CAMBO REPORT

Popup Advertising5 seconds

Apple អាច​នឹង​ប្រើ​អេក្រង់ OLED របស់​ក្រុមហ៊ុន BOE ដោយសារ​បញ្ហា​រវាង​ជប៉ុន​និង​កូរ៉េ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃនេះអេក្រង់ OLED ពិតជាមានកាពេញនិយមមែនទែន ក្នុងការយកទៅបំពាក់នៅលើស្មាតហ្វូនកំពូលនានា ដោយសារការបង្ហាញរូបភាព របស់វាមានលក្ខណៈច្បាស់ ត្រជាក់ភ្នែក ព្រមទាំងជួយសន្សំសំចៃថ្ម ថែមទៀតផង។ ដោយឃើញពីការគាំទ្រច្រើននេះហើយ ទើបធ្វើឲ្យ Apple មានគម្រោងក្នុងការបំពាក់អេក្រង់ប្រភេទនេះ នៅលើ iPhone ជំនាន់ក្រោយៗរបស់ខ្លួនទៀត ហើយក៏បាន បានសហការជាមួយ Samsung ដែរ ក្នុងការទិញយកអេក្រង់ ប្រភេទនេះ។

ជាក់ស្ដែងនាពេលថ្មីៗនេះ ជប៉ុនបានធ្វើការរឹតបន្តឹង ទៅលើការនាំចេញ វត្ថុធាតុដើមទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលរូបធាតុទាំងនោះ សុទ្ធតែមានសារៈសំខាន់បំផុត ក្នុងការយកទៅបង្កើត ជាអេក្រង់ OLED។ អាស្រ័យហេតុនេះ ទើបធ្វើឲ្យ Apple មានការព្រួយបារម្ភ ព្រោះថា Samsung អាចមិនមានលទ្ធភាព គ្រប់គ្រាន់ក្នុងការផ្ដល់ ឲ្យនោះទេ ដូច្នេះអ្វីដែលក្រុមហ៊ុនផ្លែប៉ោម អាចធ្វើបានគឺ ត្រូវស្វែងរកដៃគូ អេក្រង់បន្ថែមទៀត ដើម្បីឲ្យការផលិត គ្រប់គ្រាន់ទៅតាមតម្រូវការ របស់ខ្លួន។ 

អញ្ចឹងហើយពេលនេះ Apple អាចនឹងសហការជាមួយក្រុមហ៊ុន BOE ដែលក្រុមហ៊ុនមួយនេះធ្លាប់បានផលិត អេក្រង់ប្រភេទ LCD សម្រាប់បំពាក់នៅលើ iPad និង MacBook រួចហើយដែរ។ លើសពីនេះទៅទៀត BOE គឺជាដៃគូសំខាន់មួយ ក្នុងការផលិតអេក្រង់ OLED នៅលើ Huawei Mate 20 Pro ក៏ដូចជាអេក្រង់បត់ នៅលើ Huawei Mate x ផងដែរ។

ដូច្នេះបើការរឹតបណ្តឹងក្នុងការនាំចេញរបស់ជប៉ុន ទៅលើកូរ៉េខាងត្បូងនៅតែបន្តទៀត នោះមានន័យថា Apple អាចទទួលបានអេក្រង់ OLED មិនគ្រប់គ្រាន់ តាមតម្រូវការនោះទេ បើពឹងលើ Samsung តែម្នាក់ ហេតុនេះគឺត្រូវមានជំនួយ ពីក្រុមហ៊ុនផ្សេងទៀត ទើបសមស្រប។ ជាក់ស្ដែង BOE ជាជម្រើសមួយទៀត សម្រាប់ Apple ប្រសិនបើគេចង់ប្រើប្រាស់អេក្រង់ OLED នៅលើគ្រប់ iPhone ជំនាន់ថ្មីទាំងអស់ របស់ខ្លួន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: ទូរស័ព្ទ