CAMBO REPORT

Popup Advertising5 seconds

Nokia ទើប​បញ្ចេញ Router ស៊េរី​ថ្មី មាន​​តម្លៃ​សមរម្យ និង​អាច​កំណត់​មុខងារ​តាម​ស្មាតហ្វូន​បាន​យ៉ាង​រហ័ស

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើង បានដឹងហើយថា សព្វថ្ងៃនេះ អ៊ីនធឺណេត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការរស់នៅ ប្រចាំថ្ងៃរបស់មនុស្សគ្រប់គ្នា នាពេលបច្ចុប្បន្ន ជាពិសេស ចំពោះអ្នកធ្វើការ អ្នកជំនួញ សិស្សនិស្សិត និងមនុស្សទូទៅ ដែលប្រើប្រាស់ ឧបករណ៍វៃឆ្លាត ដូចជា ស្មាតហ្វូន ឬឧបករណ៍ផ្សេងៗទៀត ដើម្បីចង់ស្វែងរកអ្វីមួយ ឬការភ្ជាប់ទំនាក់ទនងគ្នា ទៅវិញទៅមក ជាដើម។ ជាហេតុធ្វើអោយមាន ក្រុមហ៊ុន ស្មាតហ្វូនជាច្រើន ដូចជា Xiaomi និង Razer បានងាកមកផលិត ឧបករណ៍ Wi-Fi Router ផ្ទាល់ខ្លួនផងដែរ។

កាលពីឆ្នាំមុន Nokia បានបញ្ចេញ ឧបករណ៍ Router Beacon 3 របស់ខ្លួនរួចមកហើយ។ ហើយជាក់ស្ដែងក្នុងថ្ងៃនេះ ក្រុមហ៊ុនដ៏ចំណាស់មួយនេះ បានប្រកាសចេញ ឧបករណ៍ Router ស៊េរីថ្មី មួយម៉ូឌែលទៀត ដែលមានឈ្មោះ ផ្លូវការថា Beacon 1។ ឧបករណ៍ ចែករំលែកអ៊ីនធឺណេត មួយនេះ អាច Supports កម្រិតស្តង់ដា 802.11ac Wi-Fi ជំនាន់ទី 5 (Wi-Fi 5) ដូចទៅនឹង Beacon 3 ដែលជាសិស្សច្បង របស់វាដែរ ប៉ុន្តែវាមានកម្រិតល្បឿនត្រឹម AC1200 ប៉ុណ្ណោះ ដែលទាបជាងមុន បើប្រៀបធៀបទៅនឹង AC3000 របស់ Beacon 3។ លើសពីនេះ វាក៏មានមុខងារថ្មី Intelligent Channel Selection ដែលមុខងារនេះ អាចចាប់យក Channel ណាដែលមានសេវាខ្លាំងជាងគេ ហើយអាចចំណាំ Devices របស់អ្នក ដែលបានធ្លាប់ភ្ជាប់ពីមុន និងបង្កើនប្រសិទ្ធភាព ល្បឿនសេវា អោយនៅថេរ ពេលអ្នកទស្សនាវីដេអូ 4K ដោយមិនចាំបាច់ព្រួយបារម្មណ៍ ថាមានអ្នកផ្សេង ដែលបានភ្ជាប់ដែរនោះ ទាញ Speed Internet អោយធ្លាក់ចុះ នៅពេលអ្នកកំពុង ចាក់វីដេអូឡើយ។

អញ្ចឹងលក្ខណៈប៉ុណ្ណោះ ខ្ញុំគិតថាវាល្មមគ្រប់គ្រាន់ហើយ ដែលអាចអនុញ្ញាតអោយប្រិយមិត្ត ទស្សនាវីដេអូកម្រិត 4K នៅលើ YouTube និង Netflix បានផងដែរ។ ពិសេសជាងនេះ ទៅទៀតនោះ Beacon 1 មានតម្លៃត្រឹមតែ 129 ដុល្លារប៉ុណ្ណោះ (ក្រៅស្រុក) ហើយវាក៏មាន កម្មវិធីដើម្បីភ្ជាប់ជាមួយស្មាតហ្វូន ដែលអាចអោយយើង កំណត់មុខងារផ្សេងៗ បានយ៉ាងរហ័ស ថែមទៀតផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ