CAMBO REPORT

Popup Advertising5 seconds

កាស​ FreeLace​ Wireless​ របស់​ Huawei​ ទទួល​បាន​ជម្រើសពណ៌ថ្មី 2 បន្ថែម​ទៀត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប៉ុន្មានខែមុន Huawei បានប្រកាសចេញនូវ ស្មាតហ្វូនជំនាន់ P30 Series ព្រមគ្នាជាមួយ FreeLace កាសស៊េរីថ្មី ដោយវាមាន រចនាបថរូបរាងស្រដៀងគ្នា ទៅនឹងកាស BeatsX របស់ Apple ដែរ។ សម្រាប់កាស FreeLace នេះ គឺអាចកំដរការប្រើប្រាស់ បានរហូតដល់ទៅ 18 ម៉ោង ឯណោះ និងមានជម្រើសជាច្រើនពណ៌ ផងដែរ រួមមាន ពណ៌ខ្មៅ, ពណ៌ស និងទឹកក្រូច ជាដើម។ 

 

 

ទោះយ៉ាងណា នៅពេលថ្មីៗនេះ សម្រាប់កាសប្លួធូស FreeLace ត្រូវបានខាងក្រុមហ៊ុន Huawei បន្ថែមមកនូវជម្រើសថ្មី ចំនួន 2 ពណ៌ទៀតហើយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជន ដែលនិយមរសជាតិ លើពណ៌ទាំងនេះ។ ចំពោះពណ៌ថ្មី ដែលគេបានបន្ថែមមកនេះ គឺជាពណ៌ Midsummer Purple (ពណ៌ស្វាយ) និងពណ៌ Emerald Green (ពណ៌បៃតង)។

 

គួររំលឹកដែរថា Huawei FreeLace នេះ ជាកាសមានទម្រង់ពាក់ករ ដែលខាងស្តាំគឺជាប៊ុតុងសម្លេង និងកំណត់បញ្ជា ខណៈខាងឆ្វេង ជាចំនុចពិសេស ដោយវាអាចដកខ្សែចេញ និងបង្ហាញមកវិញនូវ USB ប្រភេទ C ដែលអាចសាកថ្មផង និងសម្រាប់តភ្ជាប់ផង។ សម្រាប់គុណភាពសម្លេងក៏ធ្ងន់ អមជាមួយមុខងារកាត់បន្ថយការរំខាន ពីខាងក្រៅ និងល្អបំផុត សម្រាប់អ្នកលេងកីឡា ឬធ្វើសកម្មភាពច្រើន ហើយជាពិសេស ក៏មានចំណុច គួរអោយចាប់អារម្មណ៍ ជាច្រើនទៀត ផងដែរ។ 

 

 

ដូច្នេះ ចំពោះការបន្ថែមពណ៌ថ្មី លើកាស FreeLace Wireless នេះ នឹងផ្តល់នូវជម្រើសប្រសើរជាងមុន ដែលធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានភាពស៊ីវីល័យ និងជាពិសេស រឹតតែស៊ីពណ៌គ្នា ជាមួយស្មាតហ្វូនស៊េរី P30 និង P30 Pro ទៀតផង។ សម្រាប់ពណ៌ថ្មីនេះ នឹងបើកឲ្យកុម្ម៉ង់ទិញ តាមវេបសាយ VMall របស់ Huawei ក្នុងតម្លៃប្រហែល 73 ដុល្លារ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gear Best Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ