CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​កាន់​តែ​ច្បាស់​ពី​ Asus​ ROG​ Phone​ 2​ ខណៈ​ថ្ងៃ​ប្រកាស​ខិត​ជិត​មក​ដល់​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប៉ុន្មានថ្ងៃមុន ប្រិយមិត្តប្រហែលជាបានដឹង រួចហើយ ពីផ្នែកខ្លះៗមួយចំនួន របស់ស្មាតហ្វូនហេ្គម ROG Phone 2 ដែលពេលនោះ យើងមិនទាន់បានបង្ហាញ ពីលក្ខណៈសម្បត្តិពេញលេញរបស់វា នៅឡើយទេ។ សម្រាប់ក្នុងពេលនេះដែរ មានដំណឹងកាន់តែច្បាស់ថែមទៀត ពីកំពូលស្មាតហ្វូនហ្គេមរបស់ Asus  ដែលរឹតតែធ្វើឲ្យ ពត៌មានបែកធ្លាយមុនៗ មានភាគរយខ្ពស់ ក្នុងការក្លាយជាការពិត។ អញ្ចឹងក្នុងអត្ថបទខាងក្រោម យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិសំខាន់ៗ មួយចំនួន របស់ Asus ROG Phone 2 តាមរយៈការបែកធ្លាយចុងក្រោយ អាចឲ្យអ្នកជឿទុកចិត្តបាន ជាងលើកមុន។

 

 

បើតាម TENAA បានបង្ហាញថា ROG Phone ជំនាន់ទី 2 នេះ អាចមានទំហំតួខ្លួន 170.99 x 77.6 x 9.78mm ជាមួយទម្ងន់ 240 ក្រាម។ វាបានបំពាក់អេក្រង់ ជាប្រភេទ OLED ទំហំ 6.59 អ៊ីញ អាចបង្ហាញរូបភាពបានត្រឹម Full HD+ ឬ 1080 x 2340 ភិចស៊ែល ជាមួយកម្រិត Aspect Ratio 19.5:9 និងមានកម្រិត Refresh Rate 120Hz ពិតមែន។ លើសពីនេះទៅទៀត Asus ក៏បានប្រាប់រួចហើយដែរថា ROG Phone 2 នឹងត្រូវបំពាក់ដោយបន្ទៈឈីបកំពូល ជំនាន់ចុងក្រោយរបស់ Qualcomm គឺ Snapdragon 855+ ដែលវាអាចរត់ដោយល្បឿន 2.95GHz ព្រមទាំងមានប្រភេទរ៉េម 8GB និង 12GB អមដោយអង្គផ្ទុកទិន្នន័យ 3 ជម្រើស រួមមាន 128GB, 512GB និង 1TB ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ត្រកូល ROG ក្នុងឆ្នាំទី 2 នេះ អាចត្រូវបានដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9 ដែលមានថាមពលថ្មធំរហូតដល់ 5800mAh និងអាចទ្រទ្រង់កម្លាំងសាកថ្ម លឿនដល់ 30W។ ចំពោះផ្នែកកាមេរ៉ាវិញ វាត្រូវបានគេដឹងថា អាចមានកាមេរ៉ា Selfie ទំហំ 24 មេហ្គាភិចស៊ែល និងកាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់ ដោយមានទំហំ 48 មេហ្គាភិចស៊ែល ជាលេនគោល និងមួយគ្រាប់ទៀត មិនទាន់ត្រូវបានគេដឹង នៅឡើយទេ។

 

 

សរុបមក បើវាដូចចឹងមែន យើងអាចស្រម៉ៃឃើញ កាន់តែច្បាស់ ពីសមត្ថភាពរបស់ ROG Phone 2 នេះ ហើយនៅក្នុងសប្តាហ៍ក្រោយ Asus នឹងមិនបន្តឲ្យយើងស្រម៉ៃ តទៅទៀតទេ ព្រោះថា វានឹងបង្ហាញខ្លួនជាផ្លូវការ តែម្តង។ បើតាមអ្វីដែលយើងបានដឹងនេះ អាចនិយាយបានថា ទូរសព្ទហ្គេមជំនាន់ចុងក្រោយរបស់ Asus មួយនេះ គឺបានផលិតឡើងដោយ បំពាក់ជាមួយបច្ចេកវិទ្យាកំពូលៗ ជាច្រើន ដូច្នេះតម្លៃរបស់វា ទោះមិនប្រាប់ ក៏ដឹងថាថ្លៃដែរ។ ចាំមើលអ្នកណាខ្លះ ហ៊ានចំណាយលើវា?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: BGR Tag: ទូរស័ព្ទ