CAMBO REPORT

Popup Advertising5 seconds

iPad​ Air​ ជំនាន់​ថ្មី​ត្រៀម​ចាប់​ផ្តើម​ផលិត​ហើយ ជាមួយ​ទំហំ​អេក្រង់​ 10.2 អ៊ីញ​ និង​មាន​ 3D​ Touch​ ​ទៀត​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តភាគច្រើន បានដឹងរួចហើយថា កាលពីចុងខែមីនា កន្លងទៅនេះ Apple បានធ្វើការបញ្ចេញនូវ ថេតប្លេតជំនាន់ថ្មីចំនួន 2 ស៊េរី រួមមាន iPad Air (2019) និង iPad Mini (2019)។ យ៉ាងណា សម្រាប់ iPad Air ចុងក្រោយគេនេះ ជាការផ្លាស់ប្តូរថ្មីមួយពី Apple ក៏ព្រោះតែផ្ទៃអេក្រង់របស់វា មានទំហំធំជាងមុនគឺ 10.5 អ៊ីញ និងជាប្រភេទ Retina Display។ វាមានភ្ជាប់ជាមួយបច្ចេកវិទ្យា True Tone ជាមួយកម្រិតពណ៌ DCI-P3 wide និងមានប្រើប្រាស់បន្ទះឈីបខ្លាំង A12 Bionic ជាមួយ Neural Engine អមដោយខួរក្បាលជំនួយ M12 មួយទៀត។

 

 

ដោយឡែក នៅក្នុងពេលថ្មីៗនេះ យើងទទួលបានរបាយការណ៍ថ្មីមួយ ចេញមកពីប្រភពអ្នកផ្គត់ផ្គង់ខ្សែចង្វាក់ផលិតកម្ម បានអោយបង្ហើបអោយដឹងថា Apple កំពុងរៀបចំ នូវការផលិត iPad Air ជំនាន់ថ្មី ដែលមានតំលៃសមរម្យ ជាមួយនឹងការរចនាថ្មី និងមានទំហំអេក្រង់ 10.2 អ៊ីញ។ មួយវិញទៀត ចំពោះ iPad ថ្មីនេះ ត្រូវបានគេរាយការណ៍មកថា នឹងផលិតក្នុងចំនួនច្រើន ចាប់ពីចុងខែនេះ ហើយអាចនឹងត្រូវបានដាក់បង្ហាញ នៅចុងឆ្នាំនេះ ផងដែរ។ អ្វីដែលកាន់តែ គួរអោយចាប់អារម្មណ៍បន្ថែមនោះ គឺមានរបាយការណ៍ផ្សេងមួយទៀត ពីប្រភព DigiTimes បានបញ្ជាក់ថា iPad Air ជំនាន់ថ្មី ដែលមានអេក្រង់ទំហំ 10.2 អ៊ីញនេះ អាចនឹងទទួលបានការបំពាក់មុខងារ 3D Touch ដូចទៅនឹង iPhone ដែរ។ ចំនុចនេះ គេបានរំពឹងថា វាអាចនឹងទទួលបាន ការពេញចិត្តច្រើន ពីសំណាក់អតិថិជន និងជាការសំណូមពរចង់បាន ជាយូរមកហើយដែរ។

 

 

សរុបមកវិញ នេះគឺជាដំណឹងមួយ ដែលបង្ហាញពីការបន្ថែមថ្មី ដោយផ្លាស់ប្តូរ iPad Air ពីទំហំ 10.5 អ៊ីញ មកនៅត្រឹម 10.2 អ៊ីញ ដែលស្ថិតក្នុងតម្លៃ ធូរថ្លៃជាងមុន និងមានបំពាក់មុខងារ 3D Touch ដូចទៅនឹង iPhone។ យ៉ាងណា បើទោះជាវាស្ថិតនៅក្នុងប្រភព ក្រៅផ្លូវការ តែយើងក៏អាចកត់ចំណាំទុកខ្លះៗ សិនបាន និងរង់ចាំតាមដានបន្តទៀត ថាគ្រប់យ៉ាងនឹងក្លាយ ជាការពិត ឬទេ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: iPhone Hacks Tag: ថេប្លេត