CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Avengers: Endgame បំបែកកំណត់ត្រាយកឈ្នះ Avatar បានសម្រេចហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តភាគច្រើន ពិតបានដឹងហើយថា Avengers: Endgame គឺកំពុងស្ថិតនៅក្នុង ដំណាក់កាល ប្រកៀកគ្នា ជាមួយរឿង Avatar លើតារាងខ្សែភាពយន្ត ដែលរកចំណូលច្រើនជាងគេ ពីការចាក់បញ្ចាំងជាសកល។ ជាក់ស្តែង ចំពោះ Avatar គឺស្ថិតនៅលេខរៀងទី 1 ក្នុងតារាងខ្សែភាពយន្តដែលរកចំណូល បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ ខណៈ Avengers: Endgame វិញ នៅជួរលេខរៀងទី 2 ក្រោយពីបានទម្លាក់រឿង Titanic បានសម្រច ជាផ្លូវការ។ 

 

 

យ៉ាងណា នៅដើមខែកក្កដា កន្លងទៅនេះ Avengers: Endgame ត្រូវបានផលិតកម្ម Marvel បញ្ជាក់ថា នឹងមានបន្ថែម Footages ថ្មី ជា Credit Scene ដែលមិនមាននៅក្នុងការបញ្ចាំង លើកមុន និងសង្ឃឹមថា អ្នកគ្រប់គ្នា អាចទៅមើលបន្ថែមបាន នៅក្នុងរោងកុន ម្តងទៀត ព្រោះ Credit Scene នោះ មានជាប់ពាក់ព័ន្ធជាមួយ Spider Man: Far From Home។ យោងតាមរបាយការណ៍ សម្រាប់សប្តាហ៍ក្រោយគេ ដែលបានដាក់ Credit Scene ចូលនោះ គឺ Avengers: Endgame បានរកចំណូលបន្ថែម កើនដល់ទៅ 7.8 លានដុល្លារ ប៉ុន្តែយ៉ាងណា Box Office Mojo បានបង្ហាញថា ពីចំណូលទឹកប្រាក់បន្ត ដែលបានសរបញ្ជាក់ថា Endgame នៅស្ថិតក្រោមទឹកលុយ Avatars ប្រមាណ 24 លានដុល្លារទៀត ទើបអាចស្មើរបាន។

 

ដោយឡែក បើគិតមកត្រឹមពេលនេះ ដែលអាចនិយាយអោយស្រួលស្តាប់ថា ជាការចាក់បញ្ចាំងក្នុងរយៈពេល 3 ខែមក (បូករួមទាំង 3 សប្តាហ៍ ដែលមានដាក់បន្ថែម Credit Scene នោះ) គឺនៅទីបំផុត Avengers: Endgame ពិតជាបានយកឈ្នះ Avatar បានសម្រេចហើយ និងបានក្លាយជាខ្សែភាពយន្តដែលរកចំណូល បានច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រ វិញម្តង។ ចំពោះចំនួនទឹកប្រាក់នោះ គឺ Avengers: Endgame រកបានសរុប 2,790 ពាន់លានដុល្លារ ខណៈដែល Avatars មានចំណូលសរុបដល់ទៅ 2.789 ពាន់លានដុល្លារ។

 

 

សរុបមក នេះជាបញ្ជាក់បានថា ការព្យាយាមទម្លាក់ Avatar ពីខាង Marvel តាមរយៈរឿង Avengers: Endgame ពិតជាបានសម្រេច ដូចបំណងហើយ ដែលអាចបំបែកកំណត់ត្រា ក្លាយខ្លួនជាខ្សែភាពយន្ត ស្ថិតក្នុងលេខរៀងទីមួយ ក្នុងប្រវត្តិសាស្ត្រ។ យ៉ាងណា យើងនឹងរង់ចាំមើលទាំងអស់គ្នាថា  Avatar 2 ដែលត្រៀមនឹងមកដល់ ក្នុងពេលខាងមុខ តើអាចដណ្តើមលេខរៀងខ្លួន មកវិញបានដែរឬទេ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Forbes Tag: Lifestyle