CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន Huawei ជំនាន់ថ្មី 2 ម៉ូឌែលទៀតអាចនឹងមានលេនកាមេរ៉ាក្រោយ 4 គ្រាប់ និងមានទំហំថ្ម 3900mAh

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ឆ្នាំនេះ ក្រុមហ៊ុនយក្សរបស់ចិន Huawei ហាក់មានភាពជោគជ័យខ្លាំង ទៅលើការលក់ស្មាតហ្វូន មិនថាជា លំដាប់កំពូល បង្គួរ ឬ លំដាប់មធ្យមឡើយ បើទោះបីជាខ្លួន បានជួបបញ្ហាលំបាកមួយចំនួន ដែលកើតឡើងក៏ដោយ។ ដោយឡែក នៅក្នុងថ្ងៃនេះ ក៏មានដំណឹងបែកធ្លាយមួយចំនួន ទាក់ទងទៅនឹងទូរសព្ទ 2 ម៉ូឌែលទៀត របស់ Huawei នៅក្នុង TENAA និងមានបញ្ជាក់ពីលក្ខណៈពិសេសខ្លះៗ របស់វាទៀតផង។

 

 

បើយោងទៅតាមការបង្ហាញពី TENAA បានឲ្យឃើញថា ស្មាតហ្វូនដែលកំពុងស្ថិត ក្នុងការបែកធ្លាយនេះ អាចនឹងមានចំនួន 2 ម៉ូឌែល ដោយមានឈ្មោះកូដ SPN-AL00 និង SPN-TL00 ដែលវាត្រូវបានសន្មត់ថា អាចជា Nova 5i Pro និង Mate 30 lite។ ស្មាតហ្វូនទាំងពីរនេះ អាចនឹងមានអេក្រង់ទំហំ 6.26 អ៊ីញ ប្រភេទ IPS ដែលមានកម្រិតបង្ហាញ 2340 x 1080 ភិចសែល ហើយលើសពីនេះ វាទាំងពីរបានបំពាក់ កាមេរ៉ាខាងមុខទំហំ 32 មេហ្គាភិចសែល និងខាងក្រោយមានចំនួន 4 គ្រាប់ដូចគ្នា រួមមាន កាមេរ៉ាគោលទំហំ 48 មេហ្គាភិចសែល + ទំហំ 8 មេហ្គាភិចសែល និងមានមានពីរគ្រាប់ទៀត ទំហំ 2 មេហ្គាភិចសែល ស្មើរគ្នា។

 

 

ចំពោះម៉ូឌែល SPN-TL00 ត្រូវបានបង្ហាញថា វាអាចប្រើប្រាស់បន្ទះឈីប Kirin របស់ Huawei ផ្ទាល់ ដែលមាន 8-core រត់ដោយល្បឿន 2.2GHz ព្រមទាំងភ្ជាប់មកជាមួយ រ៉េមទំហំ 6GB /8GB និងមានទំហំផ្ទុកក្នុងម៉ាស៊ីន 128GB / 256 GB ហើយក៏អាចបន្ថែមមេម៉ូរីខាងក្រៅបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចដំណើការដោយប្រព័ន្ធប្រតិបត្តិការ Android 9 ចេញពីប្រអប់ស្រាប់ និងស្រោបលើស្បែក EMUI 9 តែម្ដង។ លើសពីនេះទៅទៀត វាអាចមានទំហំថ្ម 3900mAh និងមានជម្រើស 2 ពណ៌ ដូចជា Midnight Black និង Aurora។

 

 

អញ្ចឹង ទាំងនេះជាលក្ខណៈសម្បត្តិមួយចំនួន លើស្មាតហ្វូនជំនាន់ថ្មី ដែលមានស្លាកយីហោ Huawei ខាងលើ។ បើតាមលក្ខណៈសម្បត្តិប៉ុណ្ណេះ យើងអាចនិយាយបានថា ស្មាតហ្វូនទាំងពីរនេះ គឺស្ថិតក្នុងកម្រិតប្រកួតប្រជែងមួយដែរ រីឯកាលបរិច្ឆេទរបស់វាវិញ នៅមិនទាន់មានប្រភពណាមួយ បង្ហាញឲ្យដឹងនៅឡើយទេ។ ដូច្នេះ យើងត្រូវរង់ចាំមើលបន្តិចទៀតសិន ក្រែងអាចទទួលបានដំណឹងបន្ថែមទៀត ពីម៉ូឌែលទាំងពីរ ខាងលើនេះ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ