CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​ហ្គេម ​Sky​ មាន​លក្ខណៈ​បែប​ Open​ World​ បាន​ដាក់​ទាញ​យក​ហើយ​នៅ​លើ​ iOS​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បច្ចុប្បន្ននេះ យើងសង្កេតឃើញថា មានហ្គេមទូរសព្ទមួយចំនួន កំពុងទទួលបានការពេញ និយមលេងយ៉ាងច្រើន ពីសំណាក់មិត្តយុវវ័យ ដែលហ្គេមទាំងនោះមានដូចជា ហ្គេម PUBG, Rules Of Survival, MobileLegends និង VainGlory ជាដើម ដោយហ្គេម PUBG និង Rules Of Survival ជាប្រភេទហ្គេមបាញ់ប្រហារ បែប Battle Royale រីឯហ្គេម MobileLegends និង VainGlory គឺជាប្រភេទហ្គេមបែប Battle Arena។

 

 

ក្នុងពេលថ្មីៗនេះ មានហ្គេមមួយមាន ឈ្មោះថា Sky: Children of the Light ដែលជាហ្គេមលក្ខណៈមានបែបដំណើរផ្សងព្រេង ដោយវាស្ថិតនៅក្រោមការ បង្កើតរបស់ thatgamecompany និងបានដាក់អោយធ្វើការ ទាញយកជាផ្លូវការ ទូទាំងសកលហើយ នៅលើប្រព័ន្ធប្រតិបត្តិការ iOS។ បើតាមពិតទៅ ហ្គេមមួយនេះ ត្រូវបានគេបង្ហាញ ជាលើកដំបូង តាំងពីឆ្នាំ 2017 មកម្លេះ ជានិងមួយការបង្ហាញខ្លួន 4K TV របស់ក្រុមហ៊ុន Apple។ ជាក់ស្ដែង សម្រាប់ពេលនេះ វាដាក់អោយទាញយក តែលើ iPhone, iPad និង iPod touch ប៉ុណ្ណោះ ប៉ុន្តែនេះបើយោងតាម គេហៈទំព័ររបស់ Sky ផ្ទាល់ បានបង្ហាញថា ហ្គេមមួយនេះ និងអាចលេងបាន នៅលើស្មាតហ្វូន Android, Mac, Apple TV, PC និងឧបករណ៍ជាច្រើនទៀត នៅពេលឆាប់ៗ ខាងមុខនេះហើយ។

 

 

ខាងក្រោមនេះ ជាវីដេអូ Trailer របស់ហ្គេម៖

 

 

ជាចុងក្រោយ ប្រិយមិត្ត iOS អាចទាញយកហ្គេមមួយនេះ មកលេងកំសាន្តបាន ដោយឥតគិតថ្លៃ។ សម្រាប់ខ្ញុំគិតថាហ្គេមនេះ មានលក្ខណៈពិសេសច្រើនទាំង Graphics ទាំងសំលេង និងមានសាច់រឿងស្នេហា Romantic ទៀតផង បានធ្វើយើងជាអ្នកលេងមាន អោយអារម្មណ៍ថា ដូចជាតួអង្គទៅតាមសាច់រឿង នៅក្នុងហ្គេមហ្នឹង អញ្ចឹងដែរ។

 

ចុចត្រង់នេះ ដើម្បីទាញយក! 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម