមន្ត លោក ហ្សូណូ លោក នី រតនា ហើយនិងតារាចម្រៀង វ័យក្មេងទាំងពីរដួង ពេជ្រ ថៃ និង សុខ សុជាតា រួមទាំងមានការចូលរួម ពីសំណាក់តារាកិត្តិយស ជាច្រើនដួងផ្សេងទៀតដូចជា៖លោក យ៉ារ៉ូ និងកញ្ញា Daa Dao។

 

 

ចំពោះស្មាតហ្វូន vivo S1 នេះដែរត្រូវបានធ្វើការប្រកាស នៅក្នុងថ្ងៃសម្ពោធនេះជាមួយនឹងកញ្ចប់តម្លៃត្រឹម $299 តែប៉ុណ្ណោះ។ វាជាតម្លៃមួយ ដ៏សាកសមដែលមិនខ្ពស់ពេក ហើយក៏មិនទាបពេកដែរ។ សម្រាប់មិត្តៗយុវវ័យប្រហែល ជាមិនមើលរំលងចំពោះម៉ូឌែល vivo S1 នេះទេ។ បើនិយាយពីការរចនាទៅលើ S1 នេះវិញគឺសុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់។

 

 

ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួនរបស់ vivo S1៖

 

- មានរូបរាងបែប Gradient
- មានអេក្រង់ជាប្រភេទឆក បែបតំណក់ទឹក ទំហំ 6.38 អ៊ីញ ជាប្រភេទ Super AMOLED អាចបង្ហាញរូបភាពបានក្នុងកម្រិត 1080×2340 FHD+ លាតសន្ធឹងប្រមាណ 90% នៃផ្ទៃខាងមុខ និងមានកម្រិត Aspect Ratio 19.5:9
- ដំណើរការដោយ Android 9.0 Oreo និងស្រោបខ្លួនដោយ FunTouch OS 9
- ដំណើរការដោយប្រពន្ធ័ octa-core ដែលរចនាមកមានទំហំ 12nm និងមានល្បឿន 2.0GHz
- ដំណើរការស៊ីមកាតបានពីរ + ទ្រទ្រង់ 4G
- មានរ៉េមទំហំ 6GB និងមានអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន 128GB + ថែមក្រៅបាន 256GB
- កាមេរ៉ាក្រោយ 3 គ្រាប់ (16MP + 8MP + 2MP) Ai Super Wide-Angle Camera និងកាមេរ៉ាមុខទំហំ 32MP
- ប្រព័ន្ធសុវត្ថិភាព: បច្ចេកវិទ្យាស្កេនក្រយៅដៃនៅលើអេក្រង់ + ស្កេនមុខ
- មានកម្លាំងថ្ម 4500 mAh 
- មានជម្រើសពណ៌ថ្មី 2 ពណ៌គឺ ពណ៌ផ្កាឈូកបែកទឹកសមុទ្រខៀវ (Skyline Blue) និងពណ៌ខ្មៅបែកស្វាយ (Diamond Black)
ជាមួយនឹងគ្នានេះដែរ ចំពោះស្មាតហ្វូន vivo S1 នេះគឺត្រូវបានបើកឲ្យធ្វើកុម្ម៉ង់ចាប់ពីថ្ងៃទី ២១ នេះតទៅរហូតដល់ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០១៩ ។

 

 

សម្រាប់កម្មវិធីនៃការ Pre-Order នៅថ្ងៃទី២១ នេះដែរនឹងធ្វើឡើង នៅផ្សារទំនើបអ៊ីអនម៉ល សែនសុខស៊ីធី ជាន់ផ្ទាល់ដី Center Court ជិត Brown  Coffee ដែលធ្វើឡើងចាប់ពីម៉ោង១០ ព្រឹក រហូតដល់ម៉ោង១០ យប់។ មិនតែប៉ុណ្ណោះព្រមទាំងមាន ការចូលរួមដោយតារាចម្រៀង Original Song លោក ថេនា និងតារាសម្តែងលោក យ៉ារ៉ូ និងកញ្ញា ដាដាវ។

 

សម្រាប់អ្នកដែលធ្វើការកុម៉្មង់ទុកមុន vivo S1 លោកអ្នកនឹងទទួលបាននូវកាដូបន្ថែម កែវពង្រីកមើល Video លើទូរសព្ទ័ដៃ Sim Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង១២ សប្តាហ៍ចាប់ពីថ្ងៃទី២១ រហូតទៅដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩។

 

 

ចំពោះអ្នកដែលបានមកធ្វើការកុម្ម៉ង់ទុកមុននូវស្មាតហ្វូន vivo S1 ផ្ទាល់នៅឯផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកអ្នកនឹងមានឱកាសពិសេសបន្ថែម លើសពីនេះទៅទៀតជាមួយនឹង ការទទួលបាននូវការ ចាប់ឆ្នោតផ្សងសំណាង១ សន្លឹកដែលមានឱកាសឈ្នះ១០០% រួមមានដូចជា៖
- ទូទឹកកក
- កាស ប្ល៊ូធូ
- ម៉ាស៊ីនគាបផ្លែឈើ និងរង្វាន់ផ្សេងៗជាច្រើនទៀត...!

 

រួសរាន់ឡើងសម្រាប់អតិថិជន ដែលតែងតែគាំទ្រទៅលើ ផលិតផលស្មាតហ្វូន vivo ធ្វើការកុម្ម៉ង់ស្មាតហ្វូន vivo S1 ឥឡូវនេះលោកអ្នកនឹងមាន ឱកាសឈ្នះរង្វាន់យ៉ាងសន្ធឹកសន្ធាប់ពី vivo។ ប្រញាប់ឡើងសំណាងនឹងអាចក្លាយជារបស់អ្នក!!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: vivo Cambodia Tag: ទូរស័ព្ទ