CAMBO REPORT

Popup Advertising5 seconds

ប្រភព​មួយ​បាន​លើក​ឡើង​ថា iPhone 11 អាច​នឹង​គ្មាន​ថ្ងាស​ឆក​ទៀត​ទេ ហើយ​អាច​ជំនួស​មក​វិញ​ដោយ គ្រាប់​អុជ​តូច​នៅ​លើ​អេក្រង់!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងដឹងហើយថា កាលពីខែកញ្ញាឆ្នាំមុន Apple បានដាក់បង្ហាញផលិតផលទូរសព្ ទរបស់ខ្លួនដែលមានចំនួន 3 ម៉ូឌែល គឺ iPhone XS / XS Max និង iPhone XR ។ ក្នុងនោះដែរ XS និង XS Max មានរូបរាងមិនខុសពីត្រកូល X ជំនាន់ដំបូងប៉ុន្មានទេ រីឯ XR វិញ មានលក្ខណៈខុស ពីគេច្រើនគួរសមដែរ ជាពិសេសគឺ កាមេរ៉ាក្រោយតែម្ដង ដោយវាមានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។ ចូលមកដល់ប៉ុន្មានខែ ចុងក្រោយនេះវិញ យើងហាក់ដូចជា ទទួលបានដំណឹងច្រើនដែរពី iPhone ជំនាន់ថ្មី ហើយពិតណាស់ ថ្ងៃនេះ យើងក៏ទទួលបានព័ត៌មាន គួរឲ្យចាប់អារម្មណ៍មួយទៀត ពីរូបរាងខាងមុខរបស់វាផងដែរ។

 

 

ជាក់ស្ដែង បើតាមលោក Ming-Chi Kuo ដែលជាអ្នកវិភាគល្បីឈ្មោះមួយរូប បានប្រាប់ទៅអ្នកយកព័ត៌មានថា Apple អាចនឹងរចនារូបរាង ផ្ទៃមុខថ្មី ដែលអាចធ្វើឲ្យកន្លែងដាក់កាមេរ៉ាមុខនៅលើ iPhone សេរ៊ីក្រោយមានទំហំ កាន់តែតូចជាងមុន មានន័យថា វាអាចនឹងត្រូវរចនាផ្ទៃ ខាងមុខថ្មី ដែលលែងមានឆកធំ តទៅទៀតហើយ។ លោក Kuo ក៏បានបន្ថែមថា iPhone 11 អាចនឹងមានស្រទាប់លេនឡើងដល់ 7 ស្រទាប់ នៅក្នុងប្រព័ន្ធកាមេរ៉ារបស់វា។ ផ្ទុយទៅវិញ កាមេរ៉ាក្រោយ 3 គ្រាប់ដែលអាចនឹងបំពាក់ នៅលើទូរសព្ទនេះ ត្រូវបានគេរំពឹងថា វាអាចនៅតែប្រើស្រទាប់លេនចំនួន 6ស្រទាប់ ដូចទៅនឹង iPhone XS និង iPhone X ដែរ។

 

 

បើតាមការបកស្រាយខាងលើ កន្លែងដាក់កាមេរ៉ាថ្មីនេះ អាចមានលក្ខណៈដូចជា គ្រាប់អុជដែលធ្លាប់មាន នៅលើរូបភាពបែកធ្លាយរបស់ Samsung  Galaxy Note 10  អញ្ចឹងដែរ។ លោក Kuo បន្តថា វាគ្រាន់តែជាការរចនាថ្មី ពីរបៀបនៃការ បំពាក់កាមេរ៉ាមុខ តែប៉ុណ្ណោះ ហើយ ចំពោះព័ត៌មានលម្អិតទាក់ទងនឹង ទំហំអេក្រង់ ក៏ដូចជាប្រភេទអេក្រង់ ដែលត្រូវបំពាក់ក៏មិនទាន់ មានភាពប្រាកដប្រជានៅឡើយដែរ។

 

 

ដូច្នេះហើយ បើសិនអ្វីដែលបានរៀបរាប់ ខាងលើក្លាយជាការពិតមែននោះ អញ្ចឹង iPhone ជំនាន់ថ្មី (ត្រូវបានគេហៅថា iPhone 11) អាចនឹងមានសក្ដានុពលឡើងវិញ ក្នុងការប្រកួតប្រជែងជាមួយ ផលិតផលរបស់ក្រុមហ៊ុនផ្សេងៗ ព្រោះថាមានមនុស្សមិនច្រើនទេ ដែលចូលចិត្តអេក្រង់ឆក បែបព្រលានយន្តហោះដូចទៅនឹង iPhone សព្វថ្ងៃនេះ។ រីឯខ្ញុំវិញ ក៏មានអារម្មណ៍ ពេញចិត្តណាស់ដែរ ទៅលើការរចនាកន្លែង ដាក់កាមេរ៉ាមុខបែបនេះ ហើយសង្ឃឹមថា វាអាចក្លាយជាការពិតផងទៅចុះ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Forbe Tag: ទូរស័ព្ទ