CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​ពី​ FCC​ បញ្ជាក់​ច្បាស់​ហើយ​ថា​ Galaxy​ Note​ 10​ នឹង​គ្មាន​រន្ធ​ដោត​កាស​ទេ​! ចូល​រួម​សោក​ស្តាយ​ផង​!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងមកនេះ យើងទទួលបានដំណឹង លេចធ្លាយជាហូរហែ ទាក់ទងនឹងចំនុចមួយ លើកំពូលស្មាតហ្វូន Galaxy Note 10 ជំនាន់ថ្មី របស់ Samsung ដែលត្រៀមនឹងបង្ហាញវត្តមាន ឆាប់ៗខាងមុខ។ ចំនុចនោះដែរគឺ ពាក់ព័ន្ធជាមួយរន្ធសម្រាប់ដោតកាស ព្រោះមានប្រភពខ្លះ បានលើកឡើងថា Galaxy Note 10 អាចនឹងគ្មានរន្ធដោតកាស ដុះភ្ជាប់ក្នុងខ្លួនទៀតទេ និងមានប្រភពផ្សេងទៀត បានបង្ហាញថា Samsung នឹងនៅតែរក្សា រន្ធដោតកាស 3.5 មីលីម៉ែត្រ លើស្មាតហ្វូនជំនាន់ថ្មីនេះដដែល មិនដកចេញឡើយ។ 

 

 

ចំនុចនេះហើយ បានក្លាយទៅជាមន្ទិលផ្លូវអារម្មណ៍ ពីសំណាក់អ្នកប្រើប្រាស់ ជាពិសេសហ្វេនៗរបស់ត្រកូល Note ថាការពិត នឹងទៅជាយ៉ាងណា (ដកចេញ ឬ រក្សាទុក)។ បើយើងក្រឡេកទៅមើលមតិ ពីសំណាក់អតិថិជនវិញ គឺគេមិនចង់អោយ Samsung ដកចេញរន្ធសម្រាប់ដោតកាស 3.5 មីលីម៉ែត្រ ចេញពី Galaxy Note 10 ឡើយ ព្រោះពួកគេ នៅតែត្រូវការវា ដដែល។ 

 

យ៉ាងណា សំណូមពរ គឺនៅតែជាសំណូមពរ តែផលិតចេញ គឺបានរួចរាល់ នៅចាំតែថ្ងៃប្រកាសបង្ហាញវត្តមាន ប៉ុណ្ណោះ ប៉ុន្តែការពិតនឹងទៅជាបែបណា ក៏យើងនៅមិនទាន់ដឹង ប្រាកដដែរ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ យើងទទួលបានរបាយការណ៍ថ្មីមួយ ពីខាងប្រភព FCC បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់វត្តមាន Galaxy Note 10 ដែលត្រៀមនឹងឃើញពន្លឺថ្ងៃ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមិនមានរន្ធដោតកាស 3.5 មីលីម៉ែត្រ ភ្ជាប់មកជាមួយទៀតទេ។ បន្ថែមពីនេះ ក្រុមការងារខេមបូ រីផតយើង ទើបនឹងបានចុះផ្សាយ ដំណឹងលេចធ្លាយមួយ បង្ហាញថា Samsung កំពុងតែសិក្សាលើ ខ្សែកាសប្រភេទ USB Type-C សម្រាប់ប្រើជាមួយ Galaxy Note 10 ថែមទៀត ដែលនេះ រឹតតែអាចបញ្ជាក់បានថា ការលុបបំបាត់រន្ធដោតកាស គឺអាចក្លាយជាការពិត តែម្តង។

 

 

គួររំលឹកបន្តិចថា ក្រុមហ៊ុន Samsung បានកំពុងត្រៀមខ្លួន រួចជាស្រេចហើយ ដើម្បីនាំយកស្មាតហ្វូន Galaxy Note 10 Series ជំនាន់ថ្មី មកបង្ហាញចេញ អោយពិភពលោក បានឃើញ ជាផ្លូវការ ដែលចំពោះព្រឹត្តិការណ៍ Samsung Galaxy Unpacked 2019 នេះ នឹងត្រូវបានធ្វើឡើង ក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិច នៅថ្ងៃទី 07 ខែសីហា ឆាប់ៗខាងមុខ។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ លើការលុបបំបាត់រន្ធដោតកាស 3.5 មីលីម៉ែត្រ ចេញពី Galaxy Note 10?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ