CAMBO REPORT

Popup Advertising5 seconds

Samsung កំពុង​សិក្សា​លើ​ខ្សែ​កាស USB Type-C សម្រាប់​ម៉ូឌែល Galaxy Note 10 ចេញ​ខែ​ក្រោយ​នេះ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

របាយការណ៍ថ្មីបង្ហាញថា Samsung នឹងអាចដករន្ធកាសចេញពី Galaxy Note 10/Note 10 Plus ដែលប្រាកដជាធ្វើឲ្យហ្វេន មិនសូវសប្បាយចិត្ត សោះឡើយ។ បើយោងទៅតាម ប្រភពលេចធ្លាយមួយ បានប្រកាសប្រាប់ថា Samsung កំពុងតែសិក្សាលើ ខ្សែកាសប្រភេទ USB Type-C ដែលមានបំពាក់មុខងារ កាត់បន្ថយសម្លេងរំខាន នៅបរិវេណខាងក្រៅ ប៉ុន្ដែយើងមិនទាន់ដឹងថា នៅតែបន្ដសហការជាមួយ AKG និងដាក់ភ្ជាប់មក ក្នុងប្រអប់ ឬក៏លក់ខាងក្រៅនោះទេ។

Samsung ប្រាកដជានឹងអាច ទាក់ទាញចិត្តអតិថិជនបាន ប្រសិនបើបន្ថែមកាសនេះ ដាក់ក្នុងប្រអប់ស្រាប់តែម្ដង នៅរៀងរាល់ពេលជាវ Galaxy Note 10 ដោយឡែកកាសឥតខ្សែ Galaxy Buds គឺមានតម្លៃលើស $100 ដុល្លារអាមេរិកឯណោះ និងមិនមានគុណភាពសម្លេង ប្រៀបដូចទៅនឹង កាសមានខ្សែនោះឡើយ។ កាលពីពេលមុនៗមក កាសស្ដាប់ត្រចៀក AKG របស់ Samsung គឺបានផ្ដល់នូវសម្លេង ល្អរួចមកហើយ ដោយនាពេល ខាងមុខនេះ វាអាចមានបន្ថែមមុខងារ កាត់បន្ថយសម្លេងខាងក្រៅ (Noise Cancellation) ថែមទៀតនោះ ពិតជាកាន់តែមានភាព ល្អប្រសើរជាងមុន។ លើសពីនេះទៅទៀត រូបភាពលេចធ្លាយ ក៏បានបង្ហាញថា យើងគ្មានឃើញវត្តមាន រន្ធដោតកាស 3.5mm នៅលើស្មាតហ្វូនម៉ូឌែល Galaxy Note 10 ដូចជំនាន់មុនៗនោះទេ។

សរុបមក ការដករន្ធដោតកាស នៅលើស្មាតហ្វូន Galaxy Note 10/ Note 10 Plus គឺអាចបណ្ដាលមកពី Samsung ចង់កាត់បន្ថយថ្លៃចំណាយ និងបន្សល់ទុក កន្លែងទូលាយ ដើម្បីអាចបន្ថែមទំហំថ្ម ឬគ្រឿងអ្វីផ្សេងផងដែរ។ ចំណែកឯការបន្ថែម ខ្សែកាស USB Type-C មកស្រាប់ក្នុងប្រអប់ គឺពិតជារឿងដ៏ល្អមួយ និងអាចទទួលបានកាស Galaxy Buds ដោយឥតគិតថ្លៃ រៀងរាល់ពេលយើង កក់ទុកមុន (Pre-Order) ហាក់បីដូចជាការលក់ Galaxy S10 កាលពីដើមឆ្នាំនេះ អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Sam Mobile Tag: ទូរស័ព្ទ