CAMBO REPORT

Popup Advertising5 seconds

បែក​ធ្លាយ​លក្ខណៈ​សម្បត្តិ​ដំបូង​មួយ​ចំនួន​របស់ Xiaomi Mi MIX 4 អាច​ប្រើ​ឈីប​កំពូល ជាមួយ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលបច្ចុប្បន្ននេះ ទីផ្សារលក់ទូរសព្ទពិតជាមានលក្ខណៈសម្បូរបែបមែនទែនដោយសារក្រុមហ៊ុនផលិតទូរសព្ទ មានច្រើន ដូច្នេះហើយទើបយើងឃើញ មានក្រុមហ៊ុនស្មាតហ្វូនមួយចំនួន បានបញ្ចេញទូរសព្ទ ជំនាន់ថ្មីមក ទាំងដែលជំនាន់ចាស់ ចេញមិនទាន់បានមួយឆ្នាំផង ជាពិសេសគឺក្រុមហ៊ុន ដែលមានប្រភពក្នុង ប្រទេសចិនតែម្ដង។

នៅក្នុងពេលនេះដែរ ទូរសព្ទជំនាន់ថ្មីត្រកូលចាស់របស់ Xiaomi ត្រូវបានបែកធ្លាយខ្លះៗ ពីលក្ខណៈសម្បត្តិរបស់វាហើយ ដែលមានឈ្មោះថា Mi MIX 4។ ត្រកូល Mi MIX ជាត្រកូលមួយដែល Xiaomi បានបំពាក់បច្ចេកវិទ្យា 5G ដំបូងគេ ក្នុងចំណោមស្មាតហ្វូនរបស់ខ្លួន ទាំងអស់។ ហើយចំពោះ Mi MIX ជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា វាអាចនឹងប្រើប្រាស់បន្ទៈឈីបខ្លាំងចុងក្រោយ Snapdragon 855 របស់ Qualcomm ដែលអាចមានរ៉េមទំហំ 6GB ប៉ុណ្ណោះ។ វាពិតជាចម្លែកដែរ ដែលថាស្មាតហ្វូនកំពូលត្រកូល Mi មានរ៉េមត្រឹម 6GB ព្រោះថា Mi MIX 3 បច្ចុប្បន្ននេះមានរ៉េម រហូតដល់ 12GB ទៅហើយ។

លើសពីនេះទៅទៀត វាអាចនឹងត្រូវរចនាឡើង ដោយមានអេក្រង់លាតពេញតែម្ដង មានន័យវាគ្មានឆកនោះទេ ហើយក៏មិនទាន់ប្រាកដថា Mi MIX 4 បំពាក់កាមេរ៉ាខាងមុខ ដោយវិធីណាដែរ ប៉ុន្តែកាលពីពេលថ្មីៗនេះ Xiaomi បានប្រកាសពីបច្ចេកវិទ្យា បង្កប់កាមេរ៉ាក្រោមអេក្រង់របស់ខ្លួន អញ្ចឹងវាអាចនឹងមានកាមេរ៉ា បែបនេះក៏ថាបាន។ មិនត្រឹមតែប៉ុណ្ណោះ វាអាចមានកម្រិតបង្ហាញរូបភាព 1440 x 3120 ភិចសែល ព្រមទាំងមាន ដង់ស៊ីតេអេក្រង់ 537ppi ។

Mi MIX 4 អាចនឹងមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដែលមានទំហំ 48 មេហ្កាភិចសែល និងមួយគ្រាប់ទៀតទំហំ 16 មេហ្កាភិចសែល រីឯខាងមុខវិញ វាមានមួយគ្រាប់ទំហំ 32 មេហ្កាភិចសែល។ កាន់តែពិសេសជាងនេះទៀត វាអាចនឹងមាន ថាមពលថ្មធំទំហំ 4500mAh ដែលអាចគាំទ្រកម្លាំង សាកថ្មលឿន សាកថ្មឥតខ្សែ ក៏ដូចជាប្រើប្រាស់ USB Type-C ផងដែរ។ ហើយចំពោះតម្លៃរបស់វាវិញ ត្រូវបានគេសន្មត់ថា អាចដល់ទៅខ្ទង់ 847$ ឯណោះ។

និយាយរួមទៅ ទាំងនេះគឺជាលក្ខណៈសម្បត្តិមួយចំនួនរបស់ Xiaomi Mi MIX 4 តាមរយៈការបែកធ្លាយដំបូង ហើយបើសិនវាជាការពិតមែន ខ្ញុំគិតថា វានៅមិនទាន់អាច ឲ្យមនុស្សជាច្រើនចំណាយលុយ លើវាបាននោះទេ ប៉ុន្ដែយើងក៏មិនទាន់ហ៊ានថា មួយរយភាគរយដែរ ដូច្នេះគឺត្រូវរង់ចាំមើល ពត៌មាននៅពេលខាងមុខ ទៀតសិន ចាំវាយតម្លៃពេលក្រោយ ក៏មិនទាន់យឺតពេលដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ