CAMBO REPORT

Popup Advertising5 seconds

របាយ​ការណ៍​មួយ​ថ្មី​បង្ហាញ​ថា Pixel 4 XL អាច​បំពាក់​កាមេរ៉ា 5 គ្រាប់ និង​មិន​មាន​ម៉ូត​ឆក​រឺ​ទម្លុះ​អេក្រង់​ឡើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កន្លងទៅបានប្រហែលជាជិត មួយខែមកហើយ ដែលមានប្រភពបែកធ្លាយ ជាច្រើនបានបង្ហាញអំពី រូបរាងខាងក្រោយ និងលក្ខណៈសម្បត្តិមួយចំនួនទៀត របស់កំពូលស្មាតហ្វូន Pixel 4 ហើយសម្បីតែក្រុមហ៊ុន Google ផ្ទាល់ក៏បាន បង្ហាញនូវរូបរាង ខាងក្រោយ នៃស្មាតហ្វូន ជំនាន់ចុងក្រោយ របស់ខ្លួនដែរ។ ដូចដែលប្រិយមិត្ត បានដឹងរួចមកហើយថា មានពាក្យចចាមអារ៉ាម មួយចំនួនកន្លងទៅ បាននិយាយថា Pixel 4 ស៊េរី អាចនឹងប្រើ ម៉ូតកាមេរ៉ាមុខឆក ដូចទៅនឹងសិស្សច្បងរបស់វា Pixel 3 XL ដែរ រឺក៏អាចប្រើម៉ូតទម្លុះអេក្រង់ និងខ្លះទៀតក៏បានសន្និដ្ឋានថា វាអាចនឹងប្រើម៉ូទ័រហូតឡើង ដើម្បីបង្កប់កាមេរ៉ាមុខ ទៀតផង។

ជាក់ស្ដែងក្នុងថ្ងៃនេះ មានរបាយការណ៍ថ្មីមួយមាន ឈ្មោះថា OnLeaks បានធ្វើការបង្ហាញ វីដេអូខ្លីមួយ ដែលបានអោយយើង ឃើញកាន់តែច្បាស់ថា Pixel 4 ស៊េរី អាចនឹងមិនមាន ម៉ូតកាមេរ៉ាមុខឆក ឬទម្លុះអេក្រង់ ដូចពាក្យចចាមអារ៉ាម ទាំងនោះឡើយ។ ពិតណាស់ យោងទៅតាមវីដេអូមួយនេះ យើងអាចមើលឃើញថា Pixel 4 ជំនាន់ថ្មីនេះ មានរចនាបថរូបរាង កាន់តែប្លែកពីជំនាន់មុន ដោយមានគេមអេក្រង់ កាន់តែតិចជាងមុន និងមិនមានឆកដូចជំនាន់មុនៗទៀតទេ។ លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា Pixel 4 XL អាចនឹងមានកាមេរ៉ា ដល់ទៅចំនួន 5 គ្រាប់ឯណោះ ដោយខាងមុខមាន 2 គ្រាប់ និងខាងក្រោយអាចមាន ចំនួន 3 គ្រាប់ ហើយនេះក៏ជារឿងថ្មី បំផុតសម្រាប់ ក្រុមហ៊ុន Google ផងដែរ ដែលអាចបំពាក់កាមេរ៉ា លើស្មាតហ្វូនខ្លួន យ៉ាងច្រើនបែបនេះ។

ជាងនេះទៅទៀត Pixel 4 XL អាចមាន អេក្រង់ទំហំ 6.25 អ៊ីញ ជាប្រភេទ AMOLED  ហើយយើងក៏មិនឃើញមាន សេនស័រស្កេនម្រាមដៃនៅ ផ្នែកខាងក្រោយទៀតឡើយ ដោយគេបានរំពឹងថាវា នឹងអាចមាន មុខងារដោះសោរ ដោយសម្គាល់ផ្ទៃមុខ ស្រដៀងទៅនឹង Face ID របស់ Apple ផងដែរ។ ចំណែកឯ ផ្នែកខាងក្រោមវិញ យើងមើលឃើញមាន រន្ធបំពងសំលេង ចំនួន 2 ជាមួយនឹង USB-C នៅចំកណ្ដាល និងនៅតែមានមិនមាន រន្ធដោតកាស 3.5mm ដូចគ្នាទៅនឹង ស៊េរី Pixel 3 ផងដែរ។

 

ដើម្បីអោយកាន់តែច្បាស់ អាចទស្សនា វីដេអូខាងក្រោមនេះបាន:

 

 

ជាចុងក្រោយ Pixel 4 XL ត្រូវបានគេរំពឹងទុកថា វាអាចនឹងត្រូវបានបំពាក់មកជាមួយ បន្ទះឈីប Snapdragon 855 និងមានរ៉េមធំជាងជំនាន់មុន ដល់ទៅទំហំ 6GB និងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android Q ចេញពីប្រអប់ស្រាប់ ហើយវាគួរតែ ប្រកាសចេញជាផ្លូវការ នៅខែតុលាខាងមុខនេះ ដែលនៅសល់ តែជាងបីខែទៀត ប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ