CAMBO REPORT

Popup Advertising5 seconds

Sony Xperia 20 ទទួល​បាន​វិញ្ញាបនបត្រ​ជា​ផ្លូវ​ការ​ពី FCC នឹង​អាច​ប្រកាស​ចេញ​ឆាប់​ៗ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីដើមសប្តាហ៍នេះ យើងបានចុះផ្សាយ រួចមកហើយ អំពីរូបរាងបែកធ្លាយ និងលក្ខណៈសម្បត្តិមួយចំនួនទៀតរបស់ Sony Xperia 20 ដែលវាអាចនឹងប្រើប្រាស់ បន្ទះឈីបរបស់ ក្រុមហ៊ុន Qualcomm គឺ Snapdragon 710។ ក្នុងពេលថ្មីនេះដែរ យើងទទួលបាន របាយការណ៍ថ្មីមួយ ពីខាងប្រភព FCC បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់វត្តមាន Sony Xperia 20 ត្រៀមនឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

ពិតណាស់ស្មាតហ្វូន Sony Xperia 20 កំពុងទទួលបានការ ធ្វើតេស្ដសាកល្បងពី FCC និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយលុកលើទីផ្សារ នៅពេលឆាប់ ខាងមុខនេះផងដែរ។ របាយការណ៍ថ្មីមួយនេះ ត្រូវបានប្រទះឃើញ នៅលើបណ្ដាញសង្គម Twitter ដែលបានបង្ហោះដោយ Tipster ម្នាក់មានឈ្មោះថា Mukul Sharma។ ដូចដែលយើង បានដឹងរួចមកហើយថា តាមប្រភពបែកធ្លាយ កន្លងទៅ បានបង្ហាញអោយដឹងថា Xperia 20 អាចនឹងត្រូវបាន បំពាក់ឈីប Snapdragon 710 មានរ៉េមទំហំ 4GB រឺ 6GB និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB/128GB។ ជាងនេះទៅទៀត វាអាចមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ដូចទៅនឹង Xperia 10 ដែរ ចំណែកឯកាមេរ៉ាខាងមុខមានមួយ គ្រាប់ទំហំ 8 មេហ្គាភិចសែល និងអាចមានវិមាត្រ 158 x 69 x 8.1 មីលីម៉ែត្រ ចំពោះថាមពលថ្ម និងចំណុចមួយចំនួនទៀត យើងនៅមិនទាន់បាន ដឹងនៅឡើយទេ។

ជាចុងក្រោយ Xperia 20 និង Xperia 20 Plus ត្រូវបានគេរំពឹងទុកថា វាអាចនឹងបង្ហាញខ្លួន មកជាមួយ Xperia 2 នៅក្នុងព្រឹត្តិការណ៍ IFA ក្នុងខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ ដែលនៅសល់ ត្រឹមតែជាង 2 ខែទៀតប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណា យើងមិនទាន់បានដឹងព័ត៌មាន នៃថ្ងៃប្រកាសចេញ ជាផ្លូវការពី ក្រុមហ៊ុន Sony ផ្ទាល់នៅឡើយទេ អញ្ចឹងមានតែ រង់ចាំតាមដានមើល បន្តទៀតប៉ុណ្ណោះ ថាក្រុមហ៊ុន ជប៉ុនមួយនេះ នឹងជ្រើសរើស យកថ្ងៃប្រកាសចេញ ស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន ក្នុងខែណា អោយពិតប្រាកដ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ