CAMBO REPORT

Popup Advertising5 seconds

Google បានលុបកម្មវិធី Stalking ចំនួន 7 ចេញពី Play Store ព្រោះ​បានលួចយកព័ត៌មានរបស់អ្នកប្រើប្រាស់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលថ្មីៗនេះ Avast ដែលជាក្រុមហ៊ុនសុវត្ថិភាព ដ៏ល្បីល្បាញទៅលើ កម្មវិធីកំចាត់មេរោគ បានប្រកាសថាក្រុមហ៊ុន Google បានលុបចោលនូវកម្មវិធីចំនួន 7 នៅក្នុង Google Play Store ដែលក្រុមហ៊ុន ប្រព័ន្ធសុវត្ថិភាព បានរកឃើញថា កម្មវិធីទាំងនោះ មានលក្ខណៈគួរអោយសង្ស័យ។ ចំពោះកម្មវិធីទាំងអស់នេះ ទំនងជាត្រូវបាន បង្កើតឡើងដោយ ក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី របស់ប្រទេសរុស្សី និងបានមើលឃើញគោលដៅរបស់ពួកគេ ចង់ស៊ើបការណ៍ ដើម្បីប្រមូលយកទិន្នន័យរបស់ អ្នកប្រើប្រាស់។

 

 

ពិតមែនហើយ ចំពោះកម្មវិធីទាំង 7 នេះ ត្រូវបានធ្វើការលុបចោលពី Play Store យ៉ាងឆាប់រហ័សដោយក្រុមហ៊ុន Google ផ្ទាល់ តែម្តង ក៏ប៉ុន្តែមុនពេលត្រូវបានលុបចោលនោះ វាទទួលបានការទាញយកសរុប ដល់ទៅ 130,000 ដង ទៅហើយ។ ក្នុងនោះ កម្មវិធីដែលមានការទាញយក ច្រើនជាងគេ គឺ កម្មវិធី Spy Tracker និង SMS Tracker ដោយកម្មវិធីទាំងពីរ បានទាញយកមកដំឡើង លើស្មាតហ្វូនដល់ទៅ ចំនួនជាង 50,000 ដង ឯណោះ។

 

ជាក់ស្ដែង កម្មវិធីទាំងនេះ នឹងលួចយកព័ត៌មាន ឬទិន្នន័យ របស់ជនរងគ្រោះ កំពុងប្រើកម្មវិធីទាំងនេះ ដែលមានដូចជា សារទូរសព្ទ, ទីតាំង, លេខទំនាក់ទំនង (Contacts), ការ Call ចេញចូល និងលេខកូដសម្ងាត់ ជាដើម រួចផ្ញើទៅអោយអ្នកបង្កើតកម្មវិធីទាំងនោះ តាមរយៈអាស័យដ្ឋានអ៊ីម៉ែល របស់ពួកគេ។ ទាំងនេះ បង្ហាញពីការរំលោភបំពានសិទ្ធិឯកជន ដ៏ធំសម្បើម ទៅលើជនរងគ្រោះ ហើយអាចក្លាយជាហានិភ័យ ដ៏គ្រោះថ្នាក់មួយ ក្នុងករណីដែលក្រុមមនុស្សអាក្រក់ទាំងនោះ បានលួចយកទិន្នន័យរបស់ ជនរងគ្រោះ ដើម្បីធ្វើចារកម្ម ផងដែរ។

 

កម្មវិធីដែលត្រូវបានលុបចោលទាំងនោះរួមមាន:

 

• Tracker Employees Check Work Phone Online SpyFree

• Spy Kids Tracker

• Phone Cell Tracker

• Mobile Tracking

• Spy Tracker

• SMS Tracker

• Employee Work Spy

 

 

សរុបមក ទាំងនេះអាច បញ្ជាក់បានថា ក្រុមហ៊ុន Google បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើសុវត្ថិភាពរបស់ប្រើប្រាស់ ដែលបានទាញយកកម្មវិធី ចេញពី Play Store របស់ខ្លួន ផងដែរ។ ទោះជាយ៉ាងណា ប្រសិនបើប្រិយមិត្ត ក្នុងប្រទេសយើង បានប្រើប្រើកម្មវិធីណាមួយ ក្នុងចំណោមកម្មវិធីទាំង 7 ដែលបានរៀបរាប់ខាងលើនេះ ប្រិយមិត្តគួរតែប្រញាប់លុបវាចេញ ជាបន្ទាន់ ពីព្រោះវាធ្វើអោយអ្នក ក្លាយជាជនរងគ្រោះ នៅថ្ងៃណាមួយ មិនខាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: Lifestyle