CAMBO REPORT

Popup Advertising5 seconds

Telegram v5.9 ដាក់​បន្ថែម​រូប Stickers ជាមួយ​ចលនា​ដ៏​រលូន និង​មាន​ទំហំ​តូច​ៗ​តែ​ប៉ុណ្ណោះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កម្មវិធីសម្រាប់លេងឈែត Telegram គឺពិតណាស់មិនមាន ចំនួនអ្នកប្រើប្រាស់ច្រើន បើប្រៀបធៀបទៅនឹង កម្មវិធីប្រកួតប្រជែង WhatsApp ប៉ុន្ដែយ៉ាងហោចណាស់ វាមានមុខងារមួយចំនួន ដែលកម្មវិធីផ្ញើសារ WhatsApp មិនទាន់បានផងដែរ។ មុខងារមួយក្នុងចំណាមទាំងនោះ គឺជាការផ្ដល់ជូនរូប Sticker ល្អប្រសើរ ជាងកម្មវិធី WhatsApp និងបានដាក់បញ្ចូល ចាប់តាំងពីឆ្នាំ 2015 មកម្ល៉េះ។ រហូតមកដល់ពេលថ្មីៗនេះ Telegram នៅក្នុងកំណែអាប់ដេត ជំនាន់ចុងក្រោយ បាននាំយកមកនូវរូប Sticker ដែលមានចលនាដ៏រលូន និងមានគុណភាពខ្ពស់ ហើយអាចរក្សាទំហំ ឲ្យបានតូចតែប៉ុណ្ណោះ។

ផ្ទាំងរូបភាពមានចលនា (Animated Sticker) គឺត្រូវបានដាក់ឲ្យទាញយក សម្រាប់អ្នកប្រើទាំងអស់ តាមរយៈការអាប់ដេតកម្មវិធី Telegram ទៅកាន់ជំនាន់ទី v5.9 ចុងក្រោយគេបង្អស់។ ក្រុមការងារ Telegram បានបញ្ជាក់ប្រាប់ថារូប Sticker មានចលនាទាំងអស់នេះ គឺប្រើប្រាស់ទ្រង់ទ្រាយ ឯកសារប្រភេទ TGS ដែលមានមូលដ្ឋានលើ Lottie និងមានភាពរលូនកម្រិត 60fps ថែមទៀតផង។ បើទោះបីជារូប Sticker ទាំងអស់នោះ មានគុណភាពច្បាស់ល្អ និងអាចលេងបានកម្រិត 60fps រលូនខ្លាំងយ៉ាងណាក្ដី ប៉ុន្ដែសម្រាប់រូបនីមួយៗ គឺមានទំហំត្រឹម 20-30 KB តែប៉ុណ្ណោះ ដែលមានទំហំតូចជាង រូបថតធម្មតា ច្រើនដងណាស់។ ក្រៅពីនេះទៅទៀត Telegram ក៏បានអះអាងថារូប Sticker ថ្មីៗ ទាំងអស់នេះ អាចស៊ីថ្មតិចជាង រូបមុនៗផងដែរ។

ចំណែកឯពពួករូប Sticker មានចលនាទាំងអស់នេះ គឺអាចដំណើរការបាន ដូចទៅនឹងរូប Sticker ធម្មតាពីមុនៗអញ្ចឹងដែរ ហើយអ្នកប្រើប្រាស់ អាចធ្វើការស្វែងរក ឬទាញយកបាន ដោយវាយបញ្ចូលរូប Emoji ណាមួយដែលអ្នកចង់បាន រួចហើយបន្ទាប់មក វានឹងណែនាំរូប Sticker សម្រាប់ដាក់ទាញយក ជាក់ជាមិនខានឡើយ។ ទន្ទឹមនឹងនេះដែរ WhatsApp ក៏បានដាក់បញ្ចូលនូវ មុខងារបង្កើតរូប Sticker ថ្មីៗដោយខ្លួនឯង ក៏ប៉ុន្ដែវាមិនទទួលបាន ការពេញនិយមប្រើប្រាស់ ដូចមាននៅលើ Telegram នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៩
ប្រភព: Gadgets 360 Tag: កម្មវិធី-ហ្គេម