CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​លក្ខណៈ​សម្បត្តិ​ខ្លះៗ​ដែល​អ្នក​គួរ​ដឹង​ពី​ Galaxy​ A50s​ ថ្មី​របស់​ Samsung​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Galaxy A50 ជាស្មាតហ្វូនលំដាប់បង្គួរមួយ របស់ក្រុមហ៊ុន Samsung ដែលវាត្រូវបានប្រកាសចេញ កាលពីខែកុម្ភៈ កន្លងទៅ នៅក្នុងឆ្នាំនេះ ជាមួយការបំពាក់អេក្រង់លាត មានឆកតូច ជាកាមេរ៉ាមុខ និងមានកាណុងកាមេរ៉ាក្រោយ ចំនួន 3 គ្រាប់។ ទៅលើកម្លាំងម៉ាស៊ីន វាប្រើបន្ទះឈីប Exynos 9610, មាន CPU 8 គ្រាប់, មានរ៉េមទំហំ 4GB / 6GB, ថាមពលថ្ម 4000mAh និងដំណើការដោយ Android Pie ចេញពីប្រអប់។

 

 

សម្រាប់នៅក្នុងពេលនេះដែរ យើងទើបទទួលបាន របាយការណ៍ថ្មីមួយ ដោយដាក់បង្ហាញអោយដឹង អំពីពិន្ទុធ្វើតេស្ដលើ Benchmark របស់ស្មាតហ្វូនខ្សែស្រឡាយ Galaxy A50 ដែលនឹងចេញជាផ្លូវការ នៅពេលខាងមុខនេះ។ វាមានលេខសម្គាល់ ស្មាតហ្វូន SM-A507FN និងបានសន្មត់ថា វាជាម៉ូឌែល Galaxy A50s ថ្មី របស់ក្រុមហ៊ុន Samsung ដែលធ្លាប់លេចលឺ កន្លងមក។ ចំពោះផ្នែកម៉ាស៊ីនខាងក្នុង យើងប្រទះឃើញមាន ដំណើរការនៅលើបន្ទះឈីប Exynos 9610 អមមកជាមួយរ៉េមទំហំ 4GB ប៉ុណ្ណោះ មិនមានទំហំ 6GB ទេ, មាន CPU 8 គ្រាប់ និងដំណើការដោយ Android Pie។ លើសពីនេះ បើយោងទៅតាម ការធ្វើតេស្ដ Benchmark គឺបានបង្ហាញអោយឃើញថា Galaxy A50s ទទួលបានពិន្ទុ Single-Core ចំនួន 1685 ពិន្ទុ ហើយចំណែកពិន្ទុ Multi-Core មានចំនួន 5446។ វាជាពិន្ទុមួយ អាចទទួលយកបាន ព្រោះវាស្ថិតក្នុងកម្រិតទាបជាងបងបង្កើតរបស់វា Galaxy A50 ហើយពិន្ទុ Benchmark នេះ ក៏អាចនឹងមានការកើនឡើង ថែមទៀត នៅពេលដែលស្មាតហ្វូន ម៉ូឌែលថ្មីមួយនេះ ចេញលក់ជាផ្លូវការ នៅពេលខាងមុខ។

 

 

យ៉ាងណាក៏ដោយ នេះគ្រាន់តែជារបាយការណ៍បង្ហាញមួយប៉ុណ្ណោះ ដោយយើងមិនទាន់ហ៊ានសនិដ្ឋានទេ ចំនុចទាំងអស់នេះ នឹងក្លាយជាការពិតទាំងស្រុង ប៉ុន្តែយើងអាចចំណាំទុកសិនបាន។ ចំពោះតម្លៃ ហើយនិងថ្ងែដាក់ប្រកាសជាផ្លូវការ អោយប្រាកដនោះ គឺហាក់បីដូចជានៅមិនទាន់ មានការផ្សព្វផ្សាយ ចេញនៅឡើយនោះទេ តែយើងនឹងអាប់ដេតបន្ត បើមានអ្វីថ្មីបន្ថែម។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ