CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​ Smart​ ចាប់​ផ្តើម​ធ្វើ​តេស្ត​សាក​ល្បង​ដំណើការ​ 5G​ លើក​ដំបូង​នៅ​កម្ពុជា​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

អាចនិយាយបានថា 2019 គឺជាឆ្នាំបើកទំព័រថ្មី មួយផ្សេងទៀត សម្រាប់ពិភពលោក ក្នុងការនាំយកសេវា 5G បើកអោយប្រើប្រាស់ ជាផ្លូវការ បើទោះបីជាវា នៅមិនទាន់គ្របដណ្ដប់ទាំងស្រុងក៏ពិតមែន តែគម្រោង 5G នេះ នឹងពង្រីកវិសាលភាព កាន់តែច្រើនបន្ថែមទៀត នៅតាមបណ្ដាប្រទេស និងតំបន់នានា នៅឆ្នាំក្រោយ។ យ៉ាងណា ទោះបីជាសេវាអ៊ីនធឺណិត 5G នៅមិនទាន់បើកអោយប្រើបានទូលំទូលាយក៏ដោយ តែយើងឃើញថា មានក្រុមហ៊ុនផលិតស្មាតហ្វូនមួយចំនួន បានចាប់ផ្ដើមបញ្ចេញផលិតផលរបស់ខ្លួន ជាបណ្ដើរៗហើយ សម្រាប់ស្វាគមន៍សេវា 5G ជាលើកដំបូង ដើម្បីអោយទាន់សម័យកាល។

 

 

ត្រង់ចំនុចនេះហើយ ទើបធ្វើអោយក្រុមហ៊ុន ដែលផ្តត់ផ្គង់សេវាទូរសព្ទ នៅតាមបណ្តាប្រទេស ជាច្រើន ចាប់ផ្តើមពង្រីកវិសាលភាព នៃល្បឿនសេវារបស់ខ្លួន អោយកាន់តែខ្ពស់។ តួយ៉ាង នៅក្នុងប្រទេសកម្ពុជាយើង គឺមានល្បឿនសេវាអ៊ីនធើណេត លោតមកដល់ 4.5G ហើយ ដើម្បីបំពេញតម្រូវការ ដល់អ្នកប្រើប្រាស់។ 

 

ការវិវត្តិន៍ត្រូវបានបន្តទៀតហើយ ដោយជាក់ស្តែង កាលពីពេលថ្មីៗនេះ  Smart ដែលជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនផ្តត់ផ្គង់សេវាទូរសព្ទ ក្នុងប្រទេសយើង បានប្រារព្ធកម្មវិធីមួយ ដែលបង្ហាញការចាប់ផ្តើម ធ្វើតេស្តសាកល្បងដំណើការ 5G ដំបូងគេនៅកម្ពុជា។ ក្នុងនោះដែរ ក៏មានការចូលរួមពីអ្នកតំណាងធំ ប្រចាំក្រុមហ៊ុន Smart, Huawei និងអ្នកចម្រៀង Original រួមជាមួយ YouTuber ក្នុងស្រុក ជាច្រើនរូប ផងដែរ។ 

 

 

ក្នុងនោះ ក្រុមហ៊ុន Smart Axiata ក៏បានធ្វើការ Live ចេញពី Facebook Page ផ្លូវការផ្ទាល់ លើកម្មវិធីតេស្តសាកល្បងដំណើការ 5G នេះ ថែមទៀត។ 

 

 

អញ្ចឹង នេះជាដំណឹងថ្មីមួយ ដែលយើងជាអ្នកប្រើប្រាស់ សេវាទូរសព្ទ ក្នុងប្រទេសកម្ពុជាយើង គួរតែដឹង ហើយវាក៏ជារឿងល្អ ផងដែរ សម្រាប់ការចាប់ផ្តើមធ្វើតេស្តសាកល្បង ដំណើការ 5G ដំបូង ដូចប្រទេសដទៃៗ មួយចំនួនទៀត។ ចុះប្រិយមិត្ត មានចំណាប់អារម្មណ៍ យ៉ាងណា ទៅលើដំណើរតេស្តសាកល្បងថ្មីនេះ?

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Smart Axiata Tag: Lifestyle