CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​អាមេរិក​អាច​បន្ដ​លក់​បច្ចេក​វិទ្យា​ឲ្យ Huawei បាន​វិញ​ហើយ ប៉ុន្ដែ​មាន​ការ​រឹត​បណ្ដឹង​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ លោក Wilbur Ross ដែលកាន់នៅខាងផ្នែក លេខាពាណិជ្ជកម្ម ប្រចាំសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនអាមេរិកនានា នឹងអាចធ្វើការបន្ដលក់ បច្ចេកវិទ្យារបស់ខ្លួន ទៅឲ្យក្រុមហ៊ុន Huawei ប៉ុន្ដែត្រូវតែសុំអាជ្ញាប័ណ្ណ និងអាចធានាបានថា គ្មានផលប៉ះពាល់ដល់ សន្ដិសុខជាតិនោះឡើយ។ សេចក្ដីប្រកាសរបស់លោក Ross គឺបានអនុវត្ត តាមការសន្យា របស់លោកប្រធានាធិបតី Donald Trump ដែលបាននិយាយថា ខ្លួននឹងបន្ធូរបន្ថយ ការរឹតបណ្តឹងទៅលើ Huawei កាលពីខែមុននេះ ដោយលោកកំពុងព្យាយាម កែសម្រួលបញ្ហាឡើងវិញ។

ដោយឡែកលោក Larry Kudlow ដែលជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោក Trump បាននិយាយពន្យល់ថា ការផ្ដល់អាជ្ញាប័ណ្ណលើកនេះ គឺត្រឹមតែបន្ធូរបន្ថយប៉ុណ្ណោះ និងមានរយៈពេលកំណត់ ដូច្នេះបើសិនជាកិច្ចចរចា សម្រុះសម្រួលពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន មិនអាចត្រូវគ្នាបាន នោះការផ្អាក លែងឲ្យជាវ ផលិតផល ពីក្រុមហ៊ុនអាមេរិក នឹងកើតមានឡើងដដែល។ ទោះបីជាយ៉ាងណា នាពេលបច្ចុប្បន្ននេះ Huawei មិនទាន់ឆ្លើយតបទៅកាន់ សេចក្ដីប្រកាសនេះឡើយ ប៉ុន្ដែយើងរំពឹងទុកថា នឹងទទួលបាន ពត៌មានបន្ថែម នាពេលឆាប់ៗខាងមុខនេះ។ ចំណែកឯការ ផ្អាកពាណិជ្ជកម្ម គឺត្រូវបានគេសង្ឃឹមថា នឹងអាចធ្វើឲ្យក្រុមហ៊ុន Huawei លែងមានការរីកចម្រើន និងធ្វើអាជីវកម្មតទៅទៀត ប៉ុន្ដែក្រុមហ៊ុនអាមេរិកទាំងអស់នោះ ក៏ជួបនូវបញ្ហាធំដូចគ្នា ដោយអាចធ្វើឲ្យបាត់បង់ ភាគរយទីផ្សារលក់ ទៅឲ្យក្រុមហ៊ុន ប្រកួតប្រជែង ដែលមានទីតាំងនៅ ប្រទេសជប៉ុននិង ប្រទេសកូរ៉េខាងត្បូង ថែមទៀតផង។ 

បើទោះបីជា នាយកដ្ឋានពាណិជ្ជកម្ម បានបន្ធូរបន្ថយការរឹតបណ្តឹង ទៅលើក្រុមហ៊ុន Huawei យ៉ាងណាក៏ដោយ ប៉ុន្ដែខាងផ្នែករដ្ឋបាល នៅតែបន្ដតាមដានការពារ បច្ចេកវិទ្យាទំនើប របស់អាមេរិកដដែល និងថែមទាំងអាចស្ថិតក្នុង ការត្រួតពិនិត្យ រហូតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: CNet Tag: Lifestyle