CAMBO REPORT

Popup Advertising5 seconds

Sony បញ្ចេញ A7R IV​​ ផ្លូវការ ជា​កាមេរ៉ា​ 35mm​ Full-Frame​ មាន​ទំហំ 61MP​ ដំបូង​​គេ ​មាន​តម្លៃ​ត្រឹម​ $3500

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជិត 2 ឆ្នាំហើយ នៃវត្តមានសេរីកាមេរ៉ាលំដាប់កំពូលមួយ របស់ក្រុមហ៊ុន Sony ម៉ូឌែល A7R III ដែលត្រូវបានចរាចរណ៍ នៅលើទីផ្សារ ក្នុងពិភពលោក ហើយវាក៏ទទួលបាន នូវប្រជាប្រិយភាព មិនណយដែរ ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេស ចំពោះអ្នកថតរូបអាជីព។ វាមានរូបរាងបែបសង្ហារពេញលេញ តែម្តង ជាមួយទម្ងន់ល្មម ស្រួលកាន់ ហើយចំនុចដែលអេមជាងគេនោះ គឺវាមានសមត្ថភាពផ្តិត  និងគណនារូប បានខ្លាំងមិនធម្មតាឡើយ ប៉ុន្តែតម្លៃ ក៏មិនទាបប៉ុន្មានដែរ។

 

 

 

ដោយឡែក នៅក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Sony បានធ្វើការដាក់បង្ហាញ ម៉ូឌែលថ្មីហើយ ដែលស្ថិតនៅលំដាប់កំពូលលើសគេ តែម្តង ដោយវាមានឈ្មោះហៅ ជាផ្លូវការថា A7R IV ឬជំនាន់ទី 4។ វាជាកាមេរ៉ា Full-Frame លើលោកដំបូងគេហើយ ដែលប្រើសេនស័រ CMOS ទំហំ 61 មេហ្គាភិចសែល ខណៈដែលបងរបស់វា ម៉ូឌែល A7R III មានទំហំសេនស័រត្រឹម 42.4 ប៉ុណ្ណោះ។ ចំពោះសេនស័រដ៏ធំនេះ នឹងផ្តល់នូវគុណភាព ក្នុងកម្រិតសាច់ Detail មិនអោយបាត់បង់ច្រើនឡើយ បើទោះជាត្រូវ Zoom ចូលក៏ដោយ ហើយបើសម្រាប់ការថតវីដេអូវិញ វាក៏កាន់តែកាលីបលើ ផងដែរ ជាមួយការផលិត ក្នុងកម្រិតច្បាស់ ត្រជាក់ដល់កែវភ្នែក។

 

 

 

សម្រាប់កាមេរ៉ា A7R IV នេះ បានរួមបញ្ចូលនូវលក្ខណៈពិសេសច្រើន ជាងជំនាន់មុន ដែលមានដូចជា 15 stop Dynamic Range, 5axis Optical Image Stabilization, អាចថតបាន 10fps ជាមួយនឹងមុខងារ Full AF / AE Tracking ដេញចាប់វត្ថុអ្វីមួយនៅក្នុងប្លង់បានល្អ ទោះបីសកម្មភាពនោះមានការផ្លាស់ប្ដូរទីតាំងច្រើន ឬរហ័សក៏ដោយ ដូច្នេះការកាន់ថត ឬដើរថតជាមួយ A7R IV នេះនឹងធ្វើអោយវីដេអូរបស់អ្នករលូនល្អ ចាប់ផ្ទៃមុខបានលឿន ថែមទាំងកាត់បន្ថយរំញ័រ បានច្រើនទៀតផង។ វាក៏នៅមានមុខងារពិសេសៗ ជាច្រើន ផងដែរ ដែលអ្នកអាចមើលបន្ថែម ក្នុងរូបនេះបាន៖

 

 

ជាចុងក្រោយ ក្រុមហ៊ុន Sony នឹងធ្វើការចេញលក់ម៉ាស៊ីន កាមេរ៉ាកំពូល A7R IV នេះ ជាផ្លូវការ នៅក្នុងខែកញ្ញា ខាងមុខ ជាមួយតម្លៃថ្លៃ គួរពិចារណា គឺ 3500 ដុល្លារ មិនចាញ់ A7R III ឡើយ។ ប៉ុន្តែយ៉ាងណា បើធៀបជាមួយលក្ខណៈពិសេស ដែលវាមាន ខ្ញុំជឿថា អ្នកដែលមានអាជីព ជាអ្នកថតរូប ឬវីដេអូ ច្បាស់ជាលេបទឹកមាត់ មិនខាន។ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កាមេរ៉ា