CAMBO REPORT

Popup Advertising5 seconds

iPhone 12 ត្រូវ​បាន​រាយ​ការណ៍​មក​ថា នឹង​អាច​លែង​មាន​ថ្ងាស​ឆក​ត​ទៅ​ទៀត​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចយើងដឹងអញ្ចឹង ចំពោះលក្ខណៈសម្បតិ្តនិងរូបរាងតែមួយ ដែលបានធ្វើឲ្យហ្វេន Apple មានអារម្មណ៍មិនសប្បាយចិត្ត គឺនៅត្រង់ថ្ងាសឆកតែម្ដង សម្រាប់រក្សាទុកកាមេរ៉ាខាងមុខ ហើយនិងរន្ធសម្លេងផងដែរ។ ស្មាតហ្វូនទាំងម៉ូឌែល iPhone X និងទាំងម៉ូឌែល iPhone XS គឺត្រូវបានបំពាក់ថ្ងាសឆក និងសូម្បីតែស៊េរីថ្មី ខាងមុខនេះ (iPhone 11) ក៏បានរំពឹងទុកថា មានការឌីហ្សាញ ថ្ងាសឆកដដែល។ បើទោះជាយ៉ាងណា របាយការណ៍ថ្មីអះអាងថា iPhone 12 នឹងអាចលែងមាន តទៅទៀតហើយ ដែលចេញលក់ក្នុងឆ្នាំ 2020 ខាងមុខនេះ។

នេះបើយោងតាម សារពត៌មាន China Times ដែលរាយការណ៍ចេញពី អ្នកវិភាគជំនាញ និងបាននិយាយប្រាប់ថា Apple មានគម្រោងចាប់ផ្ដើម កាត់បន្ថយអេក្រង់ថ្ងាសឆក ទៅលើស្មាតហ្វូនមួយម៉ូឌែល សម្រាប់ចេញលក់ឆ្នាំ 2020 និងគ្រប់ម៉ូឌែលទាំងអស់ នៅក្នុងឆ្នាំ 2021 ថែមទៀតផង។ លើសពីនេះទៅទៀត Apple ក៏កំពុងស្រាវជ្រាវបច្ចេកវិទ្យា លាក់កាមេរ៉ាក្រោមអេក្រង់ ដែលហាក់បីដូចជា OPPO បានដាក់បង្ហាញ កាលពីខែមុនអញ្ចឹងដែរ ក៏ប៉ុន្ដែដោយសារតែ បច្ចេកវិទ្យាស្ថិតក្នុង ដំណាក់កាលដំបូងនៅឡើយ ដូច្ចេះយើងមិនរំពឹងទុកថា អាចឃើញមានបំពាក់លើ iPhone ក្នុងពេលឆាប់ៗនេះទេ។ ចំណែកឯការដកថ្ងាសឆក គឺមានន័យថាមុខងារ Face ID ក៏ត្រូវបានបាត់ខ្លួនដែរ ក៏ប៉ុន្ដែក្រុមការងារ Apple នឹងអាចប្រើប្រាស់មុខងារ Touch ID ស្កេនលើផ្ទៃអេក្រង់ មកជំនួសវិញផងដែរ។ 

សរុបមក អ្នកវិភាគជំនាញ បានអះអាងថា ត្រឹមតែស្មាតហ្វូន មួយម៉ូឌែលតែប៉ុណ្ណោះ ក្នុងចំណោមម៉ូឌែល iPhone 12R, iPhone 12 និង iPhone 12 Max ដែលលែងមានថ្ងាសឆក និងចេញលក់ក្នុងឆ្នាំ 2020 ហើយសម្រាប់ត្រកូល iPhone 13 នឹងអាចគ្មានថ្ងាសឆក គ្រប់ទាំងអស់តែម្ដង។ ទោះបីជាយ៉ាងណា iPhone 11 ចេញលក់ក្នុងឆ្នាំ 2019 នេះ គឺត្រូវបានរំពឹងទុកថា គ្មានអ្វីខុសប្លែក ច្រើននោះឡើយ ដោយផ្លាស់ប្ដូរត្រឹមតែ សេនស័រកាមេរ៉ា ដែលស្ថិតនៅ ខាងក្រោយប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Tech Radar Tag: ទូរស័ព្ទ