CAMBO REPORT

Popup Advertising5 seconds

កំណែ​អាប់ដេត PUBG Mobile v0.13.5 នឹង​ដាក់​ឲ្យ​ទាញ​យក​ឆាប់​ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ការធ្វើការអាប់ដេត PUBG Mobile ទៅកាន់ជំនាន់ចុងក្រោយ v0.13.5 បានប្រកាសចេញហើយ ហើយវាបាននាំមកនូវ ការផ្លាស់ប្ដូរយ៉ាងច្រើន ដោយមានដូចជា អាវុធកាំភ្លើងថ្មី, HDR 60fps, ឈុតសម្លៀកបំពាក់ បែបសមុទ្រ សម្រាប់រដូវកាលទី 8 នៃប្រព័ន្ធកម្មវិធី Royale Pass និងបន្ថែមផ្ទាំងម៉ឺនុយថ្មី ជាដើម។ លើសពីនេះទៅទៀត យើងក៏ប្រទះឃើញមាន ការកែប្រែទៅលើចំណុច UI មួយចំនួច, ជួសជុលកំហុស និងពត៌មានលំអិតមួយចំនួន អំពីព្រឹត្ដិការណ៍ថ្មីមួយ ដែលត្រូវបានកំណត់ មកដល់ចុងខែនេះផងដែរ។

អ្នកលេងទាំងអស់ ដែលធ្វើការអាប់ដេត ឲ្យបានមុនថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2019 នឹងអាចទទួលបាន Parachute Trail និងទឹកប្រាក់ក្នុងហ្គេម 1,888BP ជារង្វាន់ពិសេសតែម្ដង។ កំណែអាប់ដេតទៅកាន់ PUBG Mobile v0.13.5 គឺមានទំហំទាញយក 181MB សម្រាប់ឧបករណ៍ iOS និងទំហំ 158MB សម្រាប់ឧបករណ៍ Android ផងដែរ។ យើងប្រទះឃើញមាន កាំភ្លើងយន្ដថ្មី ដែលមានឈ្មោះថា PP-19 ត្រូវបានបញ្ចូល ទៅក្នុងហ្គេម ដោយប្រើប្រាស់គ្រាប់ 9mm និងអាចផ្ទុកបាន រហូតដល់ទៅ 53 គ្រាប់ក្នុងមួយបង់។ កាំភ្លើងយន្ដ PP-19 អាចរកបាននៅលើផែនទី Erangel និង Vikendi និងអាចធ្វើការបំពាក់នូវ Scope បានគ្រប់ប្រភេទទាំងអស់ និងការបាញ់មានលក្ខណៈ ស្រដៀងគ្នាទៅនឹង កាំភ្លើងយន្ដ UMP អញ្ចឹងដែរ។

 

ក្រៅពីនេះទៅទៀត នៅក្នុងកំណែអាប់ដេតនេះ PUBG Mobile ក៏បានបន្ថែមនូវមុខងារ Refresh Rate 60fps ទៅលើជម្រើសក្រាហ្វិក HDR សម្រាប់ស្មាតហ្វូន លំដាប់កំពូល ដើម្បីអនុញ្ញាតឲ្យអ្នកប្រើ ទទួលបានបទពិសោធន៍ កាន់តែល្អជាងមុន និងរលូនខ្លាំង ថែមទៀតផង។ ការលេងរបៀប TPP (Third Person Perspective) ក៏ត្រូវបានបន្ថែមចូលទៅវគ្គ Team Deathmatch និងកាតការពារ កុំឲ្យធ្លាក់ពិន្ទុ ក៏បានមកដល់ដូចគ្នា ដើម្បីការពារអ្នកលេង ពីការ កាត់បន្ថយចំណាត់ថ្នាក់ នៅពេល ដែលលេងចាញ់។ អ្វីដែលគួរកត់សម្គាល់នេះ គឺជាការនាំយកមកនូវ មុខងារទាញយក ឬការធ្វើការអាប់ដេត ដោយអាចចេញពីហ្គេមបាន ជាពិសេសសម្រាប់ iOS តែមួយគត់ប៉ុណ្ណោះ ដែលមានន័យថាអ្នកលេង លែងត្រូវការបើកហ្គេមចោល រៀងរាល់ពេលវាកំពុង ទាញយកឯកសារទៀតឡើយ។

មិនត្រឹមតែប៉ុណ្ណឹងទេ PUBG Mobile ក៏បានចាប់ផ្ដើមរដូវកាលទី 8 របស់ខ្លួន ជាមួយនឹង Royale Pass ជំនាន់ថ្មីផងដែរ ហើយនៅពេលអ្នកលេង អាចធ្វើការឡើងដល់ Ranked Gold នោះ នឹងទទួលបាន ឈុតសម្លៀកបំពាក់ ប្រចាំរដូវកាលទី 8 ផងដែរ។ ចំពោះអ្នកលេងទាំងអស់ ដែលបានជាវយក Royale Pass នៃរដូវកាលទី 8 គឺអាចទទួលបាន ឈុតសម្លៀកបំពាក់បែបសមុទ្រ ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: កម្មវិធី-ហ្គេម