Honor MagicBook Pro អាចនឹងមានអេក្រង់លាតពេញផ្ទៃមុខ ជាមួយកម្លាំងម៉ាស៊ីនគ្រាន់បើ
យើងដឹងហើយថា Honor ជាស្លាកយីហោមួយ ដែលស្ថិតនៅក្រោមឈ្មោះរបស់ Huawei ហើយមិនត្រឹមតែប៉ុណ្ណោះ ស្លាកឈ្មោះមួយនេះ ក៏ទទួលបានការគាំទ្រច្រើនគួរសមដែរ ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសគឺ ប្រភេទស្មាតហ្វូន។ ហើយក្នុងពេលថ្មីៗនេះ មានដំណឹងបែកធ្លាយថា កុំព្យូទ័រយួរដៃ Honor MagicBook Pro របស់យីហោខាលើនេះ អាចនឹងភ្ជាប់មកជាមួយ អេក្រង់លាតពេញ សឹងតែគ្មានគែម រួមទាំងមានលក្ខណៈសម្បត្តិ កាន់តែពិសេសថែមទៀត។
បើតាមពត៌មានបែកធ្លាយបានឲ្យដឹងថា MagicBook Pro អាចនឹងមានអេក្រង់ទំហំ 16.1 អ៊ីញ ដែលមានជម្រើសច្រើន សម្រាប់ជ្រើសរើស ទៅតាមលក្ខណៈសម្បត្តិ របស់វាហ្នឹងឯង។ មិនត្រឹមតែប៉ុណ្ណោះ វាត្រូវបានគេដឹងថា អាចនឹងចាប់ផ្ដើមឡើង ជាមួយបន្ទះឈីប Intel Core i5-8265U និងមានក្រាភិចកាត ចាប់ពី Nvidia MX250 ដូច្នោះដែរ។ មួយវិញទៀត កុំព្យូទ័រយួរដៃរ មួយនេះ ត្រូវបានគេរំពឹងថា អាចនឹងមាន រ៉េមទំហំ 8GB ជាមួយនឹងអង្គផ្ទុក 512GB កាន់តែពិសេស វាក៏អាចនឹងមានឧបករណ៍បំពងសម្លេងចំនួន 2 គ្រាប់ ដែលអាចស្ថិតនៅ អមសងខាង keyboard ព្រមទាំងអាចនឹងបំពាក់ សេនស័រស្កេនម្រាមដៃ មកផងដែរ។
ដូច្នេះហើយទាំងនេះ គឺចំណុចសំខាន់មួយចំនួនរបស់កុំព្យូទ័រយួរដៃ ជំនាន់ថ្មីរបស់ស្លាកយីហោ Honor ដែលវាគ្រាន់តែជាពត៌មាន បែកធ្លាយនៅឡើយ អញ្ចឹងហើយ យើងមិនទាន់មានដំណឹងច្បាស់ការ ពីវានោះទេ។ មកទល់ពេលនេះ Honor ក៏មិនទាន់ប្រកាស បង្ហាញនៅឡើយដែរ ពីកាលបរិច្ឆេទក្នុងការបង្ហាញខ្លួនរបស់ Laptop មួយនេះ ប៉ុន្តែវាត្រូវបានគេជឿថា អាចនឹងមិនយូរទៀតនោះទេ ដូច្នេះហើយ យើងត្រូវរង់ចាំមើល បន្តិចទៀតសិន។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
