CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា​លើ​ Google​ Translate​ ទទួល​បាន​កំណែ​អាប់​ដេត​ AI​ កាន់​តែ​ប្រសើរ​ជាង​មុន​អាច​បក​ប្រែ​លើ​ 60​ភាសា​បន្ថែម​ទៀត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Google Translate ជាកម្មវិធីដ៏មានប្រយោជន៍មួយ ដែលអាចជួយយើងបកប្រែ ពីភាសាមួយដែលយើងមិនចេះ មកភាសាដើមរបស់យើងបាន បានកាន់តែរហ័ស និងស្ទាត់ជំនាញ។ លើសពីនេះ វាក៏មានប្រើប្រាស់បច្ចេកវិទ្យា AI ដោយពុំចាំបាច់ត្រូវការអ៊ីនធើណេត នៅពេលប្រើឡើយ ប៉ុន្តែតម្រូវអោយយើង ដោនឡូដយកភាសាទាំងនោះ មកទុកមុនសិន ទើបវាដំណើការ។ 

 

 

ជាការពិតណាស់ វាងាយស្រួលមែនទែន ដោយយើងគ្រាន់តែបើកកាមេរ៉ា ក្នុងកម្មវិធី Google Translate នេះ ដើម្បីស្កេនលើអក្សរនោះ វានឹងបកប្រែបានភ្លាមៗ តែម្តង។ និយាយរួមទៅ វារហ័សទាន់ចិត្ត និងលឿនជាង ការសរសេរអក្សរ ពេលបកប្រែទៅទៀត។ កាន់តែពិសេសនោះ គឺថាថ្មីៗនេះ Google Translate ត្រូវបានកំណែអាប់ដេត ដែលជួយទៅលើ AI អោយកាន់តែប្រសើរ ជាងមុនទៅលើកាមេរ៉ាបកប្រែ និងរឹតតែឡួយ ថែមមួយកម្រិតទៀត។ លើសពីនេះ វាក៏មានបន្ថែម ការបកប្រែលើ 60 ភាសា ទៅដល់អ្នកប្រើប្រាស់ ទាំងអស់ ផងដែរ ដែលនេះ គឺពិតជាអេម មែនទែន។

 

*** ខាងក្រោមនេះ ជាភាសា ដែលទើបនឹងបន្ថែមនោះ៖

 

 

អញ្ចឹង សម្រាប់ការបន្ថែមភាសាចំនួន 60 ទៀត នៅលើ Google Translate នេះ គឺវាពិតជាល្អ ដល់ការប្រើប្រាស់ ទៅលើការបកប្រែភាសា ដែលយើងមិនចេះ តាមមុខងារកាមេរ៉ា នៅក្នុងកម្មវិធីនេះ និងជាពិសេស មាន AI ដែលកាន់តែប្រសើរជាងមុន។ យើងអាចប្រើប្រាស់ ដោយគ្រាន់តែស្កេន វានឹងបកប្រែអក្សរ ភ្លាមៗតែម្តង មិនថាការបកប្រែ លើស្លាកសញ្ញា ឬផ្សេងៗក៏ដោយ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម