CAMBO REPORT

Popup Advertising5 seconds

FBI ស៊ើប​អង្កេត​កម្មវិធី​កំពុង​ល្បី​ល្បាញ FaceApp ដោយ​សង្ស័យ​ថា​លួច​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធីកែប្រែទម្រង់មុខ FaceApp គឺត្រូវបានដាក់ឲ្យទាញយក មកប្រើប្រាស់នៅលើ ប្រព័ន្ធប្រតិបត្តិការ iOS និង Android ចាប់តាំងពីក្នុងឆ្នាំ 2017 មកម្លេះ ប៉ុន្ដែនាពេលថ្មីៗនេះ ក៏បានល្បីល្បាញម្ដងទៀត បន្ទាប់ពីមានមនុស្យជាច្រើន ពេញចិត្តនឹងយកមុខខ្លួនឯង ដើម្បីឲ្យកម្មវិធីកែប្រែ ក្លាយជាចាស់ជាងមុន ឬក៏ក្មេងជាងមុនផងដែរ។ ដោយសារតែកម្មវិធីនេះ ត្រូវការរូបអ្នកប្រើប្រាស់ ហើយផលិតដោយក្រុមហ៊ុន មកពីប្រទេសរុស្ស៊ី ដូច្នេះប្រជាជនអាមេរិក ក៏មានការសង្ស័យថា អាចកំពុងលួចទិន្នន័យ ឯកជនរបស់ពួកគេ និងស្នើរសុំឲ្យក្រុមភ្ញាក់ងារ FBI ធ្វើការស៊ើបអង្កេតតែម្ដង។

បច្ចេកវិទ្យាដែលបានប្រើប្រាស់ ដើម្បីអនុវត្តនៃការកែប្រែ ទម្រង់មុខនៅលើកម្មវិធី FaceApp គឺត្រូវបានហៅថា “AI Face Editor” និងត្រូវបានគេរកឃើញថា បានទាញយករូបភាព របស់អ្នកប្រើប្រាស់ ទៅកាន់ម៉ាស៊ីនមេរបស់ខ្លួន (Main Server) ដោយមិនធ្វើការកែប្រែ នៅលើស្មាតហ្វូន តែម្ដងនោះទេ។ បន្ទាប់ពីបានលើកឡើងដូច្នេះ នាពេលឥឡូវនេះ កម្មវិធីនេះផ្ទាល់តែម្ដង បានព្រមានអ្នកប្រើថា “រូបថតនីមួយៗដែលអ្នក បានជ្រើសរើសយក ទៅកែ និងត្រូវបានផ្ទុកឡើងទៅកាន់ ម៉ាស៊ីនមេរបស់យើង ដើម្បីទុកដំណើរការរូបភាព និងផ្លាស់ប្ដូរផ្ទៃមុខឲ្យ” ផងដែរ។ 

 

មិនត្រឹមតែប៉ុណ្ណេះឡើយ អ្នកនយោបាយ ជនជាតិអាមេរិកម្នាក់ និងត្រូវជាមេដឹកនាំ ជនជាតិភាគតិចលោក Chuck Schumer បានផ្ញើលិខិតមួយទៅ ក្រុមភ្ញាក់ងារ FBI និងគណៈកម្មការ ពាណិជ្ជកម្មសហព័ន្ធ ដោយស្នើរសុំឲ្យត្រួតពិនិត្យកម្មវិធី FaceApp ដែលកំពុងល្បីល្បាញនេះ ដើម្បីឲ្យធានាបានថា ក្រុមហ៊ុនរុស្ស៊ីមួយនេះ មិនបានធ្វើការលួច រំលោភសិទ្ធិឯកជន របស់ប្រជាជនខ្លួននោះទេ។ ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុនរុស្ស៊ី Wireless Lab ដែលបង្កើតកម្មវិធី FaceApp បានបដិសេធ នូវការចោទនេះ និងនិយាយបញ្ជាក់ថា ខ្លួនមិនបានរក្សាទុក ទិន្នន័យអ្នកប្រើប្រាស់នោះឡើយ ដោយរូបភាពទាំងអស់នោះ នឹងត្រូវបានលុបចោល ចេញពីម៉ាស៊ីនមេរបស់ខ្លួន បន្ទាប់ពីរយៈពេល 48 ម៉ោងកន្លងផុត។

ប្រសិនបើពាក្យសម្ដីនេះ ពិតជាត្រឹមត្រូវមែននោះ ដូច្នេះវាស្រដៀងគ្នាទៅនឹង កម្មវិធីជាច្រើនទៀតដែរ ដោយរួមមានដូចជា កម្មវិធីហ្វេសប៊ុកជាដើម ដែលបានរក្សាទុក រូបភាពអ្នកប្រើប្រាស់ ហើយសន្យាឲ្យដឹងមុនថា ខ្លួននឹងមិនប៉ះពាល់ ឯកសារទាំងនោះឡើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Ars Technica Tag: Lifestyle