CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ​ប្រាស់ OnePlus 7 Pro មួយ​ចំនួន​តូច​ជួប​បញ្ហា ម៉ាស៊ីន​រលត់​ដោយ​ខ្លួន​ឯង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ យើងទទួលបាន របាយការណ៍ថ្មីមួយថា អ្នកប្រើប្រាស់ស្មាតហ្វូន OnePlus 7 Pro បានជួបប្រទះបញ្ហា ប្រើៗរលត់ដោយខ្លួនឯង ប៉ុន្ដែរងគ្រោះលើស្មាតហ្វូន មួយចំនួនតូចតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា ក្រុមការងាររបស់ OnePlus បានដឹងអំពីបញ្ហានេះហើយ និងមានគម្រោងជួសជុល ក្នុងពេលឆាប់ៗ ខាងមុខនេះ។

បើតាមរបាយការណ៍ទទួលបាន គឺបង្ហាញឲ្យឃើញថា បញ្ហាថ្មីលើកនេះ មិនមានលក្ខណៈធំទូលាយ ខ្លាំងណាស់ណានោះទេ ដោយស្មាតហ្វូនជួបបញ្ហា មានចំនួនតិចជាង បើប្រៀបធៀបទៅនឹង កាលពីពេលមុនៗមក ប៉ុន្ដែយើងអាចទទួលស្គាល់ថា វាជាបញ្ហាដ៏ពិបាក ក្នុងការដោះស្រាយផងដែរ។ សម្រាប់ស្មាតហ្វូនប៉ះពាល់ ដោយបញ្ហាថ្មីមួយនេះ គឺធ្វើឲ្យប្រើប្រាស់លែងបាន ដោយសារតែប្រើសុខៗ រលត់ដោយខ្លួនឯង បើទោះបីជា មិនបាន ដំណើរការកម្មវិធី ឬលេងហ្គេមក្រាហ្វិកធំៗ យ៉ាងណាក៏ដោយ។ ស្របនឹងពេលនេះដែរ អ្នក Developer ដ៏ជំនាញម្នាក់ បានបង្ហោះអត្ថបទថា បញ្ហាដ៏ធំលើកនេះ គឺបណ្ដាលមកពីប្រព័ន្ធ Kernel ប្រើប្រាស់នៅក្នុង OnePlus 7 Pro ដែលខូចមិនអាចដំណើរការ ដូច្នេះតម្រូវឲ្យស្មាតហ្វូន រលត់ដោយខ្លួនតែម្ដង។

សរុបមក ក្រុមការងារ OnePlus បានយល់ដឹងអំពី បញ្ហារលត់នេះហើយ នឹងបានប្រកាសប្រាប់ថា ខ្លួនកំពុងធ្វើការជួសជុល ហើយបញ្ចេញតាម កំណែអាប់ដេត ក្នុងពេលឆាប់ៗនេះ។ ចំពោះស្មាតហ្វូនដែល បានប្រទះជួបបញ្ហានេះ គឺបានត្រឹមតែរង់ចាំ កំណែអាប់ដេតប៉ុណ្ណោះ និងហាក់បីដូចជា គ្មានដំណោះស្រាយ អ្វីផ្សេងទៀតពីនេះនោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: ទូរស័ព្ទ