CAMBO REPORT

Popup Advertising5 seconds

លេច​ចេញ​ផ្ទាំង​ផូស្ទ័រ​បង្ហាញ​ពី​រូប​រាង​ពិត​ Galaxy​ Watch​ Active​ 2​ ជំនាន់​ថ្មី​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីចុងខែមិថុនា កន្លងទៅនេះ ប្រភពពី Sam Mobile បានធ្វើការបញ្ចេញរូបភាពលេចធ្លាយ ប៉ុន្មានសន្លឹក ដែលបង្ហាញពីរូបរាង នៃផ្នែកខ្លះៗ លើ Galaxy Watch Active 2 ជំនាន់ថ្មី ដោយវានឹងចូលមកស្នងតំណែងបន្តពី Galaxy Watch Active ដំបូង។ ក្នុងនោះ ក្រុមការងារយើង ក៏បានចុះផ្សាយ ផងដែរ និងបានបង្ហាញពីលក្ខណៈសម្បត្តិ មួយចំនួន ដែលពាក់ព័ន្ធជាមួយ ថែមទៀត។ យ៉ាងណា ប្រិយមិត្តអាចស្វែងយល់បន្ថែម ដោយ ចុចត្រង់នេះ ដើម្បីចូលទៅកាន់ពីអត្ថបទនោះ។

 

 

ប្រហែលនៅមិនទាន់អស់ចំហាយ នៅឡើយទេ ព្រោះថាថ្មីៗនេះ ស្រាប់ពីមានប្រភពពីបរទេស បានប្រទះឃើញ រូបភាពផូស្ទ័រ សម្រាប់ផ្សព្វផ្សាយមួយសន្លឹក ដែលបានបង្ហាញចេញ ពីរូបរាងពិតទាំងស្រុង លើនាឡិកា Galaxy Watch Active 2 ជំនាន់ថ្មី របស់ Samsung។ បើយោងទៅតាមរូបភាព យើងឃើញថា ខ្សែរបស់នាឡិកានេះ ត្រូវបានឌីហ្សាញមក បែបសាមញ្ញ តែថ្លៃថ្នូ ខុសប្លែកពីខ្សែរបស់ Galaxy Watch Active ដំបូង។ ប៉ុន្តែចំពោះផ្ទៃអេក្រង់វិញ ហាក់ដូចជាមិនមានកែប្រែអ្វីទេ ដោយវានៅតែមាន រាងជារង្វង់ មិនមានសល់គែមធំពេកឡើយ ហើយវាក៏សាកសម ជាមួយកដៃ ទាំមនុស្សប្រុស និងមនុស្សស្រី ផងដែរ។ កាន់តែគួរអោយចាប់អារម្មណ៍ បន្ថែមទៀតនោះ យើងបានឃើញការសរសរឈ្មោះ Watch Active 2 ទ្រាប់នៅខាងក្រោម រូបនាឡិកាជំនាន់ថ្មីនេះ ដែលវាត្រូវបានគេសន្មត់ថា អាចនឹងប្រកាសចេញ តំណាលគ្នាជាមួយនិង Galaxy Note 10 Series ឬអាចចេញក្រោយ 2 ទៅ 3 ថ្ងៃ ក៏ថាបាន។

 

 

សរុបមក នេះជាសបញ្ជាក់ថា នាឡិកា Galaxy Watch Active 2 ជំនាន់ថ្មី នឹងបង្ហាញវត្តមាន ជាផ្លូវការ ក្នុងពេលខាងមុខដែរហើយ ប៉ុន្តែចំពោះលក្ខណៈសម្បត្តិ ជាក់លាក់យ៉ាងណានោះ គឺយើងនឹងអាប់ដេតបន្ថែមទៀត បើសិនជាមានអ្វីពាក់ព័ន្ធ ឬលេចធ្លាយបន្ត។ ត្រៀមលុយទៅ បើអ្នកកំពុងរង់ចាំ Galaxy Watch Active 2 ជំនាន់ថ្មីនោះ!

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: BGR Tag: នាឡិកាវៃឆ្លាត