CAMBO REPORT

Popup Advertising5 seconds

Nintendo ទើប​បញ្ចេញ Switch Lite ជា​ផ្លូវ​ការ មាន​ថាមពល​ថ្ម​ប្រសើរ​ជាង​មុន ជាមួយ​តម្លៃ​ធូរ​ថ្លៃ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីប្រមាណជា 2 ទៅ 3 សប្ដាហ៍មុន ខាងក្រុមការងារ ខេមបូរីថតយើង បានចុះផ្សាយរួចមកហើយអំពី រូបរាងលេចធ្លាយរបស់ Nintendo Switch Mini (ឈ្មោះមិនទាន់ផ្លូវការ)។ ពេលថ្មីៗនេះដែរ ក្រុមហ៊ុន Nintendo បានប្រកាសវា ចេញជាផ្លូវការហើយ ដែលមានឈ្មោះថា Nintendo Switch Lite មិនមែន Nintendo Switch Mini នោះទេ ដែលមានតម្លៃសមរម្យទៀតផង។

ពិតណាស់ Nintendo គឺជាម៉ាស៊ីនហ្គេមមួយប្រភេទ ដែលអាចយើងយកទៅតាមខ្លួន ទុកសម្រាប់លេងហ្គេម កំសាន្តអារម្មណ៍ បាននៅគ្រប់ទីកន្លែងផងដែរ។ ដោយវាទទួលបានការគាំទ្រ យ៉ាងច្រើនពីសំណាក់ ប្រិយមិត្ត អ្នកប្រើប្រាស់ ព្រមទាំងបានក្លាយ ជាម៉ាស៊ីនហ្គេម លក់បានចំនួនយ៉ាងច្រើន នៅពេលកន្លងមក។ បែបនេះហើយ ទើបបច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ បានធ្វើការបញ្ចេញ Nintendo Switch Lite ថ្មីមួយម៉ូឌែលទៀត។ Nintendo Switch Lite មានអេក្រង់ទំហំត្រឹម 5.5 អ៊ីញ មានកម្រិតបង្ហាញរូបភាព HD 720p និងមានរូបរាងតូចជាង បងបង្កើតរបស់វា ដែលអាចអោយយើង ចាប់កាន់លេងនៅក្នុងដៃ បានយ៉ាងងាយស្រួល។ 

ប៉ុន្តែយ៉ាងណាគួរអោយ សោកស្តាយគឺ វាប្រហែលជាមិនអាចភ្ជាប់ទៅទូរទស្សន៍ ឬហូតចេញប៊ូតុង សម្រាប់បញ្ជាបាន ដូចជំនាន់មុនទៀតឡើយ ពីព្រោះគ្រឿងទាំងអស់ របស់វា ដែលធ្លាប់អាចធ្វើការ ផ្លាស់ប្តូរទាំងអស់នោះ នៅជាប់ជាមួយ នឹងតួខ្លួនរបស់វាតែម្តង។ លើសពីនេះ Nintendo បានបញ្ជាក់ថា ថាមពលថ្មរបស់ Switch Lite នេះអាចប្រើប្រាស់បានយូរ ជាងជំនាន់មុនផងដែរ។

 

ទស្សនាវីដេអូ របស់ Switch Lite ខាងក្រោមនេះ :

 

 

សរុបមក បើនិយាយអំពីតម្លៃរបស់ Nintendo Switch Lite នេះគឺមានតម្លៃត្រឹម 199.99 ដុល្លារប៉ុណ្ណោះ ដែលតម្លៃនេះ ទាបជាង Nintendo Switch ធម្មតាផងដែរ ដែលវាមានតម្លៃ ដល់ទៅជាង 300 ដុល្លារឯណោះ។ ចំពោះថ្ងៃដាក់លក់ ជាផ្លូវការរបស់វាវិញ គឺត្រូវបាន Nintendo ដាក់អោយធ្វើការកុម្ម៉ង់ទិញ នៅថ្ងៃទី 20 ខែកញ្ញា ខាងមុខនេះហើយ ជាមួយជម្រើស 3 ពណ៌ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: កម្មវិធី-ហ្គេម