CAMBO REPORT

Popup Advertising5 seconds

ត្រៀមតែលុយទៅ Air Pods 3 ថ្មីអាចនឹងចេញនៅចុងឆ្នាំនេះ ជាមួយមុខងារល្អៗ និង ការពារការជ្រាបទឹកបានថែមទៀត

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាសស្តាប់ឥតខ្សែជំនាន់ថ្មីរបស់ Apple ត្រៀមបង្ហាញខ្លួនហើយ​ជាមួយសមត្ថភាព កាន់តែប្រសើរពិសេស អាចនឹងមានសមត្ថភាពក្នុងការ ការពារការជ្រាបទឹក បានថែមទៀត។ ដូចយើងបានដឹងហើយថា Apple Air Pods 2 បានបង្ហាញខ្លួនមួយរយៈហើយ ខណៈវាជាការអាប់ដេត មួយជំហ៊ានទៅមុខទៀតពីជំនាន់ទីមួយ ។ សម្រាប់ជំនាន់ទីពីរនេះវា កាន់តែស៊ីថាមពលតិច ជាមួយឈីបថ្មីពិសេស​កាន់​តែ ងាយ​ស្រួល​ភ្ជាប់ និង មានមុខងារ ជំនួយ​សម្លេង​ភ្ជាប់មកស្រាប់ថែមទៀត។ ចុះទម្រាំ Apple Air Pods 3 ដែលត្រៀមនឹងចេញនេះវិញនោះ តើវាល្អ និង មានបន្ថែមមកជាមួយ មុខងារពិសេសអ្វីដែរទៅ?

 

 

Air Pods 3 គឺជាកំណែអាបដេតថ្មីបន្ថែម ដែលវាកាន់តែពិសេស មានសមត្ថភាពល្អជាងមុន នឹងអាចកំដរម្ចាស់វាបានកាន់តែយូរ និង គ្រប់កាលៈទេសៈតាមការអះអាង ពីប្រភពក្រៅស្រុក។ លើសពីនេះទៀតប្រភពដដែលបាន បង្ហើបថាសម្រាប់ Air Pods ស៊េរីថ្មីនេះវាមានសមត្ថភាព ការពារការជ្រាប់ទឹកសម្រាប់ម៉ូឌែលពិសេស ដែលអាចជា Air Pods 3 Pro ផងក៏ថាបាន។ សម្រាប់​រូប​រាង និង​មុខងារ​ជំនួយ​បន្ថែម​ផ្សេងទៀត នៅមិនទាន់មាន ការបង្ហើបច្បាស់លាស់ នៅឡើយតែប្រាកដណាស់ វានឹងកាន់តែងាយប្រើពិសេសកម្រិតសម្លេង កាន់តែពិរោះនិង កម្លាំងថ្មក៏កាន់តែល្អផងដែរ ។ គួរបញ្ជាក់ថាសម្រាប់ចុងឆ្នាំនេះ Apple ពិតជារវល់មែនទែន ព្រោះ​ពួកគេ​ត្រូវ​ដាក់​បង្ហាញ iPhone ជំនាន់ថ្មីដើរដោយ iOS ជំនាន់ថ្មី និងបន្ថែមដោយផលិតផល និងស៊េវាកម្មរបស់ខ្លួនថ្មីៗ ក្នុងពេលនោះដែរ។ ដូច្នេះសម្រាប់ការបង្ហាញខ្លួន របស់កាសឥតខ្សែជំនាន់ថ្មីនេះ អាចនឹងនៅក្រោយព្រឹត្តិការណ៍ ដាក់បង្ហាញ iPhone ជំនាន់ថ្មី ឫ​ក្នុង​ថ្ងៃ​តែ​មួយ​ក៏មិនទាន់ អាចប្រាកដបានដែរ មានតែរងចាំការបង្ហើបបន្ថែមនៅ ពេលក្រោយទៀត។

 

 

សរុបមក Air Pods 3 នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ គ្រាន់តែមិនទាន់បា្រកដ ពីថ្ងៃជាក់លាក់។ ចំពោះតម្លៃវិញ តាមស្មានច្បាស់ជា មិនថោកទេអាចនឹងថ្លៃជាង ស៊េរីជំនាន់ទីពីរទៅទៀត ពិសេសម៉ូឌែលពិសេស ដែលមិនជា្របទឹកនោះ។ អញ្ចឹងសម្រាប់ប្រិយមិត្ត អ្នកប្រើ Apple Air Pods យល់យ៉ាងណាជាមួយនឹងកាសឥតខ្សែជំនាន់ថ្មី នេះនិង ចង់បានមុខងារអីបន្ថែមនោះ អាចប្រាប់បាននៅក្រោមអត្ថបទនេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Panhabot ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: 9to5 Mac Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ