CAMBO REPORT

Popup Advertising5 seconds

កាស​ឥត​ខ្សែ AirPods ដាំ​ពេជ្រ​ដ៏​ស្រស់​ស្អាត បាន​ដាក់​លក់​ក្នុង​តម្លៃ $20,000

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រសិនបើមិត្តអ្នកអាន កំពុងមានគម្រោងចង់ ផ្លាស់ប្ដូរកាសឥតខ្សែ AirPods របស់លោកអ្នក ឲ្យកាន់តែទំនើបជាងមុន នោះការដាំពេជ្របន្ថែម ប្រាកដជាអាចទាក់ទាញ ចំណាប់អារម្មណ៍អ្នកជុំវិញខ្លួន ជាក់ជាមិនខានឡើយ។ អ្នកសិល្បករ និងអ្នកឌីហ្សាញដ៏ជំនាញម្នាក់ ដែលមានឈ្មោះថា Ian Delucca មកពីទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយបានដាក់បង្ហាញនូវកាស AirPods ដាំពេជ្រដ៏ស្រស់ស្អាត និងដាក់លក់ក្នុងតម្លៃ $20,000 ដុល្លារអាមេរិក ជាមួយចំនួនកំណត់ត្រឹមតែ 25 គូ លើពិភពលោកប៉ុណ្ណោះ។

កាសឥតខ្សែដ៏ល្បីល្បាញ AirPods ត្រូវបានយកទៅស្រោបមាស ដែលមានសភាពពណ៌ស និងតុបតែងពីលើដោយ ត្បូងពេជ្រធម្មជាតិចំនួន 1,000 គ្រាប់ (VVS) ផងដែរ។ លើសពីនេះទៅទៀត សំណុំទិញនីមួយៗ នឹងត្រូវបានភ្ជាប់មកជាមួយ លេខសំគាល់ពិសេស ដែលត្រូវបានបោះពុម្ព និងកាលបរិច្ឆេទបង្កើត ហើយព្រមទាំងបានបន្ថែម ប្រអប់ពិសេសមួយ សម្រាប់ការដាក់តាំង ឬយកមកសាកថ្មបាន ថែមទៀតផង។ ទោះបីជាយ៉ាងណា ហាក់បីដូចជា មិនមានមុខងារពិសេស បន្ថែមអ្វីផ្សេងទៀត ដែលទាក់ទងច្រើននោះទេ ដោយកាន់តែជាកាស AirPods ដាំពេជ្រ ដ៏មានតម្លៃប៉ុណ្ណោះ ហើយក៏សាកសមបំផុត សម្រាប់ហ្វេនគាំទ្រ Apple និងអាចធ្វើឲ្យពិសេសជាងគេ នៅពេលដាក់ពាក់ស្ដាប់ ក្នុងត្រចៀកជាដើម។

ដើម្បីធ្វើការរកជាវកាស AirPods ដាំពេជ្រ ដ៏ស្រស់ស្អាតតម្លៃ $20,000 ដុល្លារអាមេរិកនេះ គឺអាចធ្វើបានតាមរយៈ ការផ្ញើសារឯកជននៅលើ Instagram របស់លោក Ian Delucca តែប៉ុណ្ណោះ សម្រាប់ពេលបច្ចុប្បន្ននេះ ដោយគាត់ក៏មានគម្រោង បើកលក់ជាផ្លូវការ នាពេលឆាប់ៗ ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Hyper Beast Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ