CAMBO REPORT

Popup Advertising5 seconds

Huawei Mate 30 Pro អាច​មាន​គែម​អេក្រង់​កោង 90 ដឺក្រេ និង​នៅ​តែ​មាន​ថ្ងាស​ឆក​ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹង រួចមកហើយថា Huawei Mate 30 ស៊េរី ត្រូវបានគេរំពឹងទុកថា នឹងត្រូវបាន ប្រកាសចេញជាផ្លូវការ នៅខែកញ្ញា ក្នុងឆ្នាំ 2019 ខាងមុខនេះ។ ជាក់ស្តែងពេលកន្លងមក មានពាក្យចចាមអារ៉ាម និងរូបភាពបែកធ្លាយ ជាច្រើនបានបង្ហាញ អោយយើងឃើញថា ស្មាតហ្វូនត្រកូល Mate ជំនាន់ចុងក្រោយនេះ អាចមានម៉ូតកាមេរ៉ាក្រោយ រាងជារង្វង់ និងមានរូបភាព បែកធ្លាយខ្លះទៀត បានបង្ហាញពី ផ្ទៃកញ្ចក់ខាងមុខរបស់វា ទៀតផង។

ក្នុងពេលថ្មីៗនេះ Huawei Mate 30 Pro ត្រូវបានបែកធ្លាយ ផ្ទៃខាងមុខសាជាថ្មី ម្ដងទៀតហើយ ដែលរូបភាពបែកធ្លាយនេះ ត្រូវបានចែករំលែកដោយ គណនីក្នុងគេហទំព័រ Twitter មួយមានឈ្មោះថា Ice universe ដោយបានបង្ហាញ អោយឃើញថា Mate 30 Pro អាចនឹងមាន គែមអេក្រង់កោង ដល់ទៅ 90 ដឺក្រេឯណោះ ដែលវាអាចនឹងមានអេក្រង់ ទំហំ 6.71 អ៊ីញ ជាប្រភេទអេក្រង់ OLED ផងដែរ។ ការបែកធ្លាយនេះគឺស្រដៀង ទៅនឹងរបាយការណ៍ថ្មីមួយ ពីរោងចក្ររបស់ក្រុមហ៊ុន Huawei ដែរ ដែលធ្លាប់និយាយថា ខ្លួនបានកំពុងធ្វើតេស្ដ ជាមួយកញ្ចក់កោងប្រភេទថ្មី ដែលនឹងអាច យកមកបំពាក់ ផ្ទៃខាងមុខនិងខាងក្រោយ លើស្មាតហ្វូនជំនាន់ក្រោយ របស់ខ្លួនផងដែរ។ លើសពីនេះ យោងទៅតាមប្រភពដដែល បានបង្ហាញរូបភាព មួយសន្លឹកទៀត ដែលបញ្ជាក់ Huawei Mate 30 Pro អាចនឹងមាន ថ្ងាសឆកដូចទៅនឹង Huawei Mate 20 Pro ដែលបានចេញ កាលពីឆ្នាំមុនដែរ ប៉ុន្តែវាអាចមានទំហំតូច ជាងមុនបន្តិច។ 

អញ្ចឹង ទាំងនេះគ្រាន់តែជារូបភាព បែកធ្លាយខ្លះៗរបស់ Huawei Mate 30 Pro នោះទេ ទោះបីជាយ៉ាងណាយើងនៅតែ មិនទាន់ដឹងច្បាស់ពី លក្ខណៈសម្បតិ្តផ្សេងទៀត របស់វានៅឡើយ ដោយគ្រប់យ៉ាង ស្ថិតនៅក្នុងពាក្យចចាមអារ៉ាម និងរូបភាពបែកធ្លាយ មួយចំនួនប៉ុណ្ណោះ។ ប៉ុន្តែបើរូបភាព បែកធ្លាយទាំងនេះ ក្លាយជាការពិតមែននោះ អាចនឹងធ្វើអោយ Fan មួយចំនួនមាន ការខកចិត្ត ជាក់មិនខាន ព្រោះថាយ៉ាងហោចណាស់ ក៏ប្រើឆកបែបតំណក់ទឹកដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ