CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​ថ្មី​បង្ហាញ​ថា S Pen បាន​ធ្វើ​ឲ្យ​ត្រកូល Note សម្រេច​ចិត្ត​កាត់​បន្ថយ​ទំហំ​ថ្ម និង​បន្ថែម​គែម​អេក្រង់​ទៀត!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ស្មាតហ្វូនត្រកូល Note របស់ Samsung គឺទទួលបានចំនុចលេចធ្លោ ដែលមិនមានក្រុមហ៊ុន ស្មាតហ្វូនដទៃទៀត ធ្វើតម្រាប់តាមនោះឡើយ ហើយចំនុចពិសេសនោះជាប៊ិច S Pen ដែលតែងតែ នៅជិតអ្នកប្រើ និងអាចរក្សាទុកយ៉ាងល្អ នៅខាងក្នុង តួខ្លួនស្មាតហ្វូន។ ទោះបីជាយ៉ាងណា របាយការណ៍ថ្មីមួយ បានលើកឡើងថា ក្រុមអ្នកវិស្វករស្មាតហ្វូន Samsung បានបង្ហើបប្រាប់ថា ដោយសារតែប៊ិច S Pen នេះហើយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ ការឌីហ្សាញ និងតម្រូវឲ្យកាន់បន្ថែម លក្ខណៈសម្បតិ្តមួយចំនួន ថែមទៀតផង។

បើយោងតាមលោក Ice Universe ដែលជាអ្នកជំនាញ ផ្នែកខាងលេចធ្លាយ បានចែករំលែកពត៌មាន ដ៏ថ្មីមួយនៅក្នុង កម្មវិធីបណ្ដាញសង្គម Twitter របស់គាត់ថា វិស្វករប្រចាំក្រុមហ៊ុន Samsung គឺត្រូវបានបង្ខំចិត្ត កាត់បន្ថយទំហំថ្មចំនួន 800mAh ដើម្បីធានាថាប៊ិច S Pen អាចរក្សាទុកនៅក្នុង ស្មាតហ្វូនត្រកូល Galaxy Note បានល្អផងដែរ។ ពិតប្រាកដណាស់ រូបភាពស្កេនផ្នែកខាងក្នុង នៃស្មាតហ្វូនម៉ូឌែល Galaxy Note 9 គឺបានបង្ហាញឲ្យឃើញថាប៊ិច S Pen ទំហំតូចតែប៉ុណ្ណោះ ក៏ប៉ុន្ដែត្រូវការកន្លែងច្រើន ជាងការរំពឹងទុកទៅទៀត។ លើសពីនេះទៅទៀត យើងក៏ទទួលបាន ពត៌មានថាប៊ិច S Pen បានរារាំង មិនឲ្យបំពាក់ សេនស័រកាមេរ៉ា ដែលមានលក្ខណៈ ច្នៃប្រឌិត និងបានបន្ថែមគែមអេក្រង់ របស់ស្មាតហ្វូនទៀតផង។ 

 

ទោះបីជាយ៉ាងណា ប្រិយមិត្តអ្នកអាន គួរតែយល់ដឹងថា របាយការណ៍ថ្មីនេះ គឺមិនមែនជាការទទួលស្គាល់ ជាផ្លូវការចេញពី Samsung ដោយផ្ទាល់នោះទេ ប៉ុន្ដែគ្រាន់តែជាពត៌មាន ដែលចែករំលែកចេញពី ប្រភពលេចធ្លាយ តែប៉ុណ្ណោះ។ ក្រៅពីនេះទៅទៀត លក្ខណៈពិសេសនៃប៊ិច S Pen គឺមានប្រយោជន៍ច្រើន សម្រាប់ប្រើប្រាស់ ប្រចាំថ្ងៃ ហើយថែមទាំងគ្មាន ក្រុមហ៊ុនស្មាតហ្វូនដទៃទៀត ដាក់លក់លើទីផ្សារនោះទេ និងធ្វើឲ្យស្មាតហ្វូនត្រកូល Note គ្មានគូប្រជែងឡើយ។

សរុបមក តើប្រិយមិត្តអ្នកអានគិតថាប៊ិច S Pen អាចផ្ដល់ជូននូវ អត្ថប្រយោជន៍ច្រើនដែរឬទេ? ហើយតើលោកអ្នក អាចសម្រេចចិត្តដកប៊ិច S Pen ដើម្បីទទួលបាន លក្ខណៈសម្បតិ្ត កាន់តែល្អជាងបច្ចុប្បន្ននេះ ឬក៏រក្សាទុកដដែល? សូមបង្ហាញជាមតិយោបល់ តាមរយៈផ្ទាំង Comment ខាងក្រោមនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: WCCF Tech Tag: ទូរស័ព្ទ