CAMBO REPORT

Popup Advertising5 seconds

ការ​ស្រាវ​ជ្រាវ​ថ្មី​បង្ហាញ​ថា កម្មវិធី​ជា​ច្រើន​ក្នុង Android នៅ​តែ​អាច​លួច​ទិន្នន័យ​ពី​អ្នក​ប្រើ​ដោយ​មិន​ដឹង​ខ្លួន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អ្នកប្រើប្រាស់មួយចំនួន ប្រាកដជាយល់និងដឹងហើយថា នាពេលសព្វថ្ងៃនេះ កម្មវិធីនៅលើស្មាតហ្វូន Android នឹងមិនមានសិទ្ធិតាមដាន ឬលួចទិន្នន័យ ដូចកាលពីពេលមុនៗ តទៅទៀតនោះទេ ហើយព្រមទាំងមាន សុវត្ថិភាពខ្ពស់ជាងមុន ថែមទៀតផង។ ទោះបីជាយ៉ាងណា ការសិក្សាស្រាវជ្រាវ កាលពីពេលថ្មីៗនេះ បានស្វែងរកឃើញថា រាប់ពាន់កម្មវិធីនៅតែអាច រកវិធីដើម្បីក្លែងបន្លំ ប្រព័ន្ធប្រតិបត្តិការ Android បានដដែល ដូចជាការទាញយកអត្តសញ្ញាណ និងទីតាំងរបស់អ្នក កំពុងស្ថិតនៅផងដែរ។

ក្រុមអ្នកស្រាវជ្រាវ បាននិយាយប្រាប់ថា ដោយសារតែកម្មវិធី Android ទាំងអស់នោះ ត្រូវបានបង្កើតឡើង ដោយប្រើកម្មវិធីអភិវឌ្ឍន៍ SDK ដូចគ្នា ហេតុដូច្នេះហើយ សូម្បីតែអ្នកបានចុចថា “Deny” ឬ “No” ចំពោះកម្មវិធីកម្មវិធីណាមួយ នៅពេលសុំការអនុញ្ញាត ដើម្បីប្រើទិន្នន័យរបស់អ្នក ក៏វាអាចរកវិធីផ្សេង ដោយចូលទៅកាន់ កម្មវិធីផ្សេងមួយទៀត ដែលអ្នកបានអនុញ្ញាត “Allow” ឲ្យចូលប្រើទិន្នន័យ ដើម្បីលួចយកតែម្ដង។ កម្មវិធីទាំងអស់នោះ ប្រទះឃើញថាបានប្រើ SDKs ដែលបង្កើតឡើងដោយ ក្រុមហ៊ុនយក្ស Baidu នៅប្រទេសចិន និងក្រុមហ៊ុនវិភាគមួយ ឈ្មោះថា Salmonads ហើយអាចបញ្ជូនទិន្នន័យ របស់អ្នកប្រើប្រាស់ តាមរយៈកម្មវិធីមួយ ទៅកាន់កម្មវិធីផ្សេងទៀត និងទៅម៉ាស៊ីនមេរបស់ពួកគេ ដោយផ្ទុកទិន្នន័យទាំងនោះ នៅក្នុងស្មាតហ្វូន ជាមុនសិន។ 

 

ចំណែកឯផ្នែកតាមដាន លក្ខណៈផ្សេងមួយទៀត គឺជាការផ្ញើអាសយដ្ឋាន MAC Addresses ដែលមានក្នុងឈីប Network ឬក៏តាមរយៈរ៉ោតទ័រ និងព្រមទាំងប្រព័ន្ធ Wireless Access Point ដោយអាចអនុញ្ញាតឲ្យ ដឹងអំពីទីតាំងរបស់អ្នក យ៉ាងច្បាស់លាស់តែម្ដង។ ក្រុមអ្នកស្រាវជ្រាវ បានយោបល់ថា Google គួរតែធ្វើអ្វី បន្ថែមទៀត ដោយដូចជាការបញ្ចេញ កំណែអាប់ដេត ទៅលើផ្នែកសុវត្ថិភាព (Security Updates) ឲ្យបានច្រើនជាង ពេលបច្ចុប្បន្ននេះ ពីព្រោះ មិនត្រូវត្រឹមតែ ស្មាតហ្វូនស៊េរីថ្មីៗ ឬត្រកូលកម្រិតកំពូលនោះទេ ដែលទទួលបានការការពារ តែត្រូវយកចិត្តទុកដាក់ អោយបានខ្ពស់ ទៅលើស្មាតហ្វូន ជំនាន់ពីមុនៗមកផងដែរ។

 

***ដើម្បីស្វែងយល់បន្ថែម អំពីការស្រាវជ្រាវនេះ សូមចុចទីនេះ

ទន្ទឹមនឹងនេះដែរ Google បានឆ្លើយតបវិញថា ប្រព័ន្ធប្រតិបត្តិការ Android Q នឹងមានមុខងារលាក់បាំង ពត៌មានរបស់អ្នកប្រើប្រាស់ សម្រាប់កម្មវិធីនានា ដែលមានផ្ទុករូបភាព និងតម្រូវឲ្យសុំការអនុញ្ញាតពី Play Store ថាតើកម្មវិធីទាំងអស់នោះ មានសិទ្ធិបើកទិន្នន័យ របស់អ្នកប្រើដែរ ឬក៏អត់ទេ។ ដូចនិយាយអញ្ចឹង វាមិនអាចទៅរួចនោះទេ ដែលគ្រប់ស្មាតហ្វូន Android អាចឡើងទៅកាន់ Android Q នេះឡើយ អញ្ចឹងការយកចិត្តទុកដាក់ ទៅលើប្រព័ន្ធសុវត្ថិភាព នៅលើស្មាតហ្វូន Android ចាស់ៗស៊េរី ជារឿងដែល Google ត្រូវតែយកចិត្តទុកដាក់ដូចគ្នា។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម